ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ នាយឧត្តមសេនីយ៏ គន់ គីម ទទួលថវិការពីក្រុមហ៊ុន ណាហ្គាវើល
នាយកដ្ឋានព័ត៌មាន(១)
619
facebook
twitter
email
ទឹកប្រាក់ចំនួន ១៣០ពាន់៧៩៣ ដុល្លាសហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុនណាហ្គាវើលប្រគល់ ជូនចំពោះសមាគមអតីតយុទ្ធជនកម្ពុជាដែលអញ្ជើញទៅទទួលដោយឯ.ឧនាយឧត្តម សេនីយ៏ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាព្រមទាំងមានការចូលរួមពីសំណាក់ ឯ.ឧ ក្នុងជួរសមាជិកគណៈអចិន្ត្រៃយ៏នៃគណៈ កម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជាជា ច្រើនរូប ទៀតផង ។
លោក តាន់ ស្រ៊ីដាទុក ដុកទ័រ ចិន លីបគង់ អគ្គនាយយក ក្រុមហ៊ុនណាហ្គាវើល បាន សំដែងនូវការដឹងគុណចំពោះអតីតយុទ្ធជនកម្ពុជាយើង ដែលកន្លងមកបានយកអស់កំលាំង កាយចិត្ត និងហ៊ានបូជាជីវិតដើម្បីបុព្វហេតុការពារជាតិការពារទឹកដី និងប្រជាជនមិនឲ្យសត្រូវ ចូលរំលោភនិងឈ្លានពានបូរណភាពទឹកដី ព្រមទាំងរក្សាបាននូវសុខសន្តិភាពស្ថេរភាពសង្គម ដើម្បីប្រជាជនបានរស់នៅក្នុងសុខសន្តិភាពរហូតមកដល់ពេលនេះ។ លោកបានបន្តទៀតថា៖ ទោះបីថវិការពេលនេះមានតិចតួចស្តួចស្តើងក្ដីតែក្រុមហ៊ុនរបស់លោកនឹងខិតខំជួយគាំទ្រដល់ សមាគមអតីតយុទ្ធជនកម្ពុជាយើងបន្តទៅទៀតនៅថ្ងៃខាងមុខ ។លោកអគ្គនាយកបានបន្តឲ្យ ដឹងទៀតថា ៖ ក្រុមហ៊ុនកន្លងមកបានចូលរួមធ្វើកិច្ចការសង្គម និង មនុស្សធម៌ជាច្រើនទៀតគឺ ក្នុងន័យចូលរួមចំណែកកសាងកម្ពុជាមួយឲ្យមានការអភិវឌ្ឍន៏និងរីកចំរើន ។
ក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៏ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន កម្ពុជា និងអតីតយុទ្ធជនទាំងអស់តាងនាមសម្តេចតេជោហ៊ុន សែន បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនណាហ្គាវើលដែលមានចិត្តសប្បុរសផ្តល់ថវិការដើម្បីជួយទ្រទ្រង់និងគាំទ្រដល់សមាគម អតីតយុទ្ធជនកម្ពុជានា ពេលនេះ ។ នេះបញ្ជាក់ឲ្យឃើញថា គឺជាការជួយដល់អតីតយុទ្ធជន យើងដែល បន្ទាប់ពីបានបញ្ចប់ភារកិច្ច ការពារជាតិនិងមាតុភូមិរួចមក យុទ្ធជនរបស់យើងខ្លះ រស់នៅមានជីវភាពលំបាក, យុទ្ធជនខ្លះត្រូវបាត់បង់សមត្ថភាពធ្វើពលកម្ម ហើយខ្លះទៀតមាន ទទួលនូវការពិការជាដើម ។ ទាំងនេះហើយ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនអតីតយុទ្ធជនយើងជាប្រចាំ ។ ឯ.ឧ បានបន្តទៀតថា៖ ថ្ងៃនេះក្រុមហ៊ុន ណាហ្គាវើល បានចូលរួមជួយរំលែក នូវការលំបាក របស់រាជរដ្ឋាភិបាលក៏ដូចជាបានជួយក្នុងការលើកស្ទួយដល់ ជីវភាពអតីតយុទ្ធជនកម្ពុជាឲ្យ មានជីវភាពរុងរឿងទៅថ្ងៃអនាគតផងដែរ ។ ឯ.ឧ អគ្គលេខាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា ៖ ចំពោះថវិការចំនួន ១២ ម៉ឺនដុល្លាសហរដ្ឋអាមេរិក សមាគមនឹងយកទៅសាងសង់ផ្ទះចំនួន ៣០ ខ្នងសំរាប់ផ្ដល់ជូនដល់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រខ្វះផ្ទះសំបែង ហើយចំពោះថវិការ ចំនួន ៣ម៉ឺន៧រយ៩៣ដុល្លាទៀតសមាគមនឹងយកទៅបំរើលើការងារឃោសនា ដើម្បីឲ្យសាធា រណជនដឹងអំពីសកម្មភាពរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ។
បន្ទាប់មកគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានអញ្ជើញចុះទៅទស្សនាផ្សារ ក្រោមដីរបស់ ក្រុមហ៊ុនណាហ្គាវើល ដែលផ្សារនេះជាការវិនិយោគរវាងក្រុមហ៊ុន រដ្ឋរបស់សា ធារណរដ្ឋប្រជាមានិតចិន ជាមួយក្រុមហ៊ុនណាហ្គាវើល ដែលនឹងមានការតាំងលក់នូវមុខ ទំនិញឈ្មោះល្បីៗនៅលើពិភពលោក ៕
អត្ថបទថ្មីៗ
ឯកឧត្តម លី កុសល ផ្សព្វផ្សាយប្រកាសបែងចែកថវិកា ឆ្នាំ២០២១
ផ្ទះចំនួន ៨ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅភូមិសំរោងតាកុក ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីសាងសង់អគារអាវុធហត្ថ ស្រុករមាសហែក
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអប់រំ និងនិតិស្តីពីគ្រឿងញៀន
អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមការអភិវឌ្ឍន៍ថ្មីមួយជំហានទៀត នាដើមឆ្នាំ២០២១!
កិច្ចប្រជុំ ដើម្បីធ្វើការត្រួតពិនិត្យលើកិច្ចការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងរបបសន្តិសុខសង្គម សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ
សេចក្តីប្រកាស
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សេចក្តីអំពាវនាវ៖ របស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
សេចក្តីជូនដំណឹងស្តីពី៖ ការផ្អាកជាបណ្តោះអាសន្នការជ្រើសរើសបេក្ខជន បេក្ខនារី ជានិស្សិត សិស្ស បញ្ចូលក្រ...
សេចក្តីណែនាំស្តីពី៖ ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជង្ងឺកូវិដ១៩
សេចក្តីជូនព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណ...
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាបបង្គំទូលថ្វាយ សម្ត...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ស្មារតី៧មករា
សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ញើរជូនសម្តេចពិជ័យសេនាទៀ បាញ់
សកម្មភាពប្រលងប្រណាំងដាំបន្លែ ចិញ្ចឹមសត្វនៅតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ធំ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបី ភ្នំ១៩០ កំពង់ស្រឡៅស្រុកជាំក្សាន្តខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបីព្រំប្រទល់កម្ពុជាឡាវនិងតំបន់ប្រវត្តិសាស្ត្រយោធាខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះតំបន់ប្រវត្តិសាស្ត្រយោធា៥មករានិងបុស្សស្បូវជាំតែខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រៀមរៀបចំប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានADMM