ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ ទៀ បាញ់ ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី
នាយកដ្ឋានព័ត៌មាន(១)
623
facebook
twitter
email
ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតិឲ្យឯ.ឧ ម៉ៃខើល តាន់ (Micheal Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីទើបនឹងតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ត្រី អេហ្វីដ ហ្វុក (Afed Fox) អនុព័ន្ធយោធាសិង្ហបុរី ប្រចាំកម្ពុជាត្រូវបញ្ចប់អាណាតិបេសកកម្ម និងលោកវរសេនីយ៍ ចនី លីម (Jhony Lim) អនុព័ន្ធយោធាសិង្ហបុរី ប្រចាំកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម និងជំរាបលា នាព្រឹកថ្ងៃទី១០ ខែសីហាម្សិលមិញនេះនៅទីស្តីការក្រសួងការពារជាតិ។
ក្នុងឱកាសនោះ ឯ.ឧ ឯកអគ្គរដ្ឋទូតសិង្ហបុរី បានមានប្រសាសន៍ថា ទំនាក់ទំនងសិង្ហបុរីនិងកម្ពុជាមានជាច្រើន ទាំងនៅក្នុងទ្វេភាគី និងពហុភាគី។ បានថ្លែងនូវអំណរគុណចំពោះកម្ពុជា ដែលតែងតែបានគាំទ្រ និងគំនិតផ្តួចផ្តើមរបស់សិង្ហបុរីនៅក្នុងវេទិកាតំបន់និងកិច្ចប្រជុំនានា ហើយបានចាត់ទុក ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ ជាស្ថាបនិកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក។ ឯ.ឧ បានស្នើដល់ក្រសួងការពារជាតិកម្ពុជា ចាត់បញ្ជូនមន្ត្រីរបស់ខ្លួនទៅធ្វើការនៅមជ្ឈមណ្ឌលជួយសង្គ្រោះគ្រោះមហន្តរាយ នៅសិង្ហបុរី ដែលរហូតមកដល់ពេលនេះមានមន្ត្រីយោធាចំនួន១០ដែលមកពីប្រទេសផ្សេងៗគ្នាបានកំពុងធ្វើការនៅនោះ ហើយថ្មីៗនេះប្រទេសវៀតណាមក៏បានចាត់បញ្ជូនមន្រ្តីរបស់ខ្លួនមកធ្វើការនៅទីនោះផងដែរ។
ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា សិង្ហបុរីជាប្រទេសមួយមានកិច្ចសហការជាច្រើនជាមួយនឹងប្រជាជនកម្ពុជា ដូចជាទំនាក់ផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងផ្នែកសុខាមាលភាព ជាពិសេសកងទ័ពនៃប្រទេសទាំងពីរ។ ទោះបីកម្ពុជាមានចំណុចខ្លះៗ មិនរីកចម្រើនដូចសិង្ហបុរី តែបច្ចុប្បន្នក៏មានការរីកចម្រើនលើវិស័យជាច្រើនផងដែរ ក្នុងនោះបានផ្តល់ភាពកក់ក្តៅ និងមានសុខសន្តិភាពពេញលេញទៅដល់ប្រជាជន និងភ្ញៀវទេសចរណ៍។ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកសាងអភិវឌ្ឍប្រទេសជាតិ ថែរក្សាស្ថេរភាព និងសន្តិភាពដែលកំពុងកើតមាននៅទូទាំងប្រទេសនាពេលនេះ គឺពិតជាមានតម្លៃយ៉ាងធំធេង សម្រាប់ជាតិកម្ពុជា ក៏ដូចជាសម្រាប់សន្តិភាពក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។ ឯ.ឧ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានឯកភាពនិងទទួលយកនូវសំណូមពររបស់ឯ.ឧ ឯកអគ្គរដ្ឋទូតសិង្ហបុរី និងបានបញ្ជាក់ថា កម្ពុជានឹងបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនិងសិង្ហបុរី ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ៕
អត្ថបទថ្មីៗ
ឯកឧត្តម លី កុសល ផ្សព្វផ្សាយប្រកាសបែងចែកថវិកា ឆ្នាំ២០២១
ផ្ទះចំនួន ៨ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅភូមិសំរោងតាកុក ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីសាងសង់អគារអាវុធហត្ថ ស្រុករមាសហែក
បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការអប់រំ និងនិតិស្តីពីគ្រឿងញៀន
អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមការអភិវឌ្ឍន៍ថ្មីមួយជំហានទៀត នាដើមឆ្នាំ២០២១!
កិច្ចប្រជុំ ដើម្បីធ្វើការត្រួតពិនិត្យលើកិច្ចការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងរបបសន្តិសុខសង្គម សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ
សេចក្តីប្រកាស
សេចក្តីថ្លែងការណ៍៖ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ(គ ជ ស ស) ស្តីពីការផ្ល...
សេចក្តីអំពាវនាវ៖ របស់អនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង។
សេចក្តីជូនដំណឹងស្តីពី៖ ការផ្អាកជាបណ្តោះអាសន្នការជ្រើសរើសបេក្ខជន បេក្ខនារី ជានិស្សិត សិស្ស បញ្ចូលក្រ...
សេចក្តីណែនាំស្តីពី៖ ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជង្ងឺកូវិដ១៩
សេចក្តីជូនព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណ...
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន នាយទាហានរង និងពលទាហា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាបបង្គំទូលថ្វាយ សម្ត...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យការសាងសង់ស្តូបអនុស្សាវរីយ៏នយោបាយឈ្នះឈ្នះនៅខេត្តកោះកុង
ស្មារតី៧មករា
សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ញើរជូនសម្តេចពិជ័យសេនាទៀ បាញ់
សកម្មភាពប្រលងប្រណាំងដាំបន្លែ ចិញ្ចឹមសត្វនៅតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ធំ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបី ភ្នំ១៩០ កំពង់ស្រឡៅស្រុកជាំក្សាន្តខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះត្រួតពិនិត្យនៅចំនុចមុំបីព្រំប្រទល់កម្ពុជាឡាវនិងតំបន់ប្រវត្តិសាស្ត្រយោធាខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញចុះតំបន់ប្រវត្តិសាស្ត្រយោធា៥មករានិងបុស្សស្បូវជាំតែខេត្តព្រះវិហារ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រៀមរៀបចំប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានADMM