ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស សាវ៉ន តាងនាមក្រសួងការពារជាតិ បានវាយតំលៃខ្ពស់ចំពោះការដឹកនាំដ៏ឈ្លៀសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចគិតគូរដល់សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ពេលវេលា ហើយនេះជាគោលដៅយុទ្ធសាស្ត្រក្នុងការកែសម្រួលលិខិតបទដ្ឋាននានារបស់សមាគមអតីតយុទ្ធជនឲ្យមានលក្ខណៈឯករាជ្យមានស្វ័យភាពហិរញ្ញវត្ថុ ។ ជាពិសេសរៀបចំជាយុទ្ធសាស្ត្រយូរអង្វែងដើម្បីឲ្យការគ្រប់គ្រងការថែរក្សា ការពារផលប្រយោជន៏អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនដែលបានលះបង់កម្លាំងកាយចិត្តនិងអាយុជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងមកឲ្យមាននិរន្តភាព តម្លាភាព ប្រសិទ្ធភាព និងភាពស័កិ្តសិទ្ធិ ៕