ព័ត៌មាន

ពិធីស​ម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់អគារ​នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស
នាយកដ្ឋានព័ត៌មាន(១)
653
237

 

ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ដាក់ប​ទ​ប​ញ្ជ​មួយ​ចំនួន​បើក​យុទ្ធ​នាការ​ទ្រ​ង់ទ្រាយ​ធំដើម្បីព​ង្រឹង​ស​ន្តិសុខ​ជាតិក្នុង​ក្រ​ប​ខ​ណ្ឌ​ទូទាំង​ប្រ​ទេស​ឡើង​វិញ។
ព្រឹក​ថ្ងៃទី១១ក​ក្ក​ដាក្នុង​ពិធីស​ម្ភោធ​ដាក់​ឲ្យ​ប្រើប្រាស់អគារ​សេនាធិការ​ដ្ឋាន​និង​ស​មិទ្ធិផ​ល​នានារ​ប​ស់ប​ញ្ជាការ​ដ្ឋាន​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ដែល​បាន​ចំណាយ​ថ​វិកាសាង​ស​ង់ស​រុប​ជាង៥លាន​ដុល្លាអាមេរិក​នោះ,ស​ម្ដេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ថ្លែង​ថា៖ដំណាក់កាល​នេះជាដំណាក់កាល​ដែល​យើង​ត្រូវ​តែចាត់វិធាន​ការ​ប្រ​ឆាំង​នឹង​ប​ទឧក្រិដ្ឋ​នានាព្រោះថាមួយ​រ​យៈចុង​ក្រោយ​នេះពិត​មែន​តែនៅក្នុង​ក្រ​ប​ខ​ណ្ឌ​នៃទំនាក់ទំន​ង​ទៅតាម​ប​ណ្ដាព្រំដែន​ជាមួយ​ប្រ​ទេស​ជិត​ខាង​មាន​សុវ​ត្ថិភាព​និង​ទំនាក់ទំន​ង​ល្អប៉ុន្តែស​ន្តិសុខ​នៅខាង​ផ្ទៃក្នុង​ប្រ​ទេស​រ​ប​ស់យើង​មាន​ប​ញ្ហា,ដែល​ប៉ះទៅលើប្រ​ជាព​ល​រ​ដ្ឋ​ស្លូត​ត្រ​ង់,ប៉ះទៅលើអ្ន​ក​ន​យោបាយ,ប៉ះទៅលើអ្ន​ក​ធ្វើធុរ​កិច្ច​រ​ហូត​ប៉ះទៅដ​ល់ស​ម​ត្ថ​កិច្ច​ខ្លួនឯង​ក៏ត្រូវ​គេស​ម្លាប់ ។
ស​ម្ដេច​តេជោលើក​ឡើង​ថា៖ម្សិល​មិញ​នេះមាន​រឿងអកុស​ល​ដែល​បាន​កើត​ឡើង​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​បាញ់ប្រ​ហារ​យ៉ាង​ឃោរ​ឃៅព្រៃផ្សៃពីឃាត​ក​រ​ចំពោះលោក​ប​ណ្ឌិត​កែម ឡី,នេះគឺជាលើក​ទី២ហើយ​ដែល​យើង​បាន​ជួប​ប្រ​ទះនូវ​ស្ថាន​ភាព​បែប​នេះលើក​ទី១គឺលោកឧក​ញ៉ាអ៊ឹង ម៉េង​ជឺ,ឯលើក​ទីពីរ​កាល​ពីម្សិល​មិញ​គឺលោក​ប​ណ្ឌិត​កែម ឡីដែល​ជាអ្ន​ក​វិភាគ​ដ៏ល្បីល្បាញ​មួយ​រូប។ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល​និង​ក្នុង​នាម​ស​ម្ដេច​ផ្ទាល់,ស​ម្ដេច​តេជោបាន​ចូល​រួម​ម​រ​ណ​ទុក្ខ​ជាមួយ​គ្រួសារ​ស​ព​ក៏ដូច​ជាការ​សោក​ស្ដាយ​និង​ថ្កោល​ទោស​យ៉ាង​ម៉ឺង​ម៉ាត់ចំពោះអំពើព្រៃផ្សៃនេះហើយ​ស​ម្ដេច​បាន​ចេញ​ប​ទ​ប​ញ្ជាឱ្យអាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច​ស្វែង​រ​ក​នូវ​ជ​ន​ដៃដ​ល់និង​ជ​ន​ឃុប​ឃិត​ទាំង​ឡាយ​ដើម្បីផ្ដ​ន្ទាទោស​តាម​ច្បាប់។
ក្នុង​នេះដែរ​ស​ម្ដេច​តេជោបានអំពាវ​នាវឱ្យ​ប្រ​ជាព​ល​រ​ដ្ឋ​រ​ក្សាភាព​ស្ង​ប់ស្ងៀម​និង​ទុក​ល​ទ្ធ​ភាពឱ្យ​ក្រ​សួង​មាន​ស​ម​ត្ថ​កិច្ច,ស្ថាប័ន​មាន​ស​ម​ត្ថ​កិច្ច​ធ្វើការឱ្យ​ពេញ​លេញ។ក្នុង​នេះដែរ​ស​ម្ដេច​លើក​ឡើង​ថា៖តើអ្ន​ក​ណានឹង​ទ​ទួល​ផ​ល​ចំណេញ​ពីសោក​នាដ​ក​ម្ម​ដែល​បាន​កើត​ឡើង​នេះហើយអ្ន​ក​ណាទ​ទួល​ផ​ល​ខាត?,ស​ម្ដេច​តេជោស​ង្ក​ត់ធ្ង​ន់ថា៖រាជ​រ​ដ្ឋាភិបាល​គឺពិត​ជាទ​ទួល​ផ​ល​ប៉ះពាល់យ៉ាង​ធ្ង​ន់ធ្ង​រ​ចំពោះមុខ​មាត់អំពីក​ង្វះខាត​ដែល​ម្ខាង​គឺអស​ម​ត្ថ​ភាព​ក្នុង​ការ​ការ​ពារ​ស​ន្តិសុខ​ស​ម្រាប់ប្រ​ជាព​ល​រ​ដ្ឋ​តែម្ខាង​ទៀត​ត្រូវ​បាន​គេលាប​ព​ណ៌ភ្លាមៗអំពីប​ញ្ហានេះដែល​មាន​ច​រិត​ជាប​ញ្ហាខាង​ន​យោបាយ​ដូច្នេះស​ង្ឃឹម​ថាប្រ​ជាព​ល​រ​ដ្ឋ​នឹង​ទុក​ល​ទ្ធ​ភាពឱ្យ​ក្រ​សួង​មាន​ស​ម​ត្ថ​កិច្ច​ស្ថាប័ន​មាន​ស​ម​ត្ថ​កិច្ច​ធ្វើកិច្ច​ការ​រ​ប​ស់គេដោយ​ត្រឹម​ត្រូវ​ម៉ត់ច​ត់ហើយ​ដែល​ចៀស​វាង​ប​ង្វែរ​ប​ញ្ហាពីសោក​នាដ​ក​ម្ម​មួយ​នេះទៅជាប​ញ្ហាខាង​ន​យោបាយ​ដែល​នាំឱ្យ​ល្អក់ក​ក​រ​ទៅដ​ល់ស​ភាព​ការ​ណ៍រ​ប​ស់ប្រ​ទេស​យើង។ស​ម្ដេច​តេជោក៏ស​ង្ឃឹម​ផ​ង​ដែរ​ថាអ្ន​ក​ន​យោបាយ​ផ្សេង​ទៀត​នឹង​មិន​ប្រើប្រាស់ប​ញ្ហានេះធ្វើជាប​ញ្ហាន​យោបាយអុចអាល​ដែល​នាំឱ្យ​ទៅជាច​លាច​ល​នោះទេ។ស​ម្ដេច​ប​ន្ថែម​ថា រឿង​ទាំងអស់នៅប្រ​ទេស​រ​ប​ស់យើង​ងាយ​ណាស់ក្នុង​ការ​ប្រែព​ណ៌ពីឧក្រិដ្ឋ​ក​ម្ម​ទៅជារឿង​ន​យោបាយ​ស​ម្ដេច​ស​ង្ឃឹម​ថាប្រ​ជាព​ល​រ​ដ្ឋ​នឹង​មិន​ប្រែក្លាយ​ប​ញ្ហាឧក្រិដ្ឋ​ក​ម្ម​បែប​នេះទៅជារឿង​ន​យោបាយ​នោះទេ,ចំណែក​ស​ម​ត្ថ​កិច្ច​ត្រូវ​តែខិត​ខំធ្វើកិច្ច​ការ​ងារ​នេះឱ្យអស់ពីដៃពីជើង​ដើម្បីទ​ទួល​បាន​នូវ​សុខ​សុវ​ត្ថិភាព​រ​ប​ស់ប្រ​ជាជ​ន ។
ចំពោះប​ទ​ប​ញ្ជាដែល​ស​ម្ដេច​តេជោបាន​ដាក់ចេញ​ស​ម្រាប់ការ​បើក​យុទ្ធ​នាការ​ទ្រ​ង់ទ្រាយ​ធំដើម្បីព​ង្រឹង​ស​ន្តិសុខ​ជាតិក្នុង​ក្រ​ប​ខ​ណ្ឌ​ទូទាំង​ប្រ​ទេស​ឡើង​វិញ​នោះចំណុច​ទី១ស​ម្ដេច​លើក​ឡើង​ថា៖ទាម​ទារ​នូវ​ការ​ចាត់វិធាន​ការ​គឺការ​ប្រ​ឆាំង​នឹង​ឃាត​ក​ម្ម​ការ​ប្ល​ន់ប្រ​ដាប់អាវុធ​និង​ត្រូវ​ការ​ពារ​ប្រ​ជាជ​ន​គ្រ​ប់រូប​មិន​ថាអ្ន​ក​ន​យោបាយ​ធុរ​ជ​នឬប្រ​ជាជ​ន​នោះទេ។ពិត​មែន​តែក​ន្ល​ង​ទៅប​ញ្ហាអស​ន្តិសុខ​បាន​កើត​ឡើង​នៅស្ទើរ​គ្រ​ប់ទីក​ន្លែង​ទាំង​នៅក​ណ្ដាល​ទីក្រុង​នៃប្រ​ទេស​នានាក៏ដោយ​ប៉ុន្តែស​ម្ដេច​តេជោប​ញ្ជាក់ថា៖យើង​មិន​ត្រូវ​យ​ក​ប​ញ្ហាដែល​កើត​នៅប្រ​ទេស​រ​ប​ស់គេ ម​ក​បិទ​បាំង​នូវ​ភាព​ទ​ន់ខ្សោយ​នៃប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិសុខ​នៅក្នុង​ប្រ​ទេស​រ​ប​ស់យើង​ទេដូច្នេះយើង​ត្រូវ​ចាត់គ្រ​ប់វិធាន​ការ​ទាំងអស់ដើម្បីបំបាត់ចោល​នូវ​ឃាត​ក​ម្ម​ការ​ប្ល​ន់ប្រ​ដាប់អាវុធ​និង​រូប​ភាព​ដ​ទៃទៀត,ដូច្នេះយើង​ត្រូវ​រៀប​ចំផែន​ការ​ជាក​ញ្ច​ប់ដើម្បីដោះស្រាយ​ប​ញ្ហាឧក្រិដ្ឋ​ក​ម្ម​នៅក្នុង​ប្រ​ទេស​រ​ប​ស់យើង។
ក្នុង​ចំណុច​ទី២ស​ម្ដេចអំពាវ​នាវឱ្យ​ចូល​រួម​គ្រ​ប់តួអង្គ​ពាក់ព័ន្ធ​ជាពិសេស​គឺប្រ​ជាព​ល​រ​ដ្ឋ អ្ន​ក​ប្រើប្រាស់ខ្លួនឯង​តែម្ដ​ង​ដើម្បីទ​ប់ស្កាត់ប​ញ្ហាគ្រឿង​ញៀន ដែល​ជាប​ញ្ហា កាន់តែធ្ង​ន់ធ្ង​រ​ទៅៗនៅក្នុង​ប្រ​ទេស​ហើយ​ដែល​ប​ញ្ហាគ្រឿង​ញៀន​នេះក៏ជាហេតុនាំឱ្យ​កើត​ប​ញ្ហាឃាត​ក​ម្ម​និងឧក្រិដ្ឋ​ក​ម្ម​ផ្សេងៗនោះ ។
ចំណុច​ទី៣នៃប​ញ្ជាស​ម្ដេច​តេជោបាន​ប​ញ្ជាថាត្រូវ​គ្រ​ប់គ្រ​ងអាវុធ​ជាតិផ្ទុះឱ្យ​បាន​ម៉ត់ច​ត់ទាំង​នៅតាមអង្គ​ភាព​និង​នៅតាម​ឃ្លាំង​នានាហើយ​ក៏ត្រូវ​រ​ក​វិធីកុំឱ្យអាវុធ​ជាតិផ្ទុះអាច​ធ្វើច​រាច​រ​ឆ្ល​ង​កាត់នៅក្នុង​ប្រ​ទេស​ក​ម្ពុជាផ​ង​ដែរ ។
ក្នុង​នេះដែរ​ព្រ​ម​ជាមួយ​ការអបអរ​សាទ​រ​ចំពោះការ​រីក​លូត​លាស់នៃក​ម្លាំង​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ដែល​មានអាយុកាល២៣ឆ្នាំនោះស​ម្ដេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីបានអរ​គុណ​ចំពោះប្រិយ​មិត្ត​ប​រ​ទេស​ដែល​បាន​ចូល​រួម​ចំណែក​នៅក្នុង​ការ​ក​សាង​ក​ង​រាជអាវុធ​ហ​ត្ថ​និង​ជួយ​ដ​ល់ក​ង​រាជអាវុធ​ហ​ត្ថ​រ​ប​ស់ក​ម្ពុជាហើយ​ស​ម្ដេច​ស​ង្ឃឹម​ថាស​ប្បុរ​ស​ជ​ន​និង​ប្រិយ​មិត្ត​ប​រ​ទេស​នឹង​ចូល​រួម​ចំណែក​ថែម​ទៀត​ដើម្បីបំពាក់ស​ម្ភារៈប​ច្ចេក​ទេស​ជាពិសេស​លើផ្នែក​ប្រ​ព័ន្ធ​ប​ច្ចេក​វិទ្យាឱ្យ​កាន់តែទំនើប​និង​ទាន់ស​ម័យ​ដើម្បីក​ង​រាជអាវុធ​ហ​ត្ថ ប្រ​តិប​ត្តិការ​ទាន់ហេតុការ​ណ៍ក៏ដូច​ជាធ្វើទំនើប​ក​ម្ម​ថែម​ទៀត​នៃស​ក​ម្ម​ភាព​រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ