ព័ត៌មាន

យោធ​ភូមិភាគ​ទី៤បើកិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធាឆ​មាស​ទី១និង​ទិស​ដៅផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​យោធាឆ​មាស២ឆ្នាំ២០១៦
នាយកដ្ឋានព័ត៌មាន(១)
721
236

យោធ​ភូមិភាគ​ទី៤ក​ង​ទ័ព​ជើង​គោក​នៃខ​ភ​ម​បាន​បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​យោធាឆ​មាស​ទី១និង​ទិស​ដៅផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​យោធាឆ​មាស​ទី២ឆ្នាំ២០១៦រ​ប​ស់ខ្លួន​កាល​ពីព្រឹក​ថ្ងៃទី១១ក​ក្ក​ដាឆ្នាំ២០១៦នេះដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស​សុភាអគ្គ​មេប​ញ្ជាការ​រ​ង​ជាមេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោគ​នៃខ​ភ​ម​ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីសំណាក់ឯកឧត្ត​មអស់លោក​ជាមេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោគ​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​ម​ក​ពីគ្រ​ប់អង្គ​ភាព​ក​ង​ព​ល​តូច​តំប​ន់ប្រ​តិប​ត្តិកាសិក​រ​ង​ក​ង​រាជអាវុធ​ហ​ត្ថ​គ្រ​ប់ខេត្ត​និង​ប​ណ្តាល​ស្ថាប័ន​ទ័ព​ជំនាញ​ចំណុះក្រ​សួង​ការ​ពារ​ជាតិអគ្គ​មេប​ញ្ជាការ​នៃខ​ភ​ម​ប្រ​ចាំទិសឲ្យ​ប​ញ្ជាការ​ដ្ឋាន​យោធ​ភូមិភាគ​ទី៤ក​ង​ទ័ព​ជើង​គោគ​ជាច្រើន​រូប។ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍និង​រ​បាយ​ការ​ណ៍ដែលអាន​ដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោពៅហេង​មេប​ញ្ជាការ​ង​និង​ជានាយ​សេនាធិការ​យោធ​ភូមិភាគ​ទី៤និង​លោក​វ​រ​សេនីយ៍ឯក​ជាចាន់ថានាយ​ការិយាល័យ​ទី៣យោធ​ភូមិភាគ​ទី៤បាន​គូស​ប​ញ្ជាក់ថាៈក្នុង​ឆ​មាស​ទី១ឆ្នាំ២០១៦នេះយោធ​ភូមិភាគ​ទី៤ក​ង​ទ័ព​ជើង​គោគ​នៃខ​ភ​ម​នាយ​ព​ល​ទាហាន​គ្រ​ប់លំដាប់ថ្នាក់នៅគ្រ​ប់ក​ងឯក​ភាព​ក​ង​ព​ល​តំប​ន់ប្រ​តិប​ត្តិការ​សិក​ខេត្ត​និង​គ្រ​ប់អង្គ​ភាព​ការ​ពារ​ព្រំដែន​ព្រ​ម​ទាំង​ប​ណ្តាទ័ព​ជំនាញ​ទាំងអស់ក្រោម​ការ​ដឹក​នាំដ៍ល្អរ​ប​ស់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិអគ្គ​មេប​ញ្ជាការ​នៃខ​ភ​ម​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោគ​ពិសេស​ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាក្នុង​រ​យៈពេល​មួយ​ឆ​មាស​ទី១ឆ្នាំ២០១៦ក​ន្ល​ង​ម​ក​នេះបាន​ធ្វើឲ្យ​នាយ​ព​ល​ទាហាន​នៅគ្រ​ប់ក​ងឯក​ភាព​ខិត​ខំយ​កអស់ពីក​ម្លាំង​កាយ​ចិត្ត​បំពេញ​ការ​ងារ​យ៉ាង​ល្អបំផុត​សំរាប់ជាតិនិង​មាតុភូមិរ​បាយ​កាណ៍ក៍បាន​ប​ញ្ជាក់ទៀត​ថាៈក្នុង​ឆ​មាស​ទី១ឆ្នាំ២០១៦ក​ន្ល​ង​ម​ក​នេះដែរ​ថ្វីត្បិត​តែស្ថាន​ការ​ណ៍ស​ន្តិសុខ​សុវ​ត្ថិភាព​នៅតាម​ប​ណ្តោយ​ព្រំដែន​មាន​ស​ភាព​ល្អប្រ​សើរ​បើប្រៀប​ធៀប​ទៅនឹង​ស​ភាព​ការ​ណ៍កាល​ពីឆ្នាំ២០១០នៅតំប​ន់ប្រាសាទ​ព្រះវិហារ​និង​តំប​ន់នានាតាម​ប​ណ្តោយ​ព្រំដែន​ដែល​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ​គឺមាន​ភាព​ល្អណាស់ដែល​ជាឱកាស​ល្អបំផុត​សំរាប់ក​ម្ពុជាក​សាង​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិឲ្យ​រីក​ចំរើន។ថ្វីត្បិត​តែក្នុង​រ​យៈកាល​ក​ន្ល​ង​ម​ក​នៅតាម​ប​ណ្តោយ​ព្រំដែន​កើត​មាន​នូវ​ប​ញ្ហាខ្លះៗក៍ដោយ​ក៍ប​ញ្ហាទាំងអស់នោះត្រូវ​បាន​ដោះស្រាយ​ដោយ​ស​ន្តិវិធីហើយ​រ​ក្សាបាន​ភាព​ដើម​ក្នុង​ការ​ក​សាង​ព្រំដែន​ស​ន្តិភាព​មិត្ត​ភាព​និង​ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន​ជាមួយ​និង​ប​ណ្តាប្រ​ទេស​ជិត​ខាង។រ​បាយ​ការ​ណ៍ក៍បាន​លើក​យ​ក​ម​ក​ប​ញ្ជាក់ផ​ង​ដែរ​ថាក្នុង​ឆ​មាស​ទី១ឆ្នាំ២០១៦ក​ន្ល​ង​ម​ក​នេះនៅទូរ​ទាំង​យោធ​ភូមិភាគ​នាយ​ព​ល​ទាហាន​នៅគ្រ​ប់ក​ងឯក​ភាព​ចំណុះឲ្យ​យោធ​ភូមិភាគ​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់យ៉ាង​សំខាន់ទៅលើការ​ងារ​ហ្វឹក​ហ្វឺន​ក​ម្លាំង​លើគ្រ​ប់ជំនាញ​ក្នុង​ការ​ប​ង្កើន​ស​ម​ត្ថ​ភាពឲ្យ​នាយ​ព​ល​ទាហាន​រ​ប​ស់យើង​កាន់តែមាន​ឆ​ន្ទៈស្នេហាជាតិ ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ស្តានិងអភិវ​ឌ្ឍ​ន៍ជាតិការ​ពារ​ជាតិក​ម្ពុជាឲ្យ​បាន​កាន់តែរឹង​មាំនិង​រីក​ចំរើន។រ​បាយ​ការ​ណ៍ក៍បាន​លើក​ឡើង​ផ​ង​ដែរអំពីព្រឹទ្ធិការ​ណ៍ជាតិនឹងអន្ត​រ​ជាតិសំខាន់ៗដែល​ពាក់ព័ន្ធ​ដ​ល់ប​ញ្ហាវិប​ត្តិន​យោបាយ​គ្រោះម​ហ​ន្ត​រាយអំពើភារ​វ​ក​ម្ម​ប​ទ​ល្មើស​គ្រឿង​ញៀន និង​ប​ទ​ល្មើស​ព្រៃឈើដែល​កើត​មាន​ឡើង​ក្នុង​ប្រ​ទេស​ក​ម្ពុជានិង​ក្នុង​តំប​ន់ដើម្បីឲ្យអង្គ​ប្រ​ជុំធ្វើការ​ពិចារ​ណាពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នារិៈរ​ក​នូវ​គ​ន្លឹះល្អៗដើម្បីធ្វើយ៉ាង​ណាទ​ប់ស្កាត់នឹង​ប​ង្ក្រាបឲ្យ​បាន​ទាន់ពេល​វេលារាល់ភាពអស​ក​ម្ម​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​ភូមិសាស្ត្រ​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ​ពិសេស​បាន​ផ្តោត​យ៉ាង​សំខាន់ទៅលើប​ញ្ហាស​ន្តិសុខ​នៅតំប​ន់ព្រំដែន​ដែល​យោធ​ភូមិភាគ​ទ​ទួល​ខុស​ត្រូវ ដោយ​ធ្វើយ៉ាង​ណាទ​ប់ស្កាត់ឲ្យ​ខាង​តែបាន​នូវ​ការ​ឆ្ល​ង​ដែន​ខុស​ច្បាប់ពីសំណាក់ប្រ​ជាព​ល​រ​ដ្ឋ​នៃប្រ​ទេស​ទាំង​ពីរ​ដែល​ជាប​ញ្ហាប្រ​ឈ​ម​នាំឲ្យ​មាន​គ្រោះថ្នាក់ដ​ល់ព​ល​រ​ដ្ឋ​យើង។កិច្ច​ប្រ​ជុំក៍បាន​ផ្ត​ល់ឱកាសឲ្យ​ដ​ល់មេញ្ជាការ​មេប​ញ្ជាការ​ង​គ្រ​ប់ក​ង​ព​ល​តំប​ន់ប្រ​តិប​ត្តិកាសិក​រ​ង​ខេត្ត​និង​ប​ណ្តាអង្គ​ភាព​ពាក់ព័ន្ធ​បាន​ឡើង​ធ្វើប​ទអន្ត​រាគ​ម​ន៍ប​ង្ហាញ​ពីចំណុច​ខ្លាំង​ចំណុច​ខ្សោយ​ដែល​សាម៉ីអង្គ​បានអនុវ​ត្ត​ក្នុង​រ​យៈពេល៦ខែដើម​ឆ្នាំក​ន្ល​ង​ម​ក​ថាតើការអនុវ​ត្ត​ការ​ងារ​ក្នុង​ឆ​មាស១ក​ន្ល​ង​ម​ក​នេះមានអ្វីដែល​លិច​ធ្លោហើយ​មានអ្វីដែល​ជាចំណុចអស​ក​ម្ម​ដែល​យើង​ពុំទាន់ធ្វើបាន​ល្អដោយ​មូល​ហេតុអ្វីការអនុវ​ត្ត​មិន​បាន​ម​ក​ពីមូល​ហេតុអ្វីដើម្បីរ​ក​ឃើញ​នូវ​គ​ន្លឹះល្អៗសំរាប់ដាក់ជាផែន​ការ​ស​ក​ម្ម​ភាព​ក្នុង​ការអនុវ​ត្ត​ប​ន្ត​នាឆ​មាស២ឆ្នាំ២០១៦ខាង​មុខ​នេះឲ្យ​កាន់តែទ​ទួល​ជោគ​ជ័យ។ក្នុង​កិច្ច​ប្រ​ជុំនេះដែរ​យោធ​ភូមិភាគ​ក៍បាន​ធ្វើពិធីប្រ​កាស​តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ​និង​ត​ម្លើង​ឋាន​ន្ត​រ​ស​ក្តិជូន​នាយ​ទាហាន​ជាន់ខ្ព​ស់ក្នុង​យោធ​ភូមិភាគ​ទី៤ចំនួន៧រូប​ដែល​ក្នុង​នោះព្រះម​ហាក្ស​ត្រ​បាន​ត្រាស​ប​ង្គាប់ត​ម្លើង​ឋាន​ន្ត​រ​ស​ក្តិថ្នាក់ឧត្ត​ម​សេនីយ៍ទោជូន​នាយ​ទាហាន​ជាន់ខ្ព​ស់ក្នុង​ខ​ភ​ម​ចំនួន២រូប​ថ្នាក់ឧត្ត​ម​សេនីយ៍ត្រីចំនួន៤រូប​និង​ប្រ​កាស​ផ្លាស់ប្តូរ​មុខ​ងារ​ចំនួន១រូប​ផ​ង​ដែរ។មាន​ម​តិបូក​ស​រុប​បិទអង្គ​ប្រ​ជុំនៅឯយោធ​ភូមិភាគ​ទី៤នាពេល​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស​សុភាក្នុង​នាមឲ្យ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិអគ្គ​មេប​ញ្ជាការ​នៃខ​ភ​ម​បាន​កោត​ស​រ​សើរ​និង​វាយ​តំលៃខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ប្រ​ក​ប​ដោយ​កិច្ច​ស​ហ​ការ​ល្អរ​ប​ស់នាយ​ព​ល​ទាហាន​គ្រ​ប់ក​ងឯក​ភាព​ចំណុះឲ្យ​យោធ​ភូមិភាគ​ទី៤ដែល​ក្នុង​រ​យៈពេល​មួយ​ឆ​មាស​ក​ន្ល​ង​ម​ក​នេះបាន​ខិត​ខំយ​កអស់នូវ​ក​ម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញ​តួនាទីភារ​កិច្ច​រ​ប​ស់ខ្លួន​ដើម្បីចូល​រួម​ក្នុង​កិច្ច​ការ​រ​ក្សាស​ន្តិសុខ​សុវ​ត្ថិភាព​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុង​ភូមិសាស្ត្រ​ដែលអង្គ​ភាព​ទ​ទួល​ខុស​ត្រូវ​ពិសេស​ភារ​កិច្ច​ការ​ពារ​ជាតិទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជារ​ហូត​មាន​ស​ន្តិសុខ​ល្អដ​ល់ពេល​នេះ។ឯកឧត្ត​ម​មាស​សុភាក៍បាន​ជំរុញឲ្យ​គ្រ​ប់ក​ងឯក​ភាព​ទាំងអស់ប​ន្ត​នូវ​ប្រ​ពៃណីដ៍ល្អនេះប​ន្ត​ទៀត​ពិសេស​ត្រូវ​ប​ង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់បំផុស​ដ​ល់នាយ​ព​ល​ទាហាន​រ​ប​ស់ខ្លួនឲ្យ​មាន​គំនិត​ឆ្នៃប្រ​ឌឹត​ប​ង្កើត​នូវ​ច​ល​នាប្រ​ល​ង​ប្រ​ណាំង​ផ្ទះបាយ​គំរូជំរុញ​ការ​ងារ​ប្រ​ល​ង​ប្រ​ណាំង​លើច​ល​នាប​ង្ក​ប​ង្កើន​ផ​ល​ចិញ្ចឹម​ស​ត្វ​ក្ដើម្បីលើក​កំព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់ក​ង​ទ័ព​ខ្លួន​កាន់តែប្រ​សើរ។ជាមួយ​គ្នានេះដែរឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស​សុភាក៍បាន​រ​លឹក​ដ​ល់គ្រ​ប់អង្គ​ភាព​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ប​ង្កើន​ស​ក​ម្ម​ភាព​ហ្វឹក​ហ្វឺន​នូវ​គ្រ​ប់ជំនាញឲ្យ​ដ​ល់ក​ង​ទ័ព​ខ្លួនឲ្យ​បាន​ជាប់ជាប្រ​ចាំដើម្បីលើក​កំព​ស់ស​ម​ត្ថ​ភាព​គុណ​ភាព​ដ​ល់នាយ​និង​ព​ល​ទាហាន​រ​ប​ស់យើងឲ្យ​កាន់តែមាន​ស​ម​ត្ថ​ភាព​ខ្ព​ស់ដើម្បីចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិការ​ពារ​បូរ​ណៈភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាយើងឲ្យ​កាន់តែរឹង​មាំ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ