ឯកឧត្តម នាង ផាត
បានលើកឡើងផងដែរពីសភាពការណ៍ការវិវត្តន៍នយោបាយជាតិ
និងសភាពការណ៍កើតឡើងថ្មីៗនៅលើសកលោក
និងនៅក្នុងតំបន់ដែលពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ច
ក៏ដូចជាការជះឥទ្ធិពលផ្នែកសតិអារម្មណ៍នយោបាយចិត្តសាស្ត្ររ
បស់កងទ័ព
និងសារៈសំខាន់ក្នុងការបំពេញតួនាទីភារកិច្ចចំពោះមុខរបស់
ខ.ភ.ម ស្របតាមគោលដៅភារកិច្ចរបស់រាជរដ្ឋាភិបាល
ក្រសួងការពារជាតិ
និងអគ្គបញ្ជាការនៃ ខ.ភ.ម។
ឯកឧត្តម
នាយឧត្តមសេនីយ៍
បានលើកឡើងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា៖
សន្តិភាពក្នុងប្រទេសមួយ
បានធ្វើឲ្យមានសន្តិភាពដល់បណ្តាប្រទេសជិតខាង ក្នុងតំបន់
និងពិភពលោក ប៉ុន្តែអស្ថេរភាពរបស់ប្រទេសមួយ
វាបានជះឥទ្ធិពលនិងមានផលប៉ះពាល់ដល់ប្រទេសជិតខាង
ប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។ ឯកឧត្តម
បានបញ្ជាក់ថា
នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ
បានឆ្លងកាត់ការដឹកនាំប្រទេសទាំងពេលមានអំណោយផលផង
និងមិនអំណោយផលផង
ហើយបានការពារប្រទេសឲ្យស្ថិតស្ថេរគង់វង្ស ក្នុងឯករាជ្យ
សន្តិភាព អធិបតេយ្យភាព និងបូរណភាពដែនដីដ៏ពេញលេញ។
ទន្ទឹមនេះ ក៏បានខិតខំប្រឹងប្រែងកសាង
និងអភិវឌ្ឍប្រទេសជាតិដោយចេញពីបាតដៃទទេ
ក្នុងនោះបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន
ធ្វើឲ្យប្រទេសជាតិមានការ
រីកចំរើនយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យ
ព្រមទាំងបានលើកស្ទួយនូវកិត្យានុភាពប្រទេសជាតិ និងខ.ភ.ម
ឲ្យស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ឯកឧត្តម
បានបន្តថាចំពោះផែនការយុទ្ធសាស្ត្រការពារជាតិ,
រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា
ដោយបានធ្វើការប្រែក្លាយតំបន់ដែលធ្លាប់តែមានជម្លោះប្រយុទ្ធ
នឹងគ្នា ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ទេសចរណ៍
ដោះស្រាយព្រំដែនដោយសន្តិវិធី
ដោយបានធ្វើឲ្យខ្សែបន្ទាត់ព្រំដែនមិត្តភាព សន្តិភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។