ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ពិធីសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពនិងទំនប់បង្ហៀរទឹក
នាយកដ្ឋានព័ត៌មាន(១)
625
facebook
twitter
email
ផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ពប្រវែង១៥គីឡូម៉ែត្រ និង ទំនប់បង្ហៀរទឹកប្រវែង៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិសាស្ត្រអូរកូនតឹង ស្ថិតក្នុងភូមិ ត្រពាំងក្រសាំង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដែលជាអំណោយរបស់យោធភូមិភាគទី៧ និង យោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម ផ្តល់ជូនដល់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានកាត់ខែ្សបូរបើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯ.ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមឧត្តមសេនីយ៍ទោ វ៉ន មិញលឿង មេបញ្ជាការយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម កាលពីព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៦ ។
ក្នុងសេចក្តីរាយការណ៍របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេ បញ្ជាការយោធភូមិភាគទី៤ បានបញ្ជាក់ពីការសាងសង់ផ្លូវប្រវែង១៥គីឡូម៉ែត្រ និង ទំនប់បង្ហៀរទឹកប្រវែង៥០០ម៉ែត្រនេះ គឺជាអំណោយឧបត្ថម្ភរបស់យោធភូមិភាគទី៧ យោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម ក្នុងទឹកប្រាក់សរុប ២៦៩ពាន់២៦៣ដុល្លា ក្នុងនោះបានធ្វើទំនប់ទាក់ទឹកដែលមានចំណុះ៥៥០ពាន់ម៉ែត្រគូប ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារកងទ័ព និង ជាសរសៃឈាមនៃការទំនាក់ទំនងសេដ្ឋកិច្ចផងដែរ។
មានចំណាប់អារម្មណ៍នោះឯកឧត្តមឧត្តមសេនីយ៍ទោ វ៉ន មិញលឿង មេបញ្ជាការយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ក៏បានគូសបញ្ជាក់ថា សមទ្ធិផលទាំង គឺស្តែងឡើងពីកិច្ចសហប្រតិបត្តិការល្អរវាង យោធ ភូមិភាគទី៧ និង ទី៥ កងទ័ពប្រជាជនវៀតណាម ជាមួយយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ ដោយ កន្លងមកក៏បានកសាងនូវសមទ្ធិផលធំមួយចំនួន ក្នុងការចូលរួមការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
មានប្រសាសន៍នាឱកាសនោះឯ.ឧ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានធ្វើការ សម្តែងនូវអំណរគុណដល់រដ្ឋាភិបាល និង កងទ័ពប្រជាជនវៀតណាម ដែលតែងតែជួយផ្គត់ផ្គង់ទាំងស្មារតី និងសម្ភារៈ សំខាន់លើវិស័យការងារយោធា ក្នុងការបណ្តុះបណ្តាលនូវធនធានមនុស្ស បច្ចេកទេសដល់កងយោធពលខេមរភូមិន្ទ ក៏ដូចប្រជាជនកម្ពុជាផងដែរ ។ ឯកឧត្តមបានបន្តទៀតថាកាយវិការនេះ បង្ហាញឲ្យឃើញកាន់តែច្បស់ពីការពង្រឹងនិងពង្រីកចំណងមិត្តភាពជាប្រពៃនិងយូអង្វែងរវាងប្រទេសជាមិត្តទាំងពីរដែលបានរួមប្រយុទ្ធសត្រូវរួមក្នុងការរំដោះប្រទេសរបស់ខ្លួនទៀតផង ។ ក្នុងនោះដែរឯ.ឧ ទៀ បាញ់ ក៏បានលើកឡើងពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗក្នុងវិស័យកងទ័ព ដោយផ្តោតទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ផ្លូវសេដ្ឋកិច្ចតាមបណ្តោយព្រំដែន ដើមី្បលើកកម្ពស់ ជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក៏ដូចគ្រួសារកងទ័ពផងដែរ ។ ដោយកត្តានេះហើយ ទើបប្រមុខរាជ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចគតិព្រឹទ្ធបណ្ឌិ ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពកងទ័ព និង គ្រួសារទ័ព ក្នុងការរៀបចំនូវភូមិដ្ឋាន ផ្ទះសម្បែង និង ដីកសិកម្មជូនដល់គ្រួសារកងទ័ពរស់នៅបានសមរម្យទៀតផង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការបើកសម្ពោធផ្លូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានកងទ័ព និង ទំនប់បង្ហៀរទឹកនៅតំបន់អូរកូនតឹងនេះក្នុងគោលដៅធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចលើវិស័យកងទ័ពក្នុងការជួយសម្រួលដល់ផលលំបាករបស់កងទ័ពដើមី្បលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកងទ័ពឲ្យកាន់តែល្អប្រសើថែមទៀត។ ម៉្យាងទៀតទីតាំងនេះ ក៏ជាភូមិសាស្ត្រដ៏ល្អមួយសម្រាប់ធ្វើការបណ្តុះបណ្តាល ហ្វឹកហាត់ ដល់នាយទាហា ពលទាហាន ដើមី្បពង្រឹងនូវយុទ្ធវិធីនៃយុទ្ធសាស្ត្ររបស់កងយោធពលខេមរភូមិន្ទ ។ ឯកឧត្តម ទៀ បាញ់ ក៏បានលើកនូវអនុសាស្ត្រដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់ការ អភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន ក៏ដូចមូលដ្ឋានកងទ័ព ព្រមទាំងបានគូសបញ្ជាក់ផងដែរ អំពីសភាពការណ៍នយោ បាយក្នុង និង ក្រៅប្រទេស សំខាន់លើការអនុវត្តច្បាប់ ដោយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ។ ម៉្យាងទៀតកងយោធពលខេមរភូមិន្ទឈរលើភាពអាព្យាក្រឹត្យ ចំពោះគណបក្សនយោបាយ តែកងកម្លាំងយោធពល ខេមរភូមិន្ទ ត្រូវតែអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ តាមរដ្ឋធម្មនុញ្ញកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា ផ្លូវ និង ទំនប់បង្ហៀរទឹកនេះ ស្របទៅនឹងសភាពការបម្រែបម្រួល អាកាសធាតុពេលបច្ចុប្បន្ន ក្នុងការតំកល់ទឹកសម្រាប់ផ្គត់ផ្គង់កងទ័ព គ្រួសារទ័ព និង ជាចំណងដៃថ្មី នៃចំណងមិត្តភាព រវាងកម្ពុជា វៀតណាម ដែលកាន់តែធ្វើឲ្យចំណងមិត្តភាពនៃប្រទេសទាំងពីរ និយាយដោយឡែក ធ្វើសម្ព័ន្ធមេត្រីភាព នៃកិច្ចសហប្រតិបត្តិការរវាង យោធភូមិភាគទី៧ និង ទី៥ កងទ័ពប្រជាជនវៀតណាម ជាមួយ យោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ កាន់តែមានភាពរឹងមាំទៅពេលអនាគត ។
ក្នុងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានធ្វើការបំពាក់នូវគ្រឿងឥស្សរយយស ព្រះរាជា ណា ចក្រកម្ពុជា ជូនដល់ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៧ និង ទី៥ កងទ័ពប្រជាជនវៀតណាម និង នាយ ទាហានដែលមានស្នាដៃក្នុងការងារសាងសង់ផ្លូវ និង ទំនប់បង្ហៀទឹកនេះ ព្រមទាំងបានប្រកាសផ្តល់នូវអគារសិក្សា ១ខ្នង មាន៦បន្ទប់ សម្រាប់កូនចៅរបស់នាយទាហាន ពលទាហានឈរជើងក្នុងតំបន់នេះ បានសិក្សារៀនសូត្រផង ដែរ ។
បន្តមកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រួសារកងទ័ព ចំនួន ១៥០គ្រួសារ ។ តាមការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ទោ ទេព រូន មេបញ្ជារងយោធភូមិភាគទី៤ ជាមេបញ្ជា ការប្រចាំទិសសមរភូមិមុខ អូរកូនតឹង បានឲ្យដឹងថា ការរៀបចំលំនៅដ្ឋានជូនកងទ័ព របស់យោធភូមិភាគទី៤ មាន ចំនួន ៦៣២គ្រួសារ ទាំងគ្រួសារកងទ័ព និង និវត្តជន ហើយបានក្នុងជំហាន១ សាងសង់ផ្ទះចំនួន ១៦៨ខ្នង មក ដល់ពេលនេះសាងសង់បាន ១០០ខ្នង នៅសល់៦៨ខ្នង បានកំពុងសាងសង់បន្ត ។
ក្នុងនោះដែរក្រុមគ្រួសារកងទ័ព ទាំង១៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២ការ៉ុង មី ១កេស ត្រីខ ២យូរ , ឃីត ១កញ្ចប់ និង ថវិកា ១២ម៉ឺនរៀល ព្រមទាំងបានធ្វើការផ្តល់ទឹកដល់បងប្អូនផងដែរ ៕
អត្ថបទថ្មីៗ
លោកជំទាវ ដាំ ដារីនីសំណេះសំណាលជាមួយយោធិននារីក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងភ្ញៀវអន្តរជាតិ គោរពវិញ្ញាណក្ខ័ន្ធអ្នកថែរក្សាសន្តិភាព
នាយឧត្តមសេនីយ៏ សំ វណ្ណថន ប្រជុំដកពិសោធន៏
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ង្វៀន វ៉ាន់ហុង( Nguyen Van Hung ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម នៅរដ្ឋធានីហាណូយ
កិច្ចប្រជុំយេនឌ័រក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា
ជំនួបពិភាក្សាការងាររវាង សម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន បូក
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ព...
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចសន្ទនា...
សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦