ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ប្រ​ជុំប្រ​កាស​ចូល​កាន់តំណែង​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ២រូប និងអនុរ​ដ្ឋ​លេខាធិការ១រូប
នាយកដ្ឋានព័ត៌មាន(១)
662
191
នៅព្រឹក​ថ្ងៃទី០៣ ខែឧស​ភា ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំប្រ​កាស​ចូល​កាន់តំណែង រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ២រូប និងអនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ១រូប ក្រោម អធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ ជាតិ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សាវឿន អគ្គ​មេប​ញ្ជាការ ខ.ភ.ម ព្រ​ម​ទាំងឯកឧត្ត​ម រ​ដ្ឋ​ល​ខាធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង​ជាច្រើន​រូប​ទៀត ។
    សូម​ប​ញ្ជាក់ថា៖ នៅក្នុង​ព្រះរាជ​ក្រិត្យ​បាន​ត្រាស់ប​ង្គាប់តែង​តាំង ឯកឧត្ត​ម ជៀង អំ និង ឯកឧត្ត​ម អ៊ី ឈាន ជារ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ ដោយ​ឡែក ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ឌូ ឈា ត្រូវ​បាន​ត​ម្លើង​ឋាន​ន្ត​រ​ស័ក្តិជានាយឧត្ត​ម​សេនីយ៍ផ្កាយ​មាស​បួន និង​មាន​តួនាតីជាអនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ ។
    នៅក្នុង​ពិធីប្រ​កាស​ចូល​កាន់តំណែង​ថ្មី រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ នាពេល​នោះ ឯកឧត្ត​ម ទៀ បាញ់ បាន​ជ​ម្រាប​ជូនអំពីតួនាតីភារ​កិច្ច​រ​ប​ស់ប​ណ្តា ស្ថាប័ន​មួយ​ចំនួន​ក្នុង​ក្រ​សួង​ការ​ពារ​ជាតិ ឲ្យ​រ​ដ្ឋ​លេខាធិការ​ទាំង​ពីរ​ដែល​ទើប​ចូល​បំពេញ​ការ ងារឲ្យ​បាន​យ​ល់ពីដំណើរ​ការ ការអនុវ​ត្ត​ន៍ភារ​កិច្ច​នៅតាម​ស្ថាប័ន​នីមួយៗ តាំង​ពីពេល​មុនៗ រ​ហូត​ដ​ល់ប​ច្ចុប្ប​ន្ន​នេះ ។
    ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ម្តែង​នូវ​ក្តីស​ង្ឃឹម​ថាប​ន្ទាប់ពីការ​ចូល​កាន់មុខ​តំណែង​រ​ប​ស់ ឯកឧត្ត​ម​រ​ដ្ឋ​ល​ខាធិការ​ទាំង​ពីរ នឹង​រួម​ចំណែក​ធ្វើឲ្យ​ក្រ​សួង​ការ​ពារ​ជាតិស​ម្រេច​បាន​នូវ​ស្នាដៃ ធំៗជាច្រើន​ទៀត​ជូន​រាជ​រ​ដ្ឋាភិបាល ដែល​បាន​ប្រ​គ​ល់ឲ្យ ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន សំណូម​ព​រឲ្យ​ថ្នាក់ដឹក​នាំគ្រ​ប់ស្ថាប័ន ចំណុះឲ្យ​ក្រ​សួង​ការ​ពារ​ជាតិក៏ដូច​ជា អគ្គ​ប​ញ្ជាការ ខ.ភ.ម ត្រូវ​ធ្វើការ​ស​ហ​ការ សាម​គ្គីគ្នា ឲ្យ​បាន​ជិត​ស្និត​ដើម្បីប​ម្រើដ​ល់កិច្ច​ការ​ការ​ពារ​ជាតិមាតុ ភូមិរ​ប​ស់យើងឲ្យ​ទ​ទួល​បាន​ជោគ​ជ័យ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ