ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
នាយឧត្តមសេនីយ៍ មាស សុភា បិទវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ និងយុទ្ធវិធីថ្មើរជើងថ្នាក់កងអនុសេនាតូចកងអនុសេនាធំនិងបំពាក់ឋានន្តសកិ្តនាទាហានយោធភូមិភាគទី៣ កងទ័ពជើងគោគនៅសាលាពលទាហានទី៣ដោះកញ្ជរខេត្តកំពង់ស្ពឺ
នាយកដ្ឋានព័ត៌មាន(១)
626
facebook
twitter
email
សាលាពលទាហានទី៣របស់យោធភូមិភាគទី៣កងទ័ពជើងគោកនៃ ខ ភ ម បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ និងយុទ្ធវិធីថ្មើរជើងថ្នាក់កងអនុសេនាតូច កងអនុសេនាធំនិងបំពាក់ឋានន្តរសកិ្តជូននាយទាហានក្នុងសាលានៅសាលាពលទាហានទី៣ដោះកញ្ជរស្រុកភ្នំស្រួចខេត្តកំពុងស្ពឺ កាលពីព្រឹកថ្ងៃទី០២ឧសភាឆ្នាំ២០១៦នេះ ។ ពិធីបើកវគ្គនេះបានប្រព្រឹត្តិទៅស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាកាកងទ័ពជើងគោកនៃ ខ ភ ម ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់សុភ័ក្ត្រា មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៣ព្រមទាំងឯកឧត្តមអស់លោកជានាយទាហានជាន់ខ្ពស់ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោគកយោធភូមិភាគចូលរួមជាច្រើនរូប ។ក្នុងរបាយការណ៍បើកវគ្គដែលអានដោយលោកឧត្តមឧត្តមសេនីយ៍ត្រី ទុន ណម នាយកសាលាពលទាហានទី៣បានគូសបញ្ជាក់ថាៈ ឆ្នាំ២០១៦នេះសាលាពលទាហានទី៣យោធភូមិភាគទី៣កងទ័ពជើងគោកដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការនៃ ខ ភ ម បទបញ្ជារបស់កងទ័ពជើងគោក និងយោធភូមិភាគ សាលាបានដំណើការបើកវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការនិងយុទ្ធវិធីថ្នាក់កងអនុសេនាតូច កងអនុសេនាធំ មួយវគ្គឲ្យដល់នាយពលទាហានរបស់យោធភូមិភាគទី៣និងបំពាក់ឋានន្តរសកិ្តជូនដល់នាយទាហានរបស់សាលាដែលមានសិក្ខាកាមចូលរួមសំរាប់វគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការមានសិក្ខាកាម១៥០នាក់ហ្វឹកហ្វឺនរយៈពេល៥៤ថ្ងៃលើខ្លឹមសារមេរៀន យោធា អប់រំចិត្តសាស្ត្រ និងយោធារួម ។ សំរាប់វគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីថ្នាក់កងអនុសេនាតូច ថ្នាក់កងអនុសេនាធំ មានសិក្ខាកាមចូលរួមសរុប១០០នាក់ហ្វឹកហ្វឺនរយៈពេល៣ខែលើខ្លឹមសារមេរៀន យោធា អប់រំចិត្តសាស្ត្រ និងយោធារួម ។ ជាមួយគ្នានោះដែរក្នុងពិធីបើកវគ្គនោះដែរក៍មានរៀបចំពិធីបំពាក់ឋានន្តរសកិ្តជូនដល់នាយទាហានរបស់សាលាចំនួន៧៩នាក់ផងដែរមានថ្នាក់វរសេនីយ៍ឯកចំនួន៦រូបថ្នាក់វរសេនីយ៍ទោ៣៧រូមថ្នាក់វរសេនីយ៍ត្រី៣៦រូបនិងបានប្រកាសផ្លាស់ប្តូរមុខងារជូននាយទាហានរបស់យោធភូមិភាគទី៣ចំនួន២រូបផងដែរ ។ មានប្រសាសន៍សំណេះសំណាលជាមួយនាយពលទាហានដែលជាសិក្ខាកាមក្នុងវគ្គនាពេលនោះឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ ភ ម ពិសេសថ្នាក់ដឹកនាំកងទ័ពជើងគោគនៃ ខ ភ ម ពិសេសថ្នាក់ដឹកនាំយោធភូមិភាគទី៣ ឯកឧត្តមបានកោតសរសើនិងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់អស់លោកជាមេបញ្ជាការមេបញ្ជាការរង យោធភូមិភាគទី៣កងទ័ពជើងគោក និងសាលាដែលក្នុងរយះកាលកន្លងមកនេះបានសហការគ្នាយ៉ាងល្អក្នុងការបំពេញភារកិច្ច ពិសេសរៀបចំឲ្យមានវគ្គហ្វឹកហ្វឺននេះឡើងសំដៅពង្រឹងសមត្ថភាពជំនាញឲ្យដល់នាយពលទាហានរបស់យើងកាន់តែមានសមត្ថភាពដែលអាចចូលរួមពង្រឹងរបៀបការពារជាតិ ការពារបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានកាន់តែរឹងមាំ ។ ឯកឧត្តម មាស សុភា បានបញ្ជាក់ថា កងទ័ពត្រូវតែមានការហ្វឹកហ្វឺនឲ្យបានជាប្រចាំលើគ្រប់ជំនាញទើបកងទ័ពនោះមានសមត្ថភាពដែលអាចការពារជាតិរបស់ខ្លួនបានរឹងមាំ ។ ឯកឧត្តមក៍បានលើកយកនូវសភាពការណ៍ជាតិ អន្តរជាតិ ពិសេសសភាពការណ៍ថ្មីដែលកើតមានឡើងក្នុងតំបន់និងសកលលោកមកជំរាបជូននាយពលទាហានរបស់យើងឲ្យបានយល់កាន់តែច្បាស់ ពិសេសការធ្វើបដិវត្តន៍ព៌ណរបស់គណៈបក្សប្រឆាំងនៅកម្ពុជាក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្ន ។ ឯកឧត្តម មាស សុភា ក៍រំលឹកដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៣និងសាលាឲ្យយកចិត្តទុក្ខដាក់បង្កើតការងារហ្វឹកហ្វឺនគ្រប់ជំនាញឲ្យដល់កងទ័ពរបស់យើងឲ្យបានជាប្រចាំ ដើម្បីត្រៀមគ្រប់លក្ខណសម្បត្តិក្នុងការបំពេញភារកិច្ចសំរាប់ជាតិមាតុភូមិរបស់យើង ។ ជាមួយគ្នានោះដែរសំរាប់សិក្ខាកាមទាំងអស់បើទោះជាវគ្គទាំងពីរនេះមានរយៈពេលហ្វឹកហ្វឺនខ្លីក៍ពិតមែនប៉ុន្តែ អស់លោកត្រូវតែខិតខំរៀនសូត្រដើម្បីពេលបញ្ចប់វគ្គវិលទៅអង្គភាពវិញអស់លោកទទួលបានទាំងចំណេះដឹងចំណេះធ្វើក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងសន្និសុខ សណ្តាប់ធ្នាប់សង្គម ពិសេសចូលរួមពង្រឹងប្រៀបការពារជាតិ ការពារអធិបតេយ្យ បូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងឲ្យកាន់តែរឹងមាំ និងរីកចម្រើន ។ ដោយឆ្នាំនេះអាកាសធាតុនៅទូរទាំងកម្ពុជានិងនៅលើសកលលោកមានកំដៅក្តៅខ្លាំង ដែលបណ្តាលឲ្យជួបនូវគ្រោះរាំងស្ងួត ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ក៍បានរំលឹកដាសទឿនដល់គ្រប់អង្គភាពកងទ័ពទាំងអស់ឲ្យយកចិត្តទុកដាក់សហការជាមួយគ្រប់អាជ្ញាធរដែរដីដែលនៅជិតបំផុតក្នុងការស្វះស្វែងរកនូវប្រភពទឹកទោះប្រើប្រាស់ដោយមធ្យោបាយណាក៍ដោយ ត្រូវតែដោះស្រាយឲ្យបានក្នុងការជួយសង្គ្រោះប្រជាជនយើងឲ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។ឯកឧត្តម មាស សុភា ក៍បានប្រកាសបើកវគ្គហ្វឹកហ្វឺននៅសាលាពលទាហានទី៣នេះចាប់ពីពេលនេះតទៅ ព្រមទាំងបានផ្តល់ ថវិការបស់យោធភូមិភាគនិងកងទ័ពជើងគោគចំនួន ៧លានរៀលដល់កម្មវិធីបើកវគ្គរបស់សាលាពលទាហានទី៣ផងដែរ ។
អត្ថបទថ្មីៗ
លោកជំទាវ ដាំ ដារីនីសំណេះសំណាលជាមួយយោធិននារីក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងភ្ញៀវអន្តរជាតិ គោរពវិញ្ញាណក្ខ័ន្ធអ្នកថែរក្សាសន្តិភាព
នាយឧត្តមសេនីយ៏ សំ វណ្ណថន ប្រជុំដកពិសោធន៏
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ង្វៀន វ៉ាន់ហុង( Nguyen Van Hung ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម នៅរដ្ឋធានីហាណូយ
កិច្ចប្រជុំយេនឌ័រក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា
ជំនួបពិភាក្សាការងាររវាង សម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន បូក
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ព...
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចសន្ទនា...
សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦