ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម ទៀ បាញ់ ចូលរួមក្នុងសន្និសិទទីក្រុងម៉ូស្គូលើកទី៥ ស្តីពីសន្តិសុខអន្តរជាតិ និងជួបជាមួយសិក្ខាកាម ខ.ភ.ម កំពុងសិក្សានៅសហព័ន្ធរុស្សី
នាយកដ្ឋានព័ត៌មាន(១)
621
facebook
twitter
email
ក្នុងឪកាសអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសហព័ន្ធរុស្សី ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមក្នុងសន្និសិទទីក្រុងម៉ូស្គូលើកទី៥ ស្តីពីសន្តិសុខ អន្តរជាតិ ដែលនៅក្នុងសន្និសិទនេះមានការចូលរួមពីបណ្តារដ្ឋមន្រ្តីការពារជាតិ និងមេបញ្ជាការកងទ័ពមកពី អ៊ឺរ៉ុប អាហ្រ្វិក អាហ្រ្វិកខាងត្បូង មជ្ឈឹមបូពាហ៍ មកពីអាស៊ីមាន ចិន ឥណ្ឌា កូរ៉េ ម៉ុងហ្គោលី រួមទាំងរដ្ឋមន្រ្តីមកពីបណ្តាប្រទេសអាស៊ានក៏បានចូលរួមក្នុងសន្និសិទទីក្រុងម៉ូស្គូលើកទី៥ ស្តីពីសន្តិសុខអន្តរជាតិ នេះដែរ ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ។
នៅក្នុងឪកាសនេះ បន្ទាប់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សយ ហ្គូ រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហព័ន្ធរុស្សី ឡើងថ្លែងសន្ទរកថាបើកសន្និសិទ និងការឡើងថ្លែងបើកសន្និសិទ ជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំសហព័ន្ធរុស្សីរួចមក អង្គសន្និសិទក៏បានដំណើរការស្របទៅតាមរបៀបវារៈរបស់ខ្លួនដោយបានធ្វើការពិភាក្សាទៅលើប្រធានបទសំខាន់ៗរួមមាន៖ ភារវកម្មជាការគំរាមកំហែងទៅលើសកលលោក បញ្ហាប្រឈម និងឪកាសសម្រាប់កិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការយោធាអាស៊ីប៉ាស៊ីហ្វិក ។ ក្រៅពីនេះអង្គការសន្និសិទក៏បានបែងចែកជាក្រុមដើម្បីធ្វើការពិភាក្សាដែលទាក់ទងទៅនឹងបដិវត្តន៍ពណ៍ សន្តិសុខតំបន់ តួនាទីយោធាក្នុងស្ថេរភាពជាតិ សន្តិសុខ ក្នុងតំបន់អាស៊ីកណ្តាល បញ្ហាសង្រ្គាម និងសន្តិភាពនៅអ៊ីរ៉ុប ប្រព័ន្ធសុវត្ថិភាពថ្មីនៅអ៊ីរ៉ុប ។ គួរកត់សំគាល់ថា៖ តាមរយៈសន្និសិទនេះបាននាំមកនូវការពិគ្រោះយោបល់ ការពិភាក្សាលើបញ្ហាប្រឈមជាច្រើនទាំងសន្តិសុខប្រពៃណី និងមិនប្រពៃណីដូចជា ភារវកម្មអន្តរជាតិ ចោរសមុទ្រ ឧក្រិដ្ឋកម្មឆ្លងដែន គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាបរិស្ថានជាដើម ។
ឆ្លៀតក្នុងឪកាសបំពេញភារកិច្ចនៅសហព័ន្ធរុស្សីនាឪកាសនោះ ឯកឧត្តម ទៀ បាញ់ និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខដល់សិក្ខាកាម ខ.ភ.ម ដែលកំពុងបំពេញកម្មសិក្សានៅសហព័ន្ធរុស្សី ដែលពិធីសំណេះសំណាលនេះបានប្រារព្ធធ្វើនៅស្ថានទូតកម្ពុជាប្រចាំនៅសហព័ន្ធរុស្សី ។
លោក ឧត្តមសេនីយ៍ត្រី ចៅ យឿន អនុព័ទ្ធយោធាកម្ពុជាប្រចាំនៅសហព័ន្ធរុស្សីបានឲ្យដឹងថា៖បច្ចុប្បន្ននេះមានកម្មសិក្សារី ខ.ភ.ម កំពុងធ្វើការបណ្តុះបណ្តាលនៅរុស្សីចំនួន២៣៨នាក់ ក្នុងនោះនៅ ទីក្រុងម៉ូស្គូចំនួន១៣នាក់ សាំងប៉េស្ទរី ៥នាក់ រ៉ារូញ៉ូ៦នាក់ វីហ៉្សាញ់ ៦នាក់ ទីក្រុងអូម ១២នាក់ វ៉ូល១៥នាក់ បេនហ្សា ៣២នាក់ យ៉ារ៉ូស្ថា ៣នាក់ ស្មលឡែ ២៣នាក់ ស៊ីសឺរ៉ាញ់ ៧នាក់ កូតូមី៦នាក់ ទូមែន៦នាក់ និងប៉េត្រូដឺវ៉លរ៉េត ៤នាក់ ។
សិក្ខាកាម ខ.ភ.ម ទាំងអស់បានកំពុងសិក្សាលើមុខវិជ្ជារួមមាន៖ សន្តិសុខ សេដ្ឋកិច្ច សុខាភិបាល សំណង់ វិទ្យុទាក់ទងដែនទឹក វិស្វករឧទ្ធមភាគចក្រ ឆត្រយោង រថក្រោះ ប្រេងឥន្ទនៈ កងអាកាស កាំភ្លើងធំ គីមីសាស្ត្រ សំណង់លេណាដ្ឋានប្រយុទ្ធ អាកាសយានិក និងនាវាចរណ៍ ។
មានប្រសាសន៍សំណេះសំណាលជាមួយសិក្ខាកាម ខ.ភ.ម នៅសហព័ន្ធរុស្សីនាឪកាសនោះ ឯកឧត្តម ទៀ បាញ់ បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសិក្ខាកាម ខ.ភ.ម ទាំងអស់ដែលកំពុងសិក្សានៅសហព័ន្ធរុស្សីដែលបានយកចិត្តទុកដាក់រៀនសូត្រ គោរពវិន័យសាលារបស់រុស្សី ជាពិសេសរក្សាបាននូវវិន័យថ្លៃថ្នូរបស់ ខ.ភ.ម ។
ឯកឧត្តមក៏បានលើកឡើងពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិទទួលបានសន្តិភាព មានស្ថេរភាព ទូទាំងប្រទេស និងនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យសិក្ខាកាមទាំងអស់ខិតខំរៀនសូត្រគោរពវិន័យសាលា ដើម្បីបញ្ចប់ការសិក្សានាំយកនូវចំណេះដឹងទៅបម្រើជូនជាតិមាតុភូមិរបស់យើងឲ្យមានការរីកចម្រើននិងរឹងមាំ ។
ក្នុងឪកាសនោះ ឯកឧត្តម ទៀ បាញ់ និងលោកជំទាវក៏បានចែកអំណោយជាថវិការជូនដល់សិក្ខាកាមទាំងអស់ដែលកំពុងបំពេញកម្មសិក្សានៅសហព័ន្ធរុស្សីផងដែរ ៕
អត្ថបទថ្មីៗ
លោកជំទាវ ដាំ ដារីនីសំណេះសំណាលជាមួយយោធិននារីក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងភ្ញៀវអន្តរជាតិ គោរពវិញ្ញាណក្ខ័ន្ធអ្នកថែរក្សាសន្តិភាព
នាយឧត្តមសេនីយ៏ សំ វណ្ណថន ប្រជុំដកពិសោធន៏
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ង្វៀន វ៉ាន់ហុង( Nguyen Van Hung ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម នៅរដ្ឋធានីហាណូយ
កិច្ចប្រជុំយេនឌ័រក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា
ជំនួបពិភាក្សាការងាររវាង សម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន បូក
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ព...
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចសន្ទនា...
សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦