ជាកិច្ចប្រជុំសំខាន់ផងដែរដែលបានឆ្លើយតបពីអាស៊ាននិងរៀបចំឡើងដោយរុស្ស៊ី។ឯកឧត្តមបានបន្តថា៖ការចូលចតនាវាកងទ័ពជើងទឹករុស្ស៊ីនៅកម្ពុជានោះបានអនុវត្តទៅតាមកម្មវិធីដែលបានគ្រោងទុកបានយ៉ាងល្អប្រសើរ។ឯកឧត្តមទៀ.បាញ់បានថ្លែងអំណរគុណដល់ក្រសួងការពារប្រទេសរុស្ស៊ីចំពោះការទទួលយកសិក្ខាកាមខភមមកបណ្តុះបណ្តាលនៅរុស្ស៊ីក្រោមការយកចិត្តទុកដាក់ពីរុស្ស៊ី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖តាមរយៈការជួយបណ្តុះបណ្តាលរបស់រុស្ស៊ីដល់ខភមនាពេលកន្លងមកបានរួមចំណែកបង្កើនសមត្ថភាពដល់ខភមក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដីរបស់ខ្លួនក៏ដូចជាការចូលរួមចំណែកបំពេញបេសកកម្មរក្សាសន្តិភាពលើពិភពលោកផងដែរ៕