ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
កងកម្លាំងមួកខៀវកម្ពុជាជាង២០០នាក់ចេញទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី
នាយកដ្ឋានព័ត៌មាន(១)
635
facebook
twitter
email
កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិពីប្រទេសកម្ពុជាបន្ថែមប្រមាណជាង២០០នាក់ទៅបំពេញបេសកកម្មសង់ព្រលានយន្តហោះនិងដោះមីននៅក្នុងប្រទេសម៉ាលីតាមការស្នើសុំរបស់អង្គការសហប្រជាជាតិដែលនេះជាលើកទី៣ហើយដែលកម្ពុជាបញ្ជូនកម្លាំងមួកខៀវទៅកាន់ប្រទេសម៉ាលី ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ថ្លែងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅមូលដ្ឋានទ័ពអាកាស អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា “ទ័ពមួកខៀវកម្ពុជា ចំនួន២កង រួមមានកងកម្លាំងវិស្វកម្មព្រលានយន្តហោះ លេខ៩៨១ និងកងកម្ទេចគ្រឿងផ្ទុះលេខ៣៣៣ សរុបជិត២៣០នាក់ ជាទ័ពបន្ថែមជួរក្រោយ ដោយបានចេញដំណើរទៅកាន់ប្រទេសម៉ាលី ដើម្បីប្ដូរវេនជាមួយនឹងកងចាស់ បន្ទាប់ពីគេបានបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំនៅប្រទេសម៉ាលីហើយគេនឹងត្រលប់មកមាតុប្រទេសវិញនៅថ្ងៃទី២៨ខែមេសានេះ។ ឯកឧត្តមបញ្ជាក់ថា កាលពីអំឡុងខែមីនាកន្លងមកនេះ មានកងកម្លាំងសរុបប្រមាណជិត៨០នាក់ ជាកងជួរមុខ នៅជួរកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកម្ទេចគ្រឿងផ្ទុះលេខ៣៣៣នេះដែរ ត្រូវបានក្រសួងការពារជាតិកម្ពុជា បានបញ្ជូនចេញទៅប្រទេសម៉ាលីមុនមួយសាររួចហើយ ហើយបន្ទាប់ពីកងកម្លាំងជួរក្រោយនេះទៅដល់ប្រទេសម៉ាលី កម្ពុជានឹងមានទ័ពមួកខៀវគ្រប់ចំនួន៣០៩នាក់ តាមតម្រូវការកំណត់របស់អង្គការសហប្រជាជាតិលើកងប្ដូរវេនថ្មី។ នេះជាលើកទី៣ហើយដែលប្រទេសកម្ពុជា ក្រោមតម្រូវការអង្គការសហប្រជាជាតិ និងមានការឯកភាពពីប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិពីកម្ពុជាទៅកាន់ប្រទេសម៉ាលីដើម្បីចូលរួមសកម្មភាពមនុស្សធម៌រក្សាសន្តិភាពនិងចូលរួមចំណែកសាងសង់សំណង់ផ្អេកសំណង់ជួយដោះមីនគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការចូលរួមធ្វើសកម្មភាពមនុស្សធម៌នានាទៀត ជួយទៅដល់ប្រទេសមួយនេះ ដែលកំពុងមានសង្គ្រាមជម្លោះប្រដាប់អាវុធ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងបន្ថែមថា នៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះកម្ពុជាបានបញ្ជូនកម្លាំងបាន ២៦កង ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសរុបចំនួន៣,៥៥៧នាក់នៅសាធារណរដ្ឋ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ឆាដ ស៊ីរី និងម៉ាលី ហើយក្រៅពីនេះ គឺកម្ពុជាមានទ័ពមួកខៀវតិចតួចដែលមាននៅប្រទេសរងគ្រោះថ្នាក់ខ្លាំងដូចជា ប្រទេសស៊ុរី នៅតំបន់អាប៊ីយេ និងតំបន់ដាហ្វួ។ បច្នុប្បន្នកងកម្លាំងមួកខៀវកម្ពុជាកំពុងបេសកកម្មរក្សាសន្តិភាពមាននៅ ៦ ប្រទេស កម្លាំងសរុបចំនួន៨៩៥នាក់ ក្នុងនោះនារី៤៦នាក់ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ប្រព្រឹត្តិទៅក្រោមមូលបទ “សន្តិភាព វិបុលភាព និងសន្តិសុខ”
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ប៊ុន ឡឺត រដ្ឋលេខាធិការក្រសួងការពារជាតិ ជួបសវនាការជាមួយមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
អបអរសាទរបុណ្យឯករាជជាតិលើកទី៧០ថ្ងៃទី៩ខែវិច្កិកាឆ្នាំ២០២៣
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា
ឯកឧត្តមទៀ សីហាបានប្រជុំទ្វេភាគីជាមួយអនុប្រធានគណៈកម្មាធិការមជ្ឍឹមសាធារណៈរដ្ឋប្រជាមានិតចិន