ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជួបរដ្ឋមន្ត្រីការពារជាតិឡាវ និងលេខាធិការក្រុមប្រឹក្សាសហព័ន្ធរុស្សី
នាយកដ្ឋានព័ត៌មាន(១)
619
facebook
twitter
email
ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សឺជី សយហ្គូ រដ្ឋមន្ត្រីក្រសួងការពារប្រទេសសហព័ន្ធរុស្សី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ តៅ តឿន បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញទៅបំពេញទស្សនៈកិច្ចជាផ្លូវការ និង ជាមិត្តភាពនៅសហពន្ទ័រុស្ស៊ីរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ។
បន្ទាប់ពីបានអញ្ជើញទៅដល់ទីក្រុងម៉ូស្គូ សហព័ន្ធរុស្សីរួចមក នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ព្រមទាំងសមាជិកគណៈប្រភូអមដំណើរបានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់យ៉ាឡាត ចាន់សាម៉ន រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ។ នៅក្នុងជំនួបនោះ ឯកឧត្តម ចាន់យ៉ាឡាត ចាន់សាម៉ន រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានសំដែងការស្វាគមន៍ និងបានវាយតំលៃខ្ពស់ចំពោះជំនួបរវាងរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរ ឡាវ និងកម្ពុជា នៅរុស្សីនាពេលនេះ ជាពិសេសក្នុងពេលដែលគណៈប្រតិភូប្រទេសទាំងពីរបានមកដល់រុស្ស៊ី ដើម្បីចូលរួមក្នុងសន្និសិទ្ធទីក្រុងម៉ូស្គូលើកទី៥ ស្តីពីសន្តិសុខអន្តរជាតិ ក៏ដូចជាការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង រដ្ឋមន្ត្រីការពារជាតិរុស្សីក្រៅផ្លូវការនៅទីក្រុងម៉ូស្គូផងដែរ ។
មានមតិឆ្លើយតបវិញ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ថា ៖ កិច្ចប្រជុំនៅរុស្សីនាពេលនេះក៏ជាកិច្ចការមួយដ៏សំខាន់សំរាប់យើងនៅក្នុងតំបន់ ដែលក្នុងពេលបច្ចុប្បន្ននេះរុស្សីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងពិភពលោក ហើយអាចជួយជំរុញកិច្ចការក្នុងតំបន់អោយបានប្រសើរផងដែរ ។ ឆ្លៀតក្នុងឪកាសនោះ ឯកឧត្តម ទៀ បាញ់ ក៏បានសំដែងការអបអរសាទរចំពោះ ឯកឧត្តម ចាន់យ៉ាឡាត ចាន់សាម៉ន ដែលត្រូវបានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវថ្មីហើយឯកឧត្តម ទៀ បាញ់ ក៏បានអញ្ជើញ ឯកឧត្តម ចាន់យ៉ាឡាត ចាន់សាម៉ន ទៅបំពេញទស្សនៈកិច្ចជាផ្លូវការ និងជាមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរអោយកាន់តែរឹងមាំ និងរីកចំរើនឡើងថែមទៀត ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តថា៖ ឯកឧត្តម និងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM តាមការគ្រោងទុកដែលប្រទេសឡាវត្រូវធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ ។
មានមតិឆ្លើយតបវិញនាឪកាសនោះដែរ ឯកឧត្តម ចាន់យ៉ាឡាត ចាន់សាម៉ន រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានបញ្ជាក់ថាៈ កម្ពុជា និងឡាវ តែងតែមានទស្សនៈដូចគ្នាចំពោះបញ្ហាសន្តិភាព ស្ថេរភាព និងសន្តិសុខ នៅក្នុងតំបន់ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវបានថ្លែងអំណរគុណដល់ ឯកឧត្តម ទៀ បាញ់ ដែលនឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ADMM នៅប្រទេសឡាវនាខែក្រោយនេះ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានជំរាបជូនដល់ ឯកឧត្តម នាយករដ្ឋមន្ត្រី ទៀ បាញ់ អំពីការយកចិត្តទុកដាក់របស់ឡាវ ចំពោះទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរហើយក្នុងនាម ឯកឧត្តម ជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ឯកឧត្តមបានប្តេជ្ញាខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីជំរុញអោយកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ អោយកាន់តែជិតស្និតឡើងថែមទៀត ។
បន្ទាប់មកនៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ព្រមទាំងគណៈប្រតិភូអមដំណើរក៏បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាទ្រូស៊ែវ លេខាធិការក្រុមប្រឹក្សាសហព័ន្ធរុស្សីបន្តទៀត ។ នៅក្នុងជំនួបសន្ទនានាឪកាសនោះ ឯកឧត្តម ប៉ាទ្រូស៊ែវ បានចាត់ទុកដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជាមកកាន់រុស្សីនាពេលនេះជាសក្ខីភាពបង្ហាញអោយឃើញពីការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាឡើងថែមទៀតលើគ្រប់វិស័យ ។ ឯកឧត្តម ប៉ាទ្រូស៊ែវ ក៏បានចាត់ទុកដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានៅសហព័ន្ធរុស្សីនាពេលនេះគឺជាដៃគូរដ៏ល្អរបស់រុស្សី ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច ។ ឯកឧត្តម បានបន្តថា៖ កម្ពុជានិងរុស្សីបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនដែលបានធ្វើអោយចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា និង រុស្សីកាន់តែមានការរីកចំរើនទៅមុខ។ ឯកឧត្តមសង្ឃឹមថា៖ ប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពអោយកាន់តែមានភាពជិតស្និត និងរីកចំរើន ។
មានមតិឆ្លើយតបវិញនាឪកាសនោះ ឯកឧត្តម ទៀ បាញ់ បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរកម្ពុជា រុស្សី ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងពេលបច្ចុប្បន្ននេះក្រុមប្រឹក្សាសហព័ន្ធរុស្សីបានធ្វើកិច្ចសហប្រតិបត្តិការបានយ៉ាងល្អជាមួយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងរដ្ឋមន្ត្រីការពារជាតិរុស្សី និងសន្និសិទ្ធទីក្រុងម៉ូស្គូលើកទី៥ ស្តីពីបញ្ហាសន្តិសុខអន្តរជាតិដែលបានប្រារព្ធធ្វើនៅរុស្សីនាពេលនេះគឺមានសារៈសំខាន់ក្នុងការរួមចំណែកពង្រឹងសន្តិសុខ សន្តិភាព និងស្ថេរភាព នៅក្នុងតំបន់ និងពិភពលោក ៕
អត្ថបទថ្មីៗ
លោកជំទាវ ដាំ ដារីនីសំណេះសំណាលជាមួយយោធិននារីក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងភ្ញៀវអន្តរជាតិ គោរពវិញ្ញាណក្ខ័ន្ធអ្នកថែរក្សាសន្តិភាព
នាយឧត្តមសេនីយ៏ សំ វណ្ណថន ប្រជុំដកពិសោធន៏
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយឯកឧត្តម ង្វៀន វ៉ាន់ហុង( Nguyen Van Hung ) រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម នៅរដ្ឋធានីហាណូយ
កិច្ចប្រជុំយេនឌ័រក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ មាស រាជ្ជនី អគ្គនាយករង អគ្គនាយកដ្ឋាន យោធសេវា
ជំនួបពិភាក្សាការងាររវាង សម្តេចពិជ័យសេនា ទៀ បាញ់ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន បូក
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ព...
សេចក្តីប្រកាសព័ត៌មាន៖ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ នឹងរៀបចំកិច្ចសន្ទនា...
សេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីការពារជាតិអាស៊ាន
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
សារលិខិតរំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្...
សារលិខិតរំលែកមរណទុក្ខ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទាហាន ...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦