ព័ត៌មាន

ឯកឧត្ត​ម ចាយ សាំង​យុន ជួប​ជាមួយ​ក​ង​ទ័ព​ជើង​ទឹក​រុស្សី
នាយកដ្ឋានព័ត៌មាន(១)
463
182
    នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិវេលាម៉ោង១៤:៣០នាទីរ​សៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ឱ្យ​ប្រ​តិភូនាវាច​រ​នៃក​ង​ទ័ព​ជើង​ទឹក​រុស្សីដឹក​នាំដោយ​លោក​វ​រ​នាវីឯក​ Alexander Potapov ​មេប​ញ្ជាការ​ក​ង​នាវានៃក​ង​ទ័ព​ជើង​ទឹក​រុស្សី​ ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ក្នុង​ឱកាស​ដែល​នាវា​ក​ង​ទ័ព​ជើង​ ទឹក​រុស្សីចូល​ច​ត​នៅកំព​ង់ផែស្វ័យ​ត ខេត្ត​ព្រះសីហ​នុ។​
    ឯកឧត្ត​ម​ ចាយ សាំង​យុន បាន​មាន​ប្រ​សាស​ន៍ស្វាគ​ម​ន៍ចំពោះការ​ចូល​ច​ត​រ​ប​ស់ក​ង​នាវានៃក​ង​ទ័ព​ជើង​ទឹក​រុស្សីនៅប្រ​ទេស​ក​ម្ពុជានាពេល​នេះគឺ ​ ដើម្បី​ព​ង្រឹង​ចំណ​ង​សាម​គ្គីភាព​និង​កិច្ច​ស​ហ​ប្រ​តិប​តិ្ត​ការ​ រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង​ពីរ ក​ម្ពុជា-រុស្សី ។​
    ឯកឧត្ត​ម រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិក៏បាន​សំណូម​ព​រ​ដ​ល់ប្រ​ទេស​រុស្សីប​ន្ត​ជួយ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ប​ន្ថែម​ទៀត​ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។ ​
    ជាការ​ឆ្លើយ​ត​ប​វិញ លោក​វ​រ​នាវីឯក Alexander Potapov ក៏បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះ ឯកឧត្ត​ម រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ ដែល​ឆ្លៀត​ឱកាស​ដ៏​មាន​ត​ម្លៃ​ទ​ទួល​ស្វាគ​ម​ន៍​រូប​លោក​និង​ស​ហ​ការី ដោយ​បាន​គូស​ប​ញ្ជាក់ថាដំណើរ​ចូល​ច​ត​ក​ង​នាវានៃក​ង​ទ័ព​ជើង​ទឹក​រុស្សីនៅកំព​ង់ផែស្វ័យ​ត ខេត្ត​ព្រះសីហ​នុ​ ក្នុង​គោល​បំណ​ង​ផ្លាស់​ប្តូរ​ប​ទ​ពិសោធ​ន៍​ជា​មួយ​ក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ