ព័ត៌មាន

ឯកឧត្ដ​ម​ នាយឧត្ត​ម​សេនីយ៌ គ​ន់ គីម ចុះជួយ​សាង​ស​ង់ផ្ទះជូនអតីត​យុទ្ធ​ជ​ន​នៅស្រុក​ទ្រាំង ខេត្ត​តាកែវ
នាយកដ្ឋានព័ត៌មាន(១)
461
181
ផ្ទះទំហំ៥ម៉ែត្រ​គុណ​នឹង៧ម៉ែត្រ ធ្វើអំពីឈើ ប្រ​ក​ស័ង្ក​សី ត្រូវ​បាន ឯកឧត្ដ​ម គ​ន់ គីម ក្នុង​នាមអគ្គ​លេខា ធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា  បាន​ស​ម្រេច​ធ្វើជូន​លោក អែម ខ្នា អតីត​យុទ្ធ​ជ​ន​ពិការ​រ​ស់នៅភូមិអង្គ​តាភោគ ឃុំស​ន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ នៅព្រឹក​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ។វ​ត្ត​មាន​រួម​ដំណើរ​ក្នុងឪកាស​នោះមាន ឯកឧត្ដ​ម នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន អគ្គ​លេខាធិការ​រ​ង ប្រ​ចាំការ នៃស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា និង​លោក​ស្រី អិុន ម៉ានិត ប្រ​ធាន​តុលាការ​ខេត្ត​តាកែវ ព្រ​ម​ទាំង​ម​ន្ទីរ​ពាក់ព័ន្ធ​ជំុវិញ​​ខេត្ត។ តាម​សេច​ក្តីរាយ​ការ​ណ៌ពីលោក ឡុក សារីក មេឃុំស​ន្លុង​បានអោយ​ដឹង​ថា លោក អែម ខ្នា ជាអតីត​យុទ្ធ​ជ​ន​ពិការ​មួយ​រូប ដែល​បាន​លះប​ង់ក​ម្លាំង​កាយ​ចិត្ត​ចូល​បំរើក្នុង​ជួរ​ក​ង​ទ័ព​តាំង​ពីឆ្នាំ១៩៨២ នៅអង្គ​ភាព​វ​រ​សេនាធំលេខ២១ ក​ង​ព​ល​តូច​លេខ៦ ឈ​រ​ជើង​នៅក្នុង​ភូមិសាស្រ្ត​ស្រុក​កំរៀង ខេត្ត​បាត់ដំប​ង។ លោក​បាន​ទ​ទួល​គ្រោះថ្នាក់ដាច់ជើង​ម្ខាង​ក្នុង​ឆ្នាំ១៩៨៧ដោយ​សារ​គ្រាប់មីន ។ ប​ច្ចុប្ប​ន្ន​លោក ឯម ខ្នា បាន​ម​ក​រ​ស់នៅជាមួយ​ភ​រិយារ​ប​ស់លោក​ដែល​មាន​កូន​ក្នុង​ប​ន្ទុក​ចំនួន៣នាក់។ លោក អែម ខ្នា មិន​មាន​ទ្រ​ព្យ​ស​ម្ប​ត្តិ ឬកេរ្តិ៏តំណែល​ធំដុំអ្វីនោះទេ  មាន​តែដីស្រែប្រ​មាណ​ជាមួយ​ហិច​តាប៉ុណ្ណោះ ដែល​រ​ដ្ឋ​បាន​បែង​ចែកឲ្យ​កាល​មុន​ពេល​លោក​ចេញ​ទៅបំរើក​ង​ទ័ព​នៅតំប​ន់ព្រំដែន​ភាគ​ខាង​លិច។ ក្រោយ​ម​កអាស្រ័យ​ដោយ​ភ​រិយារ​ប​ស់លោកឧស្ស​ហ៏មាន​ជ​ម្ងឺញឹក​ញាប់លោក​ក៏ស​ម្រេច​ចិត្ត​ល​ក់ដីស្រែនោះប​ន្តិច​ម្ត​ងៗដើម្បីព្យាបាល​ជ​ម្ងឺភ​រិយា។ ក​ត្តានេះហើយ​ដែល​ធ្វើអោយ​ជីវ​ភាព​រ​ប​ស់ក្រុម​គ្រួសារ​លោក កាន់តែមាន​ស​ភាព​ដុន​ដាប​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ទាំង​ផ្ទះសំបែង​ក៌ចាស់ទ្រុឌ​ទ្រោម និង​គ្មាន​ថ​វិកាស​ម្រាប់ជួស​ជុល។ មើល​ឃើញ​ពីការ​លំបាក​នេះ  តាម​រ​យ:សេច​ក្តីរាយ​ការ​ណ៌ពីអាជ្ញាធ​រ​មូល​ដ្ឋាន នាយឧត្ត​ម​សេនីយ៌ គ​ន់ គីម បាន​ដឹក​នាំក​ង​ក​ម្លាំង ចុះអន្ត​រាគ​ម​ន៌សាង​ស​ង់ផ្ទះនេះជាប​ន្ទាន់ដើម្បីផ្ត​ល់ជូន​ក្រុម​គ្រួសារ​លោកឯម ខ្នា មាន​ផ្ទះស​ម្បែង​រ​ស់នៅស​ម​រ​ម្យ។ឯកឧត្ដ​ម គ​ន់ គឹម បាន​លើក​ឡើង​ពីគោល​ការ​ដឹក​នាំរ​ប​ស់ ស​ម្ដេច​តេជោ ហ៊ុន សែន ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល និង​ជាប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​ណែនាំឲ្យ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​គ្រ​ប់ថ្នាក់ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ជួយ​សាង​ស​ង់ផ្ទះជូន​ស​មាជិកអតីត​យុទ្ធ​ជ​ន​ដែល​មាន​ជីវ​ភាព​លំបាក ដែល​ចំណុច​នេះមាន​សារៈសំខាន់ណាស់ ដោយអតីត​យុទ្ធ​ជ​ន​ខ្លួនឯង​មាន​ដីជាក​ម្ម​សិទ្ធ ដែល​ជាប​ដិភាគ ហើយ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា អាជ្ញាធ​រ​ដែន​ដី និង​ស​ប្បុរ​ស​ជ​ន​នានា បាន​រួម​ចំណែក​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ជាថ​វិការ ស​ម្ភារៈ ដែល​នេះជាវ​ប្ប​ធ​ម៌ចែក​រំលែក ក្នុង​ការ​លើក​ក​ម្ព​ស់ជីវ​ភាពអតីត​យុទ្ធ​ជ​នឲ្យ​កាន់តែមាន​ភាព​ប្រ​សើរ​ឡើង។ ជាមួយ​និង​ការ​ចុះសាង​ស​ង​ផ្ទះនេះដែរ ឯកឧត្ដ​ម គ​ន់ គឹម បាន ឧប​ត្ថ​ម្ភ ដ​ល់គ្រួសារ​លោក អែម ខ្នា នៅថ​វិការ​ចំនួន១០លាន​រៀល​ផ​ង​ដែរ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ