ព័ត៌មាន

ម​ន្ទីពេទ្យ​ស​ម្តេច​តេជោ ហ៊ុន សែន ស្រអែម​ព្រះវិហារ​ក្រោម​ជំនួយឧប​ត្ថ​ម្ភ​ពីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ត្រូវ​បាន​ស​ម្ពោធ​ដាក់អោយ​ប្រើប្រាស់ជាផ្លូវ​ការ​បំរើសេវាថែទាំសុខ​ភាព​ដ​ល់ក​ង​ទ័ព​និង​គ្រួសារ​ក​ង​ទ័ព​តាម​ប​ណ្តោយ​ព្រំដែន​ខេត្ត​ព្រះវិហារ
នាយកដ្ឋានព័ត៌មាន(១)
463
180
ប​ន្ទាប់ពីបាន​ដំណើរ​ការ​សាង​ស​ង់អស់រ​យៈ៥ឆ្នាំរួច​ម​ក​ម​ន្ទីពេទ្យ​ស​ម្តេច​តេជោស្រអែម​ជាម​ន្ទីរ​ពេទ្យ​ក​ង​ទ័ព​សំរាប់បំរើសេវាថែទាំសុខ​ភាព​ជូន​ដ​ល់ក​ង​ទ័ព​និង​ប្រ​ជាព​ល​រ​ដ្ឋ​រ​ស់នៅតាម​ប​ណ្តោយ​ព្រំដែន​​ខេត្ត​ព្រះវិហារ​ត្រូវ​បាន​ស​ម្ពោធ​បើកអោយ​ប្រើប្រាស់ជាផ្លូវ​ការ​នៅថ្ងៃទី៨​ខែមេសាឆ្នាំ២០១៦ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ម៉ឹង​សំផ​ន​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិង​លោក​វ​រ​សេនីយ៍ឯក​ង្វៀនអាញ់យុងអនុព​ន្ធ័យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជា​តំណាង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាមឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍គ​ន់គីម អគ្គ​មេប​ញ្ចាការ​រ​ង​ខ​ភ​ម​និង​ជានាយ​សេនាធិការ​ចំរុះនិង​មាន​ការអញ្ជើញ​ចូល​រួម​ផ​ង​ដែល​ពីនាយ​ទាហាន​ជាន់​នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​ក​ង​ព​ល​និង​ប​ណ្តាលអង្គ​ភាព​ដែល​ឈេជើង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីតាម​ប​ណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​ព្រះវិហារអាជ្ញាធ​ម៌ដែន​ដីនិង​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុង​ស្រុក​ជាំក្សាន្ត​ចូល​រួម​យ៉ាង​ច្រើន​កុះក​រ។
ក្នុងឪកាស​នោះលោក​វ​រ​សេនីយ៍ទោវេជ្ជ​ប​ណ្ឌិត​នូសារិន​នាយ​ក​ម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោស្រអែម​បាន​លើក​ឡើង​ពីប្រ​វ​ត្តិមួយ​ចំនួន​ដែល​ឈាន​ដ​ល់ការ​សាង​ស​ង់​ម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោហ៊ុន សែន​ស្រអែម​នេះឡើង​ដែល​ការ​សាង​ស​ង់ម​ន្ទីពេទ្យ​នេះបាន​ផ្តើម​ចេញ​ពីការ​យ​ល់ឃើញ​រ​ប​ស់ថ្នាក់ដឹក​នាំអំពីតួនាទី​និង​ភារ​កិច្ច​ចាំបាច់ក្នុង​ការ​ស​ង្រ្គោះនិង​ព្យាបាល​ជំងឺដ​ល់ក​ង​ទ័ព​និង​គ្រួសារ​ក​ង​ទ័ព​និង​ដោយ​មាន​គំនិត​ផ្តួច​ផ្តើម​គំនិត​រ​ប​ស់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ជាតិដែល​មានឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ម៉ឹង​សំផ​ន​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបាន​ចាប់ផ្តើម​សាង​ស​ង់​ម​ន្ទីពេទ្យ​នេះ​​នៅថ្ងៃទី៤​​ខែមេសាឆ្នាំ២០១១។លោក​នាយ​ក​ម​ន្ទីពេទ្យ​បានអោយ​ដឹង​ទៀត​ថា៖ម​ន្ទីពេទ្យ​មាន​នេះអគារ​ចំនួន៧​ខ្ន​ង​បែង​ចែក​ជាអគារ​រ​ដ្ឋ​បាល​និងឪស​ថ១ខ្ន​ងអគារអ្ន​ក​ជំងឺសំរាក៥ខ្ន​ង​និងអគារ​ប​ច្ចេក​ទេស១ខ្ន​ង​ក្នុង​នោះមាន​ប​ន្ទ​ប់វះកាត់២ប​ន្ទ​ប់ស​ម្ភ​ព១និង​បាន​ទ​ទួល​គោល​រ​ប​ប អ្ន​ក​ជំងឺចំនួន១០០គ្រែនិង​មាន​បុគ្គ​លិក​ពេទ្យ​ចំនួន៦២នាក់មាន​ស​ម​ត្ថ​ភាព​ស​ង្គ្រោះព្យាបាល​ទូទៅវះកាត់ម​ធ្យ​ម និង​ស​ម្ភ​ព​ផ​ង​ដែល។
ក្នុងឪកាស​នោះប​ន្ទាប់ពីលោក​វ​រ​សេនីយ៍ឯក​ង្វៀន អាញ់យុង អនុព​ន្ធ័យោធាវៀត​ណាម​ប្រ​ចាំនៅក​ម្ពុជា​តំណាង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​បាន​ឡើង​មាន​ចំណាប់​អារ​ម្ម​ណ៍ដោយ​បាន​លើក​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ជិត​ស្និត​រ​វាង​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ​រួច​ម​ក​ថ្លែង​ក្នុង​ពិធី​ស​ម្ពោធ​បើកអោយ​ប្រើប្រាស់ជាផ្លូវ​ការ​ម​ន្ទីរ​ពេទ្យ​ស​ម្តេច​តេជោស្រអែម​នាពេល​នោះឯ.ម៉ឹង​សំផ​ន​បាន​ថ្លែង​ថា​៖ទីប្រ​ជុំជ​ន​ស្រអែម​ព្រះវិហារ​នេះពីមុន​មាន​ភាព​ស្ងាត់ជ្រ​ងំប៉ុន្តែដោយ​មាន​ការ​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ក​សាង​ហេត្ថារ​ច​នាស​ម្ព​ន័ផ្លូវ​ថ្ន​ល់ស្ពាន​សាលារៀន​ម​ន្ទីពេទ្យ​វ​ត្តអារាម​បាន​ធ្វើអោយ​តំប​ន់នេះមាន​ការ​ប្រែប្រួល​រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​សំរាប់ប្រ​ជាព​ល​រ​ដ្ឋ​រ​ស់នៅហើយ​ហេត្ថ​រ​ច​នាស​ម្ព​ន័ដែល​ទ​ទួល​បាន​នៅពេល​នេះក៍បាន​រួម​ចំណែក​កាត់ប​ន្ថ​យ​ភាព​ក្រីក្រ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ផ​ង​ដែល។ឯ.ម៉ឹង សំផ​ន បាន​ស​ង្ក​ត់ធ្ង​ន់ថា​៖ក្រោម​គោល​ន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ម្តេច​តេជោហ៊ុន សែន​បាន​ធ្វើអោយ​ប្រ​ទេស​ជាតិយើង​ទ​ទួល​បាន​ស​ន្តិភាព​នៅទូទាំង​ប្រ​ទេស​និង​មាន​ការ​រីក​ចំរើន​លើគ្រ​ប់វិស័យ។ឯ.ម៉ឹង​សំផ​ន​បាន​ចាត់ទុក​ម​ន្ទីពេទ្យ​ស​ម្តេច​តេជោ​ស្រអែម​ដែល​បាន​ស​ម្ពោធ​នាពេល​នេះបាន​រួម​ចំណែក​ផ្ត​ល់ភាព ងាយ​ស្រួល​ដ​ល់ក​ទ័ព​និង​ប្រ​ជាព​ល​រ​ដ្ឋ​រ​ស់នៅតាម​ប​ណ្តោយ​​ព្រំដែន​ក្នុង​ខេត្ត​ព្រះវិហារ​ក្នុង​ការ​ព្យាបាល​ជំងឺថែទាំសុខ​ភាព​ពីព្រោះថាម​ន្ទីរ​ពេទ្យ​នេះមាន​វេជ្ជ​ប​ណ្ឌិត​និង​គ្រូពេទ្យ​ជំនាញ​និង​បាន​បំពាក់នូវ​សំភារៈប​រិក្ខាពេទ្យ​ទំនើប​ថែម​ទៀត។ឯ.ម៉ឹង សំផ​ន​ក៏បានអំពាវ​នាវ​ដ​ល់ក​ង​ទ័ព​គ្រួសារ​ក​ង​ទ័ព​និង​ប្រ​ជាព​ល​រ​ដ្ឋ​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់រ​ស់នៅអោយ​មានអនាម័យ​ល្អ ទ​ទឹម​នឹង​នេះត្រូវ​កាត់ប​ន្ថ​យ​ការ​សេព​គ្រឿង​ស្រ​វឹង​ច្រើន​ពេក ដែលអាច​នាំអោយ​ខូច​សុខ​ភាព​និងអាច​ប​ង្កអោយ​មាន​គ្រោះថ្នាក់ច​រ៉ាច​រ​ក្នុង​ពេល​បើក​ប​រ​ជាដើម។ឯ.បាន​ជូន​ព​រ​ឆ្នាំថ្មីដ​ល់នាយ​ទាហាន​នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ដែល​កំព​ង់ឈ​រ​ជើង​នៅតាម​ប​ណ្តោយ​ព្រំដែន​លោក​គ្រូ អ្ន​ក​គ្រូពេទ្យ​និង​ប្រ​ជាព​ល​រ​ដ្ឋ​ទាំងអស់ក្នុង​ឆ្នាំថ្មីសូមអោយ​ជួប​ប្រ​ទះតែសេច​ក្តីសុខ​សេច​ក្តីចំរើន​និង​ទ​ទួល​បាន​​នូវ​ជោគ​ជ័យ​ធំៗថ្មីៗថែម​ទៀត​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ជូន​ជាតិមាតុភូមិយើង។​​​ឯ.ម៉ឹង សំផ​ន​នាំយ​ក​នូវអំណោយ​រ​ប​ស់ស​ម្តេច​តេជោហ៊ុន សែន និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត​ប៊ុន រ៉ានី ហ៊ុន សែន ចែក​ជូន​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋ៥០០គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទ​ទួល​បាន​ថ​វិការ​៣​ម៉ឺន​រៀល​ក្រៅពីនេះមាន​ក្រ​ម៉ានិង​សារុង​ដោយ​លែក​គ្រួសារ​ព​លី១៥គ្រួសារ​ក្នុង១គ្រួសារ​ទ​ទួល​បាន​ថ​វិការ១០ម៉ឺន​រួម​មានអង្ក​រ​ក្រ​ម៉ាសារុង​និង​ត្រីខ​ផ​ង​ដែល។ប​ន្ទាប់ម​កឯ.ម៉ឹង សំផ​ន ព្រ​ម​ទាំង​គ​ណអធិប​តី​ក៍បានអញ្ជើញ​ពិនិត្យ​មើល​សំភារៈប​រិក្ខាពេទ្យ​និង​ជួប​សាក​សួរ​សុខ​ទុក្ខ​ដ​ល់អ្ន​ក​ជំងឺដែល​កំពុង​សំរាក​ព្យាបាល​ក្នុង​ម​ន្ទីរ​ពេទ្យ​និង​បាន​នាំអំណោយ​រ​ប​ស់​ស​ម្តេច​តេជោ ហ៊ុន សែន និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន​ប្រ​គ​ល់ជូន​ដ​ល់អ្ន​ក​ជំងឺផ​ង​ដែល ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ