ព័ត៌មាន

លោក​ជំទាវ ដាំ ដារីនី រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិចុះសួរ​សុខ​ទុក្ខ​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន​នៅប​ញ្ជាការ​ដ្ឋាន​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ២១ចំណុះយោធ​ភូមិភាគ​ទី២
នាយកដ្ឋានព័ត៌មាន(១)
374
178
ខេត្ដ​ត្បូង​ឃ្មុំ ៖ ក្នុងឱកាស​បុណ្យ​ចូល ឆ្នាំថ្មីប្រ​ពៃណីជាតិ ឆ្នាំវ​ក អដ្ឋ​ស័ក ព.ស. ២៥៦០ ដែល​ឈាន​ម​ក​ដ​ល់ក្នុង​ស​ប្ដាហ៍ ខាង​មុខ​កាល​ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅប​ញ្ជាការ​ដ្ឋាន​ក​ង​ព​ល​តូច​ថ្មើរ​ជើង លេខ២១ ចំណុះយោធ​ភូមិភាគ​ទី២ ឈ​រ ជើង​ក្នុង​ខេត្ដ​ត្បូង​ឃ្មុំ លោក​ជំទាវ ដាំ ដារីនី រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ​នាយ​ទាហាន ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត បានអញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​ដ​ល់នាយ-ព​ល​ទាហាន​ចំនួន៥០០នាក់ ។
លោក​វ​រ​សេនីយ៍ឯក ឡុង គីន មេប​ញ្ជាការ​រ​ង​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ២១បាន​ស្វាគ​ម​ន៍យ៉ាង​ជ្រាល​ជ្រៅចំពោះ វ​ត្ដ​មាន​រ​ប​ស់គ​ណៈប្រ​តិភូក្រ​សួង​ការ ពារ​ជាតិដឹក​នាំដោយ​លោក​ស្រីរ​ដ្ឋ​លេខាធិការ បាន​ចំណាយ​ពេល​វេលាដ៏ម​មា ញឹកអញ្ជើញ​សាក​សួរ​សុខ​ទុក្ខ និង​នាំ យ​កអំណោយ​ជូន​ដ​ល់នាយ​ទាហាន នាយ ទាហាន​រ​ង និង​ព​ល​ទាហាន​ក្នុង​ក​ង​ព​ល ថ្មើរ​ជើង​លេខ២១ នាឱកាស​បុណ្យ​ចូល ឆ្នាំថ្មីប្រ​ពៃណីជាតិនេះ ។
លោក​ជំទាវ ដាំ ដារីនី បាន​ញំនាំការ​ផ្ដាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ស​ម្ដេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ដ្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ស​ម្ដេច​កិត្ដិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្ត​ម នាយឧត្ដ​ម​សេនីយ៍ឧប​នាយ​ក រ​ដ្ឋ​ម​ន្ដ្រីក្រ​សួង​ការ​ពារ​ជាតិជូន​ដ​ល់ នាយ​ទាហាន នាយ​ទាហាន​រ​ង ព​ល ទាហាន និង​ក្រុម​គ្រួសារ​ក្នុង​ក​ង​ព​ល​តូច ថ្មើរ​ជើង​លេខ២១ទាំងអស់ដោយ​ក្ដីនឹក រ​លឹក និង​ជូន​ព​រ​សូម​ជួប​ប្រ​ទះតែសេច​ក្ដី សុខ​ច​ម្រើន ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី ប្រ​ពៃណីជាតិខាង​មុខ ។
ក្នុង​នាម​ក្រ​សួង​ការ​ពារ​ជាតិលោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​បាន​វាយ​ត​ម្លៃខ្ព​ស់ និង​កោត​ស​រ​សើរ​ចំពោះនាយ និង​ព​ល ទាហាន​ដែល​បាន​យ​កអស់ក​ម្លាំង​កាយ ចិត្ដ ប្រាជ្ញា ស្មារ​តីប្រ​ក​ប​ដោយ​ឆ​ន្ទៈ មោះមុត ពុះពារ​ជ​ម្នះរាល់ការ​លំបាក នានាការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ស​ន្ដិសុខ សុវ​ត្ថិភាព​ជូន​ប្រ​ជាព​ល​រ​ដ្ឋ និង​ចូល​រួម ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការអភិវ​ឌ្ឍ មាតុភូមិអង្គ​រ​ដ៏ប​វ​រ​នៃយើង ។
ក្នុងឱកាស​នោះលោក​ជំទាវ​រ​ដ្ឋ​លេខា ធិការ​បាន​នាំយ​កអំណោយ​រ​ប​ស់ក្រ​សួង ការ​ពារ​ជាតិជូន​ដ​ល់នាយ​ទាហាន នាយ ទាហាន​រ​ង និង​ព​ល​ទាហាន​ក្នុង​ក​ង​ព​ល ថ្មើរ​ជើង​លេខ២១រួម​មាន ទឹក​ក្រូច ២៥០កេស, មី១០០កេស, ស្រាបៀរ ១៥០កេស និង​ថ​វិកា២៥លាន​រៀល ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ