ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ចុះសួរ​សុខ​ទុក្ខ​នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​ដែល​ឈ​រ​ជើង​ជួរ​មុខ​ទិស​យោធ​ភូមិភាគ​ទី៣ក្នុងឳកាស​បុណ្យ​ចូល​ឆ្នាំថ្មី
នាយកដ្ឋានព័ត៌មាន(១)
372
176
(ខេត្ត​កោះកុង)៖   នៅរ​សៀល​ថ្ងៃទី០៥ខែមេសា ឆ្នាំ២០១៦ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិអម​ដំណើរ​ដោយ​នាយ​ទាហាន​ជាន់ខ្ព​ស់ជាច្រើន​រូប​និងអាជ្ញាធ​រ​ខេត្ត​បានអញ្ជើញ​ចុះសួរ​សុខ​ទុក្ខ​ដ​ល់នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន ដែល​ឈ​រ​ជើង​ជួរ​មុខ​ទិស​យោធ​ភូមិភាគ​ទី៣នៅវ​រ​សេនាតូច​លេខ៣០៣ក្នុងឱកាស​ទ​ទួលអំណ​រ​សាទ​រ​បុណ្យ​ចូល​ឆ្នាំថ្មី ឆ្នាំវ​ក អដ្ឋ​ស័ក ព.ស ២៥៦០ នឹង​ចូល​ម​ក​ដ​ល់ថ្ងៃខាង​មុខ និង​បាន​នាំយ​កអំណោយ​មួយ​ចំនួន​រួម​មាន អង្ក​រ មី ត្រីខ ស្រាបៀរ និង​ថ​វិកាជួន​ដ​ល់នាយ​ទាហាន​ដែល​ឈ​រ​ជើង​នៅទីនោះផ​ង​ដែរ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ