ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ចុះសួរ​សុខ​ទុក្ខ​និង​ជូន​ព​រ​ឆ្នាំថ្មីដ​ល់នាយ​នាវីនាយ​នាវីរ​ង​ព​ល​នាវិក នៅមូល​ដ្ឋាន​ស​មុទ្រ
នាយកដ្ឋានព័ត៌មាន(១)
372
175

 

      នៅទីប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​ស​មុទ្រ​កាល​ពីព្រឹក​ថ្ងៃទី០១ខែមេសាឆ្នាំ២០១៦ឯកឧត្ត​ម​នាយ​ឧត្ត​ម​​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ​រួម​ដំណើរ​ដោយឯកឧត្ត​ម​លោក​ជំទាវ​រ​ដ្ឋ​លេខាធិកា​រអនុរ​ដ្ឋ​លេខាធិការឯកឧត្ត​ម​តំណាង​ស្ថាប័ន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិឯកឧត្ត​មអគ្គ​មេប​ញ្ជាការ​ង​ឯកឧត្ត​ម​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​ជើង​ទឹក​ជើងអាកាស​ដំណាង​កំព​ង់​ផែ​ស្វ​យ័ត​ក្រុង​ព្រះសីហ​នុ​លោកឧក​ញ្ញានិង​ម​ន្ត្រីរាជ​ការ​ខេត្ត​ព្រះសីហ​នុជាច្រើន​រូប បានអញ្ជើញ​ចុះម​ក​សួរ​សុខ​ទុក្ខ​សំណេះ​សំណាល​ជាមួយ​និង​ជូន​ព​រ​ដ​ល់នាយ​​នា​វីនាយ​នាវីរ​ង​ព​ល​នា​វិក​ក​ង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​ស​មុ​ទ្រ​ទីប​ញ្ជា​ការ​ជួមុខ​អគ្គ​លេខាធិការ​នៃគ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ​សាលាហ្វឹក​ហ្វឺន​ក​ង​ទ័ព​ជើង​ទឹក​នឹង​នាយ​ទាហាន​នាយ​ទាហាន​រ​ង​ព​ល​ទាហានអង្គ​ភាព​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​ស​រុប​ចំនួន៤៥៦នាក់ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃ​ណី​ជាតិឆ្នាំវ​កអដ្ឋ​ស័ក​ព.ស២៥៦០គ.ស២០១៦ដែល​និង​ចូល​ម​ក​ដ​ល់​នៅថ្ងៃ​ទី១៣ខែមេសាខាង​មុខ​នេះ​។

ប​ន្ទាប់ពីឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​គ​ណៈប្រ​តិភូបានអញ្ជើញ​ទៅ​ពិនិត្យ​មើល​កំព​ង់ផែនិង​នាវាក​ង​ទ័ព​ជើង​ទឹក​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អញ្ជើញ​ទៅពិនិត្យ​មើល​ទីតាំង​ធ្វើឃ្លាំង​ដាក់អាវុធ​‑គ្រាប់​និង​ទីលាន​ហ្វឹក​ហាត់បាញ់ស៊ីប​នៅក​ង​វ​រ​សេនាតូច​ការ​ពារអាកាស់មូល​ដ្ឋាន​ស​មុទ្រ​រួច​ម​កឯកឧត្ត​មឧត្ត​ម​នាវីឯក អ៊ុក សីហា មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​ទឹក​នឹង​ជា​មេប​ញ្ជាការ​មូល​ដ្ឋាន​ស​មុទ្រ​ក្នុង​នាម​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​នាយ​នាវីនាយ​នាវីរ​ង​ព​ល​នាវិក​ទាំងអស់បាន​ស​ម្តែង​នូវ​ការ​ស្វាគ​ម​ន៍​និង​គោរ​ព​ថ្លែង​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះវ​ត្ត​មាន​ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់គ​ណៈប្រ​តិភូ​ដឹក​នាំដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិដែល​បាន​ឈ្លាត​ពេល​វេលា​ដ៏ម​មាញឹក​អញ្ជើញ​ចុះម​ក​សួរ​សុខ​ទុក្ខ ព្រ​ម​ទាំង​បាន​នាំម​ក​នូវ​អំណោយ​មួយ​ចំនួន​ជូន​ដ​ល់នាយ​នាវីនាយ​នាវីរ​ង​ព​ល​នាវិក​ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រ​ពៃណី​ជាតិ​​ខ្មែរ​យើង​នាពេល​ខាង​មុខ​នេះ។ ​ឯកឧត្ត​ម ឧត្ត​ម​នាវីឯក អ៊ុក សីហា ​បាន​ប​ន្ត​ទៀត​ថា៖ក្រោម​ការ​ដឹក​នាំរ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ក្រ​សួង​ការ​ពារ​ជាតិអគ្គ​មេប​ញ្ជាការ​និង​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​ស​មុទ្រ​ជានិច្ច​កាល​បាន​ខិត​ខំ​ពុះពារ​ជំនះ​គ្រ​ប់ឧប​ស័គ្គ ​អនុវ​ត្ត​ន៍យ៉ាង​ម៉ីង​ម៉ាត់តាម​តួរ​នាទី​ភារ​កិច្ច​រ​ប​ស់​ខ្លួន​ជាទ័ព​ជំនាញ​ដោយ​បាន​ស​ហ​ការ​​ល្អជាមួយ​អាជ្ញាធ​រ​ដែន​ដីក​ង​ក​ម្លាំង​មាន​ស​ម​ត្ថ​កិច្ច​ពាក់​ព័ន្ធ​នានា​​និង​ធ្វើកិច្ច​ស​ហ​ប្រ​តិ​​​ប​ត្តិការ​ជាមួយ​ក​ង​ទ័ព​ជើង​ទឹក​​ប្រ​ទ​ស​ជិត​ខាង​ក្នុង​តំប​ន់និង​លើស​ក​ល​លោក​ធ្វើឱ្យ​តំប​ន់ស​មុទ្រ​រ​ក្សា​បាន​នូវ​ស​ន្តិសុខ​សុវ​ត្ថិភាព​ជូន​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែល​ប្រ​ក​ប​រ​ប​រ​​ទ​ទួល​ទាន​លើផ្ទៃ​ស​មុទ្រ​បាន​​ប្រ​ក​ប​ដោយ​ភាព​សុខ​សាន្ត។ក្រៅពីនេះ​ខិត​ខំហ្វឹក​ហ្វឺន​រៀន​សូត្រ​ជំនាញ​ប​ច្ចេក​ទេស​ថែទាំជួស​ជុល​ស​ម្ភារៈ​គ្រឿង​បំពាក់ក​សាង​ជុំរុំ​​ជុំរ​ក​ស្នាក់នៅនិង​ខិត​ខំ​ប​ង្ក​រ​ប​ង្កើន​ផ​ល​ចិញ្ចឹម​ស​ត្វ​លើក​ស្ទួយ​ជីវ​ភាព​រ​ស់​នៅ​ប​ន្ថែម​លើគោល​រ​ប​ប​ដែល​ថ្នាក់​លើ​បាន​កំណ​ត់។

មាន​ម​តិសំណេះសំណាលឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​​ជាតិបាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជានិង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត​ជូន​ប​ង​ប្អូន​នាយ​នាវីនាយ​នាវីរ​ង​ព​ល​នាវិក​និង​ក្រុម​គ្រួសារ​ទាំងអស់​ដោយ​ក្តី​នឹក​រ​លឹក​​។ក្នុង​នាម​ក្រ​សួង​ការ​ពារ​ជាតិឯកឧត្ត​ម​ក៏បាន​វាយ​ត​ម្លៃខ្ព​ស់និង​កោត​ស​រ​សើរ​ចំពោះ​ថ្នាក់​ដឹក​នាំ​ក​ង​ទ័ព​ជើង​ទឹក​​មូល​ដ្ឋាន​ស​មុទ្រ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ​កអស់ក​ម្លាំង​កាយ​ចិត្ត​ពុះពារ​ជំនះ​រាល់ការ​លំបាក​នានាធ្វើឱ្យ​មូល​ដ្ឋាន​នេះពីមួយ​ឆ្នាំទៅមួយ​ឆ្នាំមាន​ការ​វិវ​ឌ្ឍ​រីក​ច​ម្រើន​គួរ​ជាទីមោទ​នៈដើម្បីប​ម្រើ​ឱ្យ​ផ​ល​ប្រ​យោជ​ន៍ក្នុង​កិច្ច​ការ​ពារ​ជាតិការ​ពារ​បូរ​ណៈភាព​ដែន​ស​មុទ្រ​កោះជ្រោយ​នៃមាតុភូមិ។ឯកឧត្ត​ម​ក៏បាន​នាំ​ម​ក​នូវ​អំណោយ​មួយ​ចំនួន​រួម​មាន៖ អង្ក​រ០៣តោន,​មី១០៣កេះ,ទឹក​ក្រូច៩៦កេះ,​ស្រាបៀ១០៧កេះឃីត២០​ក​ញ្ច​ប់និង​ថ​វិកាចំនួន១៥លាន​រៀល ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ