ព័ត៌មាន

ការ​ផ្សាភ្ជាប់ស​ម​រ​ភូមិក្រោយ​ជាមួយ​ស​ម​រ​ភូមិមុខ​គឺជាការ​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិរ​ប​ស់ប្រ​ជាជ​ន
នាយកដ្ឋានព័ត៌មាន(១)
464
174
នៅព្រឹក​ថ្ងៃទី​២៩ ខែ មីនា ឆ្នាំ២០១៦ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ  ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ​នាយឧត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេប​ញ្ជាការ​រ​ង ឯកឧត្ត​មអភិបាល​ខេត្ត សៀម​រាប និង ខេត្ត​ព្រះវិហារ មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៤ និង អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង នៃក្រ​សួង​ការ​ពារ​ជាតិ  បានអញ្ជើញ​ចុះសួរ​សុខ​ទុក្ខ​នាយ​ទាហាន នាយ​ទាហាន​រ​ង និង ព​ល​ទាហាន ដែល​ឈ​រ​ជើង​នៅតាម​ខ្សែប​ន្ទាត់ព្រំដែន​ក​ម្ពុជា ថៃ ទិស​ទី១ ប្រាសាទ​ព្រះវិហារ នៅភូមិស្រអែម ឃុំស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ  ដោយ​បាន​នាំយ​ក​នូវ​ថ​វិកា គ្រឿងឧប​ភោគ​ប​រិភោគ  ជូន​ដ​ល់ក​ង​ក​ម្លាំង ក្នុងឱកាស​ទ​ទួលអំណ​រ​សាទ​រ​បុណ្យ​ចូល ឆ្នាំថ្មី ឆ្នាំវ​ក  អដ្ឋ​ស័ក ព.ស ២៥៦០ ដែល​នឹង​ចូល​ម​ក​ដ​ល់នៅថ្ងៃខាង​មុខ ។
មាន​ប្រ​សាស​ន៍ស្វាគ​ម​ន៍នោះនាយឧត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង អគ្គ​មេប​ញ្ជាការ​រ​ង និង មេប​ញ្ជាការ​ក​ងអង្គ​រ​ក្ស បាន​ធ្វើសេច​ក្តីរាយ​ការ​ណ៍ អំពីស្ថាន​ភាព​នៅតាម​ខ្សែប​ន្ទាត់ព្រំដែន ទិស​ទី១ ប្រាសាទ​ព្រះវិហារ នាពេល​ប​ច្ចុប្ប​ន្ន​មាន​ភាព​ស្ង​ប់ស្ងាត់ ចាប់តាំង​ពីទិស​ទី១ ជាស​ម​រ​ភូមិប្រ​យុទ្ធ​ដោយអាវុធ ការ​ពារ​បូរ​ណ​ភាព​ដែន​ដីនៃមាតុភូមិ  រ​ហូត​ម​ក​ដ​ល់ទិស​ទី១ ប្រាសាទ​ព្រះវិហារ បាន​ក្លាយ​ជាស​ម​រ​ភូមិកំពុងអភិវ​ឌ្ឍ​ន៍តំប​ន់ព្រំដែន ប្រ​ក​ប​ដោយ​ស​ន្តិសុខ សុវ​ត្ថិភាព និង បាន​កំពុង​ទាក់ទាញ​នូវ​ភ្ញៀវ​ទេស​ច​រ​ណ៍ជាតិ អន្ត​រ​ជាតិ ចូល​ម​ក​ទ​ស្ស​នាក​ម្សាន្ត​ប្រាសាទ​បុរាណ ដែល​ជាម​រ​ត​ក​ដ៏មាន​ត​ម្លៃមិនអាច​កាត់ថ្លៃបាន និង បាន​ក្លាយ​ជាស​ម្ប​ត្តិបេតិក​ភ​ណ្ឌ​ពិភ​ព​លោក ដែល​ជាស​ម្ប​ត្តិម​នុស្ស​ជាតិយើង​ទាំងអស់គ្នា ។ នាយឧត្ត​ម​សេនីយ៍ ក៏បាន​លើក​ផ​ង​ដែរ ពីកិច្ច​ការ​រ​ប​ស់នាយ​ទាហាន ព​ល​ទាហាន បាន​ជួយ​ដ​ល់កិច្ច​ការ​ស​ង្គ​ម ក្នុង​ការ​ជួយ​ប្រ​ជាព​ល​រ​ដ្ឋ ដោយ​ផ្សាភ្ជាប់ជាមួយអាជ្ញាធ​រ​មូល​ដ្ឋាន​បាន​ល្អ ។ ម៉្យាង​ទៀត ក្រុម គ្រួសារ​ក​ង​ទ័ព​ដែល​ឈ​រ​ជើង​នៅទិស​ទី១ ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ទ​ទួល​គោល​រ​ប​ប ពីរាជ​រ​ដ្ឋាភិបាល នូវ​ដីលំនៅ ដ្ឋាន ដីប​ង្ក​ប​ង្កើន​ផ​ល ។ ក្នុង​នោះដែរ​គ្រ​ប់អង្គ​ភាព​ក៏បាន​ប​ង្កើន​ការ​ប​ណ្តុះប​ណ្តាល ហ្វឹក​ហ្វឺន លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព ការ​ក​សាងអង្គ​ភាព ប​ង្ក​ប​ង្កើន​ផ​ល ចិញ្ចឹម​ស​ត្វ ក្នុង​ការ​ផ្គ​ត់ផ្គ​ង់ជីវ​ភាព​ទ័ព និង ក្រុម​គ្រួសារ ព្រ​ម​ទាំង​មាន​កិច្ច​ស​ហ- ប្រ​តិប​ត្តិការ​ល្អជាមួយអង្គ​ភាព​ផ្សេងៗផ​ង​ដែរ ។
មាន​ប្រ​សាស​ន៍សំណេះសំណាល​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ក៏បាន​គូស​ប​ញ្ជាក់ថា ក្នុង​ដំណើរ ចុះសួរ​សុខ​ទុក្ខ​រ​ប​ស់គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ គឺត្រូវ​តែអនុវ​ត្ត​ន៍ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់បំផុត​នូវអនុសាស​ន៍ដ៏មាន​ត​ម្លៃរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​បាន​បំផុសឲ្យ​មាន​ច​ល​នាច​ង​ស​ម្ព័ន្អមេត្រីភាព​រ​វាង​ស​ម​រ​ភូមិក្រោយ ជាមួយ​ស​ម​រ​ភូមិមុខ  ក្នុង​កាលៈទេសៈមួយ  ដូច​ដែល​ពាក្យ​ស្លោក​បូរាណ​ខ្មែរ​បាន​ពោល​ថា  ធ្វើស្រែនឹង​ទឹក ធ្វើសឹក​នឹង​បាយ ដើម្បីព​ង្រឹង​ខឿន​ការ​ពារ​ជាតិរ​ប​ស់ប្រ​ជាជ​ន ។ ម៉្យាង​ទៀត​ក្នុង ពេល​ក​ន្ល​ង​ម​ក​ទិស​ប្រាសាទ​ព្រះវិហារ គឺជាចំណុច​ក្តៅបំផុត ហើយ​ការ​ផ្សាភ្ជាប់រ​វាង​ស​ម​រ​ភូមិក្រោយ និង ស​ម​រ​ភូមិ មុខ ក្នុង​ការ​ប​ង្កើន​នូវ​ការ​ទំនាក់ទំន​ង​គ្នាឲ្យ​កាន់តែល្អ ក្នុង​ការ​ទ្រ​ទ្រ​ង់នូវ​ជីវ​ភាព​រ​ស់នៅរ​ប​ស់ក​ង​ទ័ព ដើមី្ប​បុព្វ​ហេតុ ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីរ​ប​ស់ខ្លួន ។ ឯ.ឧ ទៀ បាញ់ ក៏បាន​ប​ន្ត​ទៀត​ថា ក្នុង​ដំណើរ​ចុះសួរ​សុខ​ទុក្ខ​នេះ គឺស្រ​ប​ពេល ដែល​ប្រ​ជាជ​ន​ខ្មែរ​យើង​ត្រៀម​ល​ក្ខ​ណៈ ទ​ទួល​សាទ​រ​បុណ្យ​ចូល​ឆ្នាំថ្មី ប្រ​ពៃណីជាតិ ដែល​នឹង​ចូល​ម​ក​ដ​ល់នៅពេល ខាង​មុខ​នេះ ។  ម៉្យាង​ទៀត​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​រ​ប​ស់យើង ទោះបីស្ថិត​នៅក្នុង​ក្រ​ប​ខ័ណ្ឌ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង ក្រ​ប​ខ​ណ្ឌ័ក្រ​សួង​ម​ហាផ្ទៃ តែក៏ជាគោល​ដៅរួម​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី  ធានា នូវ​ស​ន្តិសុខ សុវ​ត្ថិភាព​ជូន​ប្រ​ជាព​ល​រ​ដ្ឋ ។ ក្នុង​នោះដែរឯកឧត្ត​ម​ក៏បាន​ធ្វើការ​ក្រើន​រំលឹក​ដ​ល់គ្រ​ប់អង្គ​ភាព​ក​ង​ក​ម្លាំង ទាំងអស់ ត្រូវ​ប​ង្កើន​ការ​ប​ណ្តុះប​ណ្តាល ហ្វឹក​ហ្វឺន​នូវ​យុទ្ធ  សាស្ត្រ​ក​ង​ទ័ព ក្នុង​ការ​ប​ង្កើន​នូវ​កាយ​ស​ម្ប​ទា ប​ច្ចេក​ទេស ក្នុង​ការ​ប្រ​យុទ្ធ​លើស​ម​រ​ភូមិ ។ ឯកឧត្ត​ម​ក៏បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន ដែល​មាន​ការ​ពាក់ព័ន្ធ​និង​ការ​បោះ ឆ្នោត​ឃុំស​ង្កាត់ និង តំណាង​រាស្ត្រ នៅឆ្នាំ២០១៧ និង ២០១៨ ក​ង​ក​ម្លាំង​ទាំងអស់ត្រូវ​ចូល​រួម ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព​ជូន​ប្រ​ជាជ​ន និង ជួយ​ជ​ម្រុញឲ្យ​ប​ង​ប្អូន​ដែល​គ្រ​ប់អាយុ និង មានអត្ត​ស​ញ្ញាណ​ប័ណ្ណ ផុត​សុព​ល​ភាព ត្រូវ ទៅធ្វើអត្ត​ស​ញ្ញាណ​ប័ណ្ណ​គំរូថ្មី និង ទៅពិនិត្យឬចុះឈ្មោះក្នុង​ប​ញ្ចីបោះឆ្នោតឲ្យ​បាន​គ្រ​ប់ៗគ្នា ។ ឯ.ឧ ទៀ បាញ់ ក៏ បាន​គូស​ប​ញ្ជាក់ថា ទោះបីស្ថាន​ភាព​នៅតាម​ប​ន្ទាត់ព្រំដែន​មាន​ស​ភាព​ស្ង​ប់ស្ងាត់យ៉ាង​ណាក៏ដោយ ក៏ក​ង​ក​ម្លាំង យើង ត្រូវ​តែប​ង្កើន​នូវ​ស្មារ​តីយ​ក​ចិត្ត​ប្រុង​ប្រ​យ័ត្ន​ខ្ព​ស់ មិន​ត្រូវ​មើល​ស្រាល​ចំពោះស​ភាព​ការ​ណ៍នោះទេ គឺត្រូវ​មាន ការ​ត្រៀម​ល​ក្ខ​ណៈនៅគ្រ​ប់វិនាទី ក្នុង​ការ​ជួយអន្ត​រាគ​ម​ន៍ដ​ល់ក​ម្លាំង​ជួរ​មុខ នៅពេល​មាន​ប្រ​ការ​ណាមួយ​កើត​ឡើង។ ម៉្យាង​ទៀត​នៅខែខាង​មុខ​នេះ រាជ​រ​ដ្ឋាភិបាល​និង​មាន​តំឡើង​នូវ​ប្រាក់បៀវ​ត្ស​រ​ប​ស់ម​ន្ត្រីរាជ​ការ ក​ង​កំលាំង​ប្រ​ដាប់ អាវុធ ហើយ​នៅឆ្នាំ២០១៨ គ្រ​ប់ព​ល​ទាហាន ម​ន្ត្រីរាជ​ការ ទ​ទួល​បាន​ប្រាក់បៀវ​ត្ស​មិន​តិច ពី១លាន​រៀល​ឡើយ ក្នុង មួយ​ខែ ។  ក្នុង​នោះឯកឧត្ត​ម​ក៏ក្រើន​រំលឹក​ដ​ល់ក​ង​ក​ម្លាំង​ទាំងអស់ មិន​ត្រូវ​ជឿតាម​ការ​ញុះញ៉ុង​រ​ប​ស់ជ​នអក​តិឡើយ ដែល ធ្វើឲ្យ​ក្នុង​ជួរ​ក​ង​ទ័ព មាន​ការ​បែក​បាក់សាម​គ្គី និង ប​ង្ក​នូវ​ភាព​ច​លាច​ល​នៅក្នុង​ស​ង្គ​ម ។ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ក៏បាន​ផ្តាំផ្ញើ ដ​ល់គ្រ​ប់អង្គ​ភាព​ឈ​រ​ជើង​តាម​ខ្សែប​ន្ទាត់ព្រំដែន​ក​ម្ពុជា ថៃ ត្រូវ​ប​ង្កើន​ការ​ទំនាក់ទំន​ង​គ្នាឲ្យ​បាន​ល្អ ជា មួយ​ក​ង​ក​ម្លាំង​ជួរ​មុខ ក​ម្ពុជា ថៃ តាម​រ​យៈការ​ហូប​បាយ​សាម​គ្គី ការ​លេង​កីឡា ក្នុង​ការ​ប​ង្កើន​ភាព​ជិត​ស្និត​នឹង​គ្នា ដើមី្ប​រ​ក្សាឲ្យ​បាន​នូវ​ស​ន្តិសុខ និង កិច្ចអភិវ​ឌ្ឍ​ន៍នៅតាម​ព្រំដែន​ផ​ង​ដែរ ។
ក្នុងឱកាស​នោះគ​ណៈប្រ​តិភូក៏បាន​នាំយ​ក​នូវអំណោយ​ជាថ​វិកា គ្រឿងឧប​ភោគ​ប​រិភោគ ជូន​ដ​ល់ក​ង​ក​ម្លាំង ទិស​ទី១ ប្រាសាទ​ព្រះវិហារ នូវ​ថ​វិកា ១១៥លាន៩១០ពាន់ អង្ក​រ ២៦តោន, មី ៧២៧កេស , ស្រាបៀ ៨១៨កេស និង ទឹក​ក្រូច ៦០២កេស​ផ​ង​ដែរ ។
ប​ន្ត​ម​ក​គ​ណៈប្រ​តិភូបាន​ប​ន្ត​ដំណើរ​ជួប​សំណេះសំណាង​ជា មួយ​ប​ង​ប្អូន​ក​ង​ក​ម្លាំង​តាម​ខ្សែត្រៀម​ជួរ​មុខ ប្រាសាទ​ព្រះវិហារ ព្រ​ម​ទាំង​បាន​ធ្វើការ​បូជាទៀន​ធូក ថ្វាយ​នូវ​បារ​មីលោក​តាឌី ដែល​មេទ័ព​ដ៏លី្ប​ប្រ​ចាំប្រាសាទ​ព្រះវិហារ និង ទ​ស្ស​នាប្រាសាទ និង បាន​ធ្វើការ​ក្រាប់ប​ង្គំថ្វាយ​ព្រះស​ង្ឃ​នៅវ​ត្ត​កែវ​សិក្ខាគីរីស្វារះ ដើមី្ប​សុំព​រ​ជ័យ​សិរីសួរ​ស្តី ដ​ល់ក​ង​ក​ម្លាំង​ខេម​រ​ភូមិន្ទ ទូទាំង​ប្រ​ទេស ក៏ដូច​ប្រ​ជាជ​ន​ក​ម្ពុជាទាំង​មូល​ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីខាង​មុខ​នេះ ។
ថ្ងៃនោះដែរ​គ​ណៈប្រ​តិភូក៏បាន​ប​ន្ត​ដំណើរ អញ្ជើញ​ចុះត្រួត​ពិនិត្យ ច្រ​ក​ទ្វារ​ព្រំដែនអាន​សេះ  ស្ថិត​នៅភូមិឃុំ ជាំក្សាន្ត ស្រុក​ជាំក្សាន្ត ព្រ​ម​បាន​ត្រួត​ពិនិត្យ​នូវ​ទីតាំង​ដែល​ភាគីថៃ មិនឲ្យ​ក​ម្ពុជាយើង​ធ្វើរ​ង្វ​ង់មូល​នៃរូប​សំណាក់លោក​តាអ៊ុំ ដែល​ជាមេទ័ព​ដ៏ល្បីប្រ​ចាំអាន​សេះ និង ការ​ធ្វើផ្លូវ​ឡើង​ម​ក​កាន់ច្រ​ក​នេះផ​ង​ដែរ ។ ក្នុង​នោះដែរឯកឧត្ត​ម ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ទាហាន​ឈុត​ខ្មៅថៃ ប្រ​ចាំច្រ​ក​ទ្វារអាន​សេះ និង បាន​ជួប​សំណេះសំណាល ជាមួយ​ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​ទាំង​ខ្មែរ និង ថៃ ដែល​បាន​ល​ក់ដូរ​នៅផ្សារ​ច្រ​កអាន​សេះ ប្រ​ក​ប​ដោយ​ភាព​ស្និត​ស្នាល​ក្រៃ លែង​ផ​ង​ដែរ ៕
                                                                               
                                                          
                                                               
                                                                                  

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ