ព័ត៌មាន

ដំណើរ​ចុះ​សួរ​សុខ​ទុក្ខ​យោធិន​ពិការ​នៅ​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោធិន​ពិការ​ ៣១៧​ គូលែន​
នាយកដ្ឋានព័ត៌មាន(១)
458
173
      នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា​ ឆ្នាំ២០១៦​ ឯក​ឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ ​បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ និង​លោក​ជំទាវ​ អម​ដំណើរ​ដោយ​ឯក​ឧត្ត​ម​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ព​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ អភិបាល​នៃ​គ​ណៈ​អភិបាល​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​លោក​ជំទាវ​ ព្រ​ម​ទាំង​ថ្នាក់​ដឹក​នាំ​ម​ន្ទីរ​ អង្គ​ភាព​ ម​ន្ត្រី​រាជ​ការ​ក្នុង​ខេត្ត​ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​យោធិន​ពិការ​នៅ​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោធិន​ពិការ​ស​ម្តេច​តេជោ ​ហ៊ុន​ សែន​៣១៧​ គូ​លែន​ ខេត្ត​សៀម​រាប​ ដោយ​នាំ​យ​ក​ទៅ​ជា​មួយ​នូវ​ថ​វិកា​និង​គ្រឿង​ឧប​ភោគ​ប​រិភោគ​ឧប​ត្ថ​ម្ភ​ ជូន​ស​ម្រាប់​អប​អរ​សាទ​រ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណីជាតិ​ខ្មែរ​ដែល​នឹង​ឈាន​ម​ក​ដ​ល់​ក្នុង​ពេល​ដ៍​ឆាប់​ខាង​មុខ​នេះ ​។
​      ក្នុង​កិច្ច​ស្វាគ​ម​ន៍​រ​ប​ស់​លោក​ឧត្ត​ម​សេនីយ៍​ទោ​ ពៅ ​ស៊ា ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ បាន​ប​ញ្ជាក់​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​ទូ​ទៅ​យោធិន​ពិការ​ និង​គ្រួសារ​​ ដែល​បាន​រ​ស់​នៅ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ​៣១៧​ គូលែន​ ចាប់​ពី​ឆ្នាំ​២០១០​ ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​មាន​២៣០​គ្រួសារ​ ក្នុង​នោះ​មាន​គ្រូ​ប​ង្រៀន​ស្ម័គ្រ​ចិត្ត​មាន​១៤​គ្រួសារ​ ពេទ្យ​ឆ្ម​ប​ស្ម័គ្រ​ចិត្ត​ ២​គ្រួសារ​ ស​រុប​រួម​មាន​ ២៤៦​គ្រួសារ​ មាន​ស​មាជិក​ ស​រុប​១ពាន់​១៦៥​នាក់​  ស្រី​៥៤៥​នាក់​ និង​មាន​យោធិ​ពិការ​ ម​រ​ណៈភាព​ ១៩​នាក់​ ព្រ​ម​ទាំង​មាន​សិស្ស​ស​រុប​ ៣២២​នាក់​ ថ្នាក់​ម​ត្តេយ្យ​សិក្សា​ ២៥​នាក់​ សិស្ស​ប​ឋ​ម​សិក្សា​ចំនួន​ ១៩៩​នាក់​ និង​ម​ធ្យ​ម​សិក្សា​ ៩៨​នាក់​ ។​
      មាន​ប្រ​សាស​ន៍​សំណេះ​សំណាល​ជាមួយ​ប​ង​ប្អូន​យោធិន​ពិការ​ និង​ប្រ​ជាព​ល​រ​ដ្ឋ​គ្រួសារ​យោធិន​ពិការ​នា​​ឱកាស​នោះ ​ឯ.ឧ​ ទៀ ​បាញ់ ​ ក៏​បាន​ពាំ​នាំ​នូវ​ប្រ​សាស​ន៍​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ ពី​សំណាក់​ស​ម្តេច​តេជោ ​ហ៊ុន ​សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ដែល​ជា​និច្ច​កាល​ស​ម្តេច​តែង​គិត​គូ​ពី​សុខ​ទុក្ខ​រ​ប​ស់​ប​ង​ប្អូន​យោធិន​ពិការ​នៅ​ទូ​ទាំង​ប្រ​ទេស​ទាំង​អស់​ សំខាន់​ការ​រៀប​ចំ​ប​ង្កើត​ម​ជ្ឈ​ម​ណ្ឌ​ល​នៅ​ទីនេះ​តាំង​ពី​ដំបូង​ទី​ម​ក​ដ​ល់​ពេល​នេះ​គឺ​ ស្រ​ប​តាម​បំណ​ង​ប្រាថ្នា​ដ៍​សាក​សិទ្ឋ​រ​ប​ស់​ស​ម្តេច​តេជោ​ដែល​ស​ម្តេច​តែង​តែ​រៀប​ចំ​ឱ្យ​មាន​ការ​មើល​ថែរ​ក្សា​ឲ្យ​បាន​ស​ម​រ​ម្យ​ដ​ល់​យោធិន​ពិការ​ទាំង​ឡាយ ​។ ​ឯកឧត្ត​ម​ក៏​ប​ញ្ចាក់​ថា ​មុន​នឹង​ទ​ទួល​បាន​ភាព​រីក​ច​ម្រើន​នូវ​ស​មិទ្ឋ​ផ​ល​នៃ​ ហេដ្ឋា​រ​ច​នា​ស​ម្ព​ន្ឋ័​ដូច​ពេល​នេះ​យើង​ជួប​ការ​លំបាក​ជា​ច្រើន​និង​ស្មុគ​ស្មាញ​ផ​ង​ដែរ​។​ប​ច្ចុប្ប​ន្ន​យើង​មាន​ម​ណ្ឌ​ល​ជ​ន​ពិការ​ចំនួន​៣​ក​ន្លែង​ដែល​ស្ថិត​នៅ​ក្នុង​រ​ច​នា​ស​ម្ព​ន្ឋ័​ចាត់​តាំង​ក្រ​សួង​ការ​ពារ​ជាតិ​និង​ក្រោម​ការ​ត្រួត​ពិនិត្យ​ផ្ទាល់​រ​ប​ស់​អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​ក្រ​សួង​ការ​ពារ​ជាតិ​។ ​ម៉្យាង​ទៀត​ម​ជ្ឈ​ម​ណ្ឌ​ល​ទាំង​បី​នេះ​ក៏​ទ​ទួល​បាន​នូវ​គោល​រ​ប​ប​ដូច​ៗ​គ្នា​ ដូច​ជា​គោល​រ​ប​ប​បៀវ​ត្ស​នៅ​តែ​រ​ក្សា​នៅ​ក្នុង​ក្រ​ម​ខ័ណ្ឌ​និង​ទ​ទួល​បាន​ដូច​យោធិន​ដែល​កំពុង​បំពេញ​ភារ​កិច្ច​ដែរ​ និង​ជួន​ផ្ទះមួយ​ខ្ន​ង​តាម​ទំហំ​ទ្រ​ង់​ទ្រាយ​ស្មើៗ​និង​ដូច​គ្នា​ រៀប​ចំ​ផ្ត​ល់​ដី​ប​ង្ក​ប​ង្កើន​ផ​ល​ទៅ​តាម​ល​ទ្ឋ​ភាព​គោល​ការ​ណ៍​ ផ្ត​ល់​ឲ្យ​គ្រួសារ​នីមួយៗ​ ប​ង្ក​ប​ង្កើន​ផ​ល​ស​ម្រាប់​គ្រួសារ​ខ្លួន​ឯង​ទៅ​តាម​ល​ទ្ឋ​ភាព​ ។​  ឯ.ឧ​ ទៀ ​បាញ់ ​ក៏​លើក​ផ​ង​ដែរ​ថា ​ជ​ន​ពិការ​នៅ​ក​ម្ពុជា​មាន​ច្រើន​ការ​បែង​ចែក​គោល​រ​ប​ប​នៅ​ទីនេះ​អាច​នឹង​មាន​ការ​ថ្នាំង​ថ្នាក់​ចំពោះ​ការ​ទ​ទួល​បាន​នូវ​គោល​រ​ប​ប​នេះតែ​យើង​ទ​ទួល​ធ្វើ​តាម​ល​ទ្ឋ​ភាព​ដែល​យើង​មាន​និង​ដែល​បាន​កំណ​ត់​នៅ​ក្នុង​គោល​ការ​ណ៍​ដ៍​ជាក់​លាក់​ដោយ​ឆ្ល​ង​កាត់​ការ​វាយ​ត​ម្លៃ ​ជ្រើស​រើស ​និង​ការ​ចាប់​ឆ្នោត​យ៉ាង​សុក្រិត​ មិន​មាន​ខ្សែ​ស្រ​ឡាយ​ប​ក្ស​ពួក​អ្វី​នោះ​ឡើយ ​។ ម៉្យាង​ទៀត​ រាជ​រ​ដ្ឋាភិបាល ​ដែល​មាន​ស​ម្តេច​តេជោ ​ហ៊ុន​ ​សែន​ ជា​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ក៏​មិន​បោះ​ប​ង់​ចោល​ប​ង​ប្អូន​ពិការ​ឡើយ​  ទោះ​ជា​ប​ង​ប្អូន​មិន​អាច​បំពេញ​ភារ​កិច្ច​ជូន​ជាតិ​ដូច​ពេល​មុន​ក៍​ដោយ​ ក៍​នៅ​តែ​យ​ក​ចិត្ត​ទុក​ដាក់​គិត​គូ​ថែរ​ក្សា​ប​ង​ប្អូន​និង​បាន​ចាត់​ទុក​ប​ង​ប្អូន​ដូច​គ្នា​ទៅ​នឹង​យោធិន​ដែល​កំពុង​បំពេញ​ភារ​កិច្ច​ស​ព្វ​ថ្ងៃ​សុទ្ឋ​តែ​ជា​អ្ន​ក​មាន​គុណូប​ការៈ​ចំពោះ​ជាតិ​មាតុ​ភូមិ​។​ឯកឧត្ត​ម​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ក៏​បាន​ផ្តាំផ្ញើ​ដ​ល់ថ្នាក់ដឹក​នាំនិង​យោធិន​ពិការ​ទាំងអស់ឲ្យ​យ​ក​ចិត្ត​ទុក​ដាក់ថែរ​ក្សា​ជួស​ជុល​កែលំអឲ្យ​បាន​គ​ង់​វ​ង្ស​នូវ​រាល់​ស​មិទ្ឋ​ផ​ល​ដែល​បាន​កើត​ឡើង​ហើយ​នេះ និង ធ្វើការអភិវ​ឌ្ឍ​ប​ន្ថែម​តាម​ល​ទ្ឋ​ភាព​ជាជំហានៗផ​ង​ដែរ ។  ឯកឧត្ត​ម ស​ម្តែង​ក្តីរីក​រាយ ជាមួយ​នឹង​ដំណឹង​ដ៍​សំខាន់​ស​ម្រាប់​ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ​៣១៧គូលែន​នេះគឺថាក្នុងឱកាស​ចូល​ឆ្នាំថ្មីនៅថ្ងៃទី១២ខែមេសា ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នឹង អញ្ជើញ​ម​ក​ម​ជ្ឈ​ម​ណ្ឌ​ល​អភិវ​ឌ្ឍ​យោ​ធិន​ពិការ​ស​ម្តេច​តេជោ ហ៊ុន សែន ៣១៧គូលែន​នេះ​ក្នុង​ន័យ​យ​ក​ចិត្ត​ទុក​ដាក់គិត​គូរ​ពីសុខ​ទុក្ខ​រ​ប​ស់ប​ង​ប្អូន​ផ្សារ​ភ្ជាប់ និង​ផ្ត​ល់ភាព​ក​ក់ក្តៅជូន​ដ​ល់ប​ង​ប្អូន​មិន​ទៅណាឆ្ងាយ​ពីប​ង​ប្អូន ឡើយ​។​​
      ក្នុង​នោះឯកឧត្ត​ម និង លោក​ជំទាវ ក៏បាន​នាំយ​ក​នូវអំណោយ​ជាថ​វិកា គ្រឿងឧប​ភោគ​ប​រិភោគ ស​ម្រាប់ ម​ណ្ឌ​ល នូវអង្ក​រ ៥តោន ថ​វិកា ៥លាន​រៀល ប​ង​ប្អូន​យោធិន​ពិការ គ្រូប​ង្រៀន និង ពេទ្យ​ឆ្ម​ប ក្នុង​ម្នាក់ៗ ថ​វិកា ៣ម៉ឺន​រៀល មី១០ក​ញ្ច​ប់ ត្រីខ ១០កំប៉ុង ស្ក​រ​ស ១គ​ក្រ , ទឺក​ដោះគោ ១កំប៉ុង ប៊ីចេង ក​ន្លះគីឡូក្រាម  និង សិស្ស ម្នាក់ៗ សៀវ​ភៅ ២ក្បាល ប៊ិច០១ និង​ប្រាក់ ៥ពាន់រៀល , តាជីយាយ​ជី ម្នាក់ៗក្រ​ណាត់ស០១ដុំ ប​ច្ច័យ ១ម៉ឺន​រៀល និង ស​ម្រាប់វ​ត្ត នូវអង្ក ៥០០ គ​ក្រ ប​ច្ច័យ ១លាន​រៀល ត្រីខ ២កេស មី ៥កេស ទឹក​ក្រូច២កេស អំបិល ៥០គ​ក្រ ស្ក​រ​ស​២០គ​ក្រ​ , ទឹក​ដោះ​គោ ​២០​កំប៉ុង​ តែ​ ២​គ​ក្រ​ ។​
      ប​ន្ទាប់​ម​ក​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ ​បាញ់ ​និង​លោក​ជំទាវ ​ព្រ​ម​ទាំង​គ​ណៈ​ប្រ​តិភូ​អម​ដំណើរ​ បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ​ដ​ល់​ម​ន្ត្រីគិលានុប្ប​ដ្ឋាក​ម​ជ្ឈ​ម​ណ្ឌ​ល​ជ​ន​ពិការ៣១៧ គូលែន​ និង​ម​ន្ទីរ​ពេទ្យ​យោធ​ភូមិភាគ​ទី៤ និង ប​ង​ប្អូន​យោធិន​ពិការ និង គ្រួសារ​មាន​ជ​ម្ងឺដែល​កំពុង​ស​ម្រាក​ព្យាបាល ដោយ​បាន​នាំយ​ក​នូវ​ថ​វិការ​និង​គ្រឿងឧប​ភោគ​ប​រិភោគ ផ្ត​ល់​ជូន​អ្ន​ក​ជ​ម្ងឺ​ម្នាក់​ៗ​នូវ​ប្រាក់​២​ម៉ឹន​រៀល ​មី៥ក​ញ្ច​ប់ ត្រីខ ៥កំប៉ុង ស្ក​រ​ស ១គ​ក្រ ទឹក​ដោះ គោ ១កំប៉ុង​ផ​ង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ