ព័ត៌មាន

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​​សេនីយ៏ ​នាង​ ផាត​ អញ្ជើញ​​ចុះ​សួរ​​សុខ​​ទុក្ខ​​នាយ​​ព​ល​​ទាហាន​​យោធ​​ភូមិ​ភាគ​​ទី​១​
នាយកដ្ឋានព័ត៌មាន(១)
369
172
       នៅ​ថ្ងៃ​ទី​២៨​ ខែ​មិនា​ ឆ្នាំ​​២០១៦​ គ​ណៈ​ប្រ​តិភូ​ជាន់​ខ្ព​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ ដែល​​ដឹក​​នាំ​​ដោយ​ ឯ.ឧ​.នាយ​ឧត្ត​ម​សេនីយ៍​ នាង​ ផាត​ រ​ដ្ឋ​លេខា​ធិការ​ ក្រ​សួង​ការ​ពារ​ជាតិ​ តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់​ ឯ.ឧ​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់ ​បាន​នាំ​យ​ក​អំណោយ​ចុះ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ និង​ព​ល​ទាហាន​យោធ​ភូមិភាគ​ទី១​ ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​នា​​ឱកាស​អប​អរ​ទ​ទួល​អំណ​រ​សាទ​រ​បុណ្យ​ចូល​ឆ្នាំថ្មី​ជា​​ប្រ​ពៃណីជាតិ​ដែល​នឹង​ត្រូវ​​ឈាន​​ចូល​​ម​ក​ដ​ល់​នា​ពេល​ខាង​មុខ​នេះ ​។
​      ក្នុង​ស​ន្ទ​រ​ក​ថា​ស្វាគ​ម​ន៍​ ឯ.ឧ​ ឧត្ត​ម​សេនីយ៍ទោ​ លី​ សូរ៉ារិទ្ធ​ មេ​ប​ញ្ជាការ​រ​ង​យោធ​ភូមិភាគ​ទី១​ បាន​ថ្លែង​អំណ​រ​គុណ​ចំពោះ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​ ដែល​​តែង​​​បាន​យ​ក​ចិត្ត​ទុក​ដាក់​ដ​ល់​យោធ​ភូមិ​ភាគ​ទី១​, ​ដែល​នេះ​កាយ​វិការ​ឆ្លុះ​ប​ញ្ចាំង​ឲ្យ​​ឃើញ​ពី​ការ​យ​ក​ចិត្ត​ទុក​ដាក់​រ​វាង​ថ្នាក់​លើ​ជាមួយ​នឹង​នាយ​ទាហាន​ និង​ព​ល​ទាហាន​​ថ្នាក់​ក្រោម​ ។ ​ឯ.ឧ​ មេ​ប​ញ្ជាការ​រ​ង​ បាន​គូស​ប​ញ្ជាក់​ថា​ នាយ​ទាហាន ​និង​ព​ល​ទាហាន​យោធ​ភូមិភាគ​ទី​១​ ប្តេជ្ញា​គោរ​ព​អនុវ​ត្ត​ក​ម្ម​វិធី​ន​យោបាយ​ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ ដំណាក់​កាល​ទី៣​ រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ និង​ព​លីក​ម្ម​ដើម្បី​បុព្វ​ហេតុ​​ជាតិ​មាតុភូមិ​ ។​
      មាន​ប្រ​សាស​ន៍​សំណេះ​សំណាល​ក្នុង​ឱកាស​នោះ ​ឯ.ឧ​​ នាយ​ឧត្ត​ម​សេនីយ៍ ​នាង​ ផាត​ បាន​ថ្លែង​នូវ​ការ​អប​អរ​សាទ​រ​ចំពោះ​ស្មារ​តី​ និង​ឆ​ន្ទៈ​មោះ​មុត​រ​ប​ស់​នាយ​ទាហាន​ និង​ព​ល​ទាហាន​យោធ​ភូមិ​ភាគ​ទី១ ​ប្តេជ្ញា​គោរ​ព​អនុវ​ត្ត​ក​ម្ម​វិធី​ន​យោបាយ ​និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់​កាល​ទី៣ ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិបាល​ ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ និង​ការ​ ធ្វើ​ព​លីក​ម្ម​គ្រ​ប់​បែប​យ៉ាង​ដើម្បី​ជាតិ​មាតុ​ភូមិ​ ការ​ពារ​ប្រ​ជាជ​ន​ព្រ​ម​ទាំង​កិច្ច​ការ​ក​សាង​ និង​អភិវ​ឌ្ឍ​ន៍​ជាតិ​ ។​ នៅ​ក្នុង​នាម​ ឯ.ឧ​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់ ​និង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​ អគ្គ​មេ​ប​ញ្ជាការ​នៃ ​ខ.ភ.ម​ និង​មេ​ប​ញ្ជា​ការ​ក​ង​ទ័ព​ជើង​គោក​ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៍​ បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ផ​ង​ដែរ​ចំពោះ​នាយ​ទាហាន​ និង​ព​ល​ទាហាន​យោធ​ភូមិ​ភាគ​ទី១​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ក​សាង​អង្គ​ភាព​ ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ជំនាញ​ផ្សេងៗ​និង​ការ​ថែ​ទាំ​លើក​ក​ម្ព​ស់​ជីវ​ភាព​រ​ស់នៅ​រ​ប​ស់​យោធិន​ ជា​ពិសេស​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏​ល្អ​ជា​មួយ​ប​ណ្តា​​ប្រ​ទេស​​ជិត​ខាង​ក្នុង​ការ​ការ​ពារ​បូរ​ណៈភាព​ និង​អធិប​តេយ្យ​ភាព​ទឹក​ដី​ នៃ​មាតុ​ភូមិ​​ក​ម្ពុជា​។
​      ឯ.ឧ​ រ​ដ្ឋ​លេខា​ធិការ​ បាន​លើក​ឡើង​ផ​ង​ដែរ​អំពី​ស​ភាព​ការ​ណ៍​វិវ​ត្ត​ន៍​រ​ប​ស់​ប្រ​ទេស​ជាតិ​ ក្រោម​ការ​ដឹក​នាំ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ ដែល​មាន​ស​ម្តេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ​ ហ៊ុន​ សែន​ ជា​ប្រ​មុខ​ដែល​បាន​ធ្វើ​ឲ្យ​មាន​ស្ថេរ​ភាព​ន​យោបាយ​ សុខ​ស​ន្តិភាព​ និង​ការ​​អភិវ​ឌ្ឍ​ន៍​ស​ង្គ​ម​ជាតិ​មាន​ការ​រីក​ច​ម្រើន​លើ​គ្រ​ប់​វិស័យ​ ។​
      ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៍​ នាង​ ផាត​ បាន​ប​ញ្ជាក់​ថា​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​គឺ​ជា​ក​ម្លាំង​ស្នូល​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាំង​ធំធេង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​មាន​ស្ថេរ​ភាព​ន​យោបាយ​ សុខ​ស​ន្តិភាព​ និង​ការ​អភិវ​ឌ្ឍ​ន៍​។ ​ឯ.ឧ​ នាយ​​ឧត្ត​ម​សេនីយ៍​ បាន​លើក​ទឹក​ចិត្ត​ដ​ល់​នាយ​ទាហាន​ និង​ព​ល​ទាហាន​យោធ​ភូមិ​ភាគ​ទី១​ ប​ន្ត​ចូល​រួម​​អនុវ​ត្ត​ឲ្យ​បាន​ជោគ​ជ័យ​ នូវ​ក​ម្ម​វិធី​ន​យោ​បាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​រ​ប​ស់​​រាជ​រ​ដ្ឋាភិ​បាល ​ដំណាក់​កាល​ទី៣​ និង​ផែន​ការ​កំណែ​ទ​ម្រ​ង់​ ខ.​ភ.​ម,​ ជា​មួយ​គ្នា​នេះ​​បាន​ជំរុញ​​ការ​គោរ​ព​ឲ្យ​ម៉ឺង​មាត់​ និង​មាន​ប្រ​សិទ្ធិភាព​ខ្ព​ស់​នូវ​អនុសាស​ន៍​រ​ប​ស់​ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​​តេជោ ​ហ៊ុន ​សែន​ ក៏​ដូច​ជា​ប​ទ​ប​ញ្ជា​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ អគ្គ​ប​ញ្ជាការ​ និង​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក​បាន​ប្រ​គ​ល់​ឲ្យ​ ក្នុង​នោះ​ប​ន្ត​រ​ក្សា​ប្រ​ពៃណី​ដ៏​ល្អ​រ​ប​ស់​ខ្លួន​ថែម​ទៀត​លើ​ការ​ភារ​កិច្ច​ការ​ពារ​ជាតិ​មាតុ​ភូមិ​ ក​សាង​ក​ម្លាំង​ធ​ន​ធាន​ម​នុស្ស​ ក​សាង​អង្គ​ភាព​ ប​ង្ក​ប​ង្កើន​ផ​ល​និង​ចិញ្ចឹម​ស​ត្វ​ លើក​ស្ទួយ​ជីវ​ភាព​រ​ស់​នៅ​ក​ង​ទ័ព​ និង​ការ​ថែរ​ក្សា​ស​ម្ភារៈ​ប​រិក្ខា​គ្រឿង​បំពាក់​ ។​
      ក្នុង​ឱកាស​នោះ ​ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៍ ​នាង ​ផាត ​បាន​នាំ​យ​ក​អំណោយ​រ​ប​ស់​ឯ.ឧ​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់ ​និង​លោក​ជំទាវ​ ឧប​ត្ថ​ម្ភ​ដ​ល់​យោធ​ភូមិ​ភាគ​ទី១​ មាន​ស្រាបៀរ​ចំនួន​ ១៥០​កេស ​ទឹក​ក្រូច​ចំនួន​ ២៥០​កេស​ មី​ចំនួន​ ១០០​កេស​ និង​ ថ​វិកាចំនួន​ ២៥​លាន​រៀល ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ