ព័ត៌មាន

ពិធី​សំណេះ​សំណាល​ជាមួយ​អតីត​ម​ន្ត្រី​យោធា​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(១)
463
170
​​​ ​  ​​ ​ ​ ​ ​ កាល​ពី​រ​សៀល​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ២០១៦​ មាន​ធ្វើ​ពិធី​ជួប​ជុំ​បាយ​សាម​គ្គី​ជា​មួយ​ប​ង​ប្អូន​ដែល​ជា​ឥស្ស​រ​ជ​ន​អតីត​ម​ន្ត្រី​យោធា​ដែល​ធ្លាប់​ប​ម្រើ​ការ​ងារ​ក្នុង​អង្គ​ភាព​យោធា​សៀម​រាប​ដែល​​បាន​ទៅ​កាន់​អង្គ​ភាព​ផ្សេងៗ​ក្នុង​ស្មារ​តី​ប​ម្រើ​ការ​ពារ​ជាតិ​មាតុភូមិ​ក​ម្ពុជា​ ក្រោម​អធិប​តីភាព​រ​ប​ស់​ឯ.ឧ​ ទៀ ​បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​។ ​ពិធី​នេះ​បាន​ប្រ​ព្រឹត្ត​ធ្វើ​នៅ​ស​ណ្ឋាគារ​ បុរីអង្គ​រ​ ខេត្ត​សៀម​រាប​ ដោយ​​មាន​ការ​ចូល​រួម​ពី​សំណាក់​ឯកឧត្ត​ម​ លោក​ឧក​ញ៉ា​ លោក​ជំទាវ​ជា​ស​មាជិក​ព្រឹទ្ធ​ស​ភា​ រ​ដ្ឋ​ស​ភា ​គ​ណៈ​អភិបាល​ខេត្ត​ អស់លោក​​ លោក​ស្រី​ ជា​ស​មាជិក​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ​ក្នុង​ការ​អបអរ​សាទ​រ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រ​ពៃណីជាតិ​យើង​ផ​ង​ដែរ​។​
       ក្នុង​កិច្ច​ស្វាគ​ម​ន៍​រ​ប​ស់​ឯ.ឧប​ណ្ឌិត ​ឃឹម ​ប៊ុន​សុង ​អភិបាល​នៃ​គ​ណៈ​អភិបាល​ខេត្ត​ ក្នុង​នាម​អតីតៈមេប​ញ្ជាការ​តំប​ន់​ប្រ​តិប​ត្តិ​ការ​សឹក​រ​ង​ខេត្ត​សៀម​រាប​ ក៏​បាន​ធ្វើ​ការ​រំលឹក​ឡើង​វិញ​ពី​ជីវ​ប្រ​វ​ត្តិ​រ​ប​ស់​ឯកឧត្ត​ម​ អស់លោក​ ក្នុង​ថ្នាក់​ជា​មេប​ញ្ជាការ​ខេត្ត​ វ​រៈសេនាតូច​ ចំណុះ​ឲ្យ​តំប​ន់​ប្រ​តិប​ត្តិការ​សឹក​រ​ង​សៀម​រាប​ ហើយ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​កាន់​នៅ​តាម​អង្គ​ភាព​ផ្សេង​ៗ ​ក្នុង​ជួរ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ និង​ជួរ​រាជ​រ​ដ្ឋាភិបាល​ និង​ចូល​ជា​និវ​ត្ត​ជ​ន​ ។​  ឯកឧត្ត​ម​ប​ណ្ឌិត​ ក៏​បាន​ប​ញ្ជាក់​ផ​ង​ដែរ​ថា​ចាប់​ពី​ឆ្នាំ​១៩៧៩ ​ម​ក​ដ​ល់​ពេល​ប​ច្ចុប្ប​ន្ន​នេះ​ តំប​ន់​ប្រ​តិប​ត្តិការ​សឹក​រ​ង​សៀម​រាប​មាន​មេ​ប​ញ្ជាការ​ចំនួន​០៨​រូប​ ហើយ​មាន​មេប​ញ្ជាការ​ ប​ញ្ជាការ​រ​ង​ និង​ប្រ​ធាន​វ​រៈ​មួយ​ចំនួន​បាន​ទៅ​កាន់​តួនាទី​នៅ​ថ្នាក់​ភូមិ​ភាគ​ ក​ង​ព​ល​ធំ ​និង​មួយ​ចំនួន​ជា​អភិបាល​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​មួយ​ចំនួន​ទៀត​បាន​ចូល​និវ​ត្ត​ន៍​ហើយ​បាន​រ​ស់​នៅ​ម​ជ្ឈ​ម​ណ្ឌ​ល​ជ​ន​ពិការ​​៣១៧​ គូលែន​ ​ផ​ង​ដែរ​ ។​
       មាន​ប្រ​សាស​ន៍​ក្នុង​ឧកាស​នោះឯ​.ឧ​ ទៀ ​បាញ់ ​ក៏​បាន​លើក​ឡើង​ផ​ង​ដែរ​ពីវីរៈភាព​រ​ប​ស់​ក​ង​ទ័ព​ ដែល​បាន​លះ​ប​ង់​នូវ​អាយុ​ជីវិត​ ក្នុង​បុព្វ​ហេតុ​រំដោះជាតិ​មាតុភូមិ​និង​ ការ​ពារ​កុំ​ឲ្យ​មាន​ការ​វិល​ត្រ​ឡ​ប់​ម​ក​វិញ​នូវ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍​​ប៉ុល​ ព​ត​ រ​ហូត​ទ​ទួល​បាន​ជោគ​ជ័យ​ ក្រោម​គោល​ន​យោបាយ​ឈ្នះៗ​ រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ ដែល​មាន​ស​ម្តេច​តេជោ ​ហ៊ុន សែន​ ជា​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​ក្នុង​ការ​ស្វែង​រ​ក​នូវ​ស​ន្តិភាព​ជូន​ប្រ​ជាជ​ន​ និង​ប្រ​ទេស​ជាតិ​ ។​ ឯកឧត្ត​ម​បាន​ប​ន្ត​ទៀត​ថា ​ខេត្ត​សៀម​រាប​ ជា​ស​ម​រ​ភូមិ​តំប​ន់​ក្តៅ​បំផុត​ រ​វាង​រាជ​រ​ដ្ឋាភិបាល​ និង​ ក្រុម​ឧទាម​ខ្មែរ​ក្រ​ហ​ម ​ហើយ​ក៏​ជាតំ​ប​ន់​ដែល​ត្រូវ​ប​ញ្ច​ប់​ន​យោបាយ​ដឹក​នាំ​រ​ប​ស់​ខ្មែរ​ក្រ​ហ​ម​ចុង​ក្រោយ​ផ​ង​ដែរ​នៅ​ឆ្នាំ១៩៩៨​ ដោយ​ស​ម័យ​កាល​នោះ​ខេត្ត​សៀម​រាប​ មាន​ឈ្មោះថា​ ខេត្ត​សៀម​រាប​.ឧត្ត​រ​មាន​ជ័យ​ នៅ​ពេល​ក​ម្ពុជា​ទ​ទួល​បាន​ស​ន្តិភាព​ពេញ​លេញ​ រាជ​រ​ដ្ឋាភិបាល​ក៏​បាន​ធ្វើការ​បែង​ចែក​តំប​ន់​រ​ដ្ឋ​បាល​គ្រ​ប់គ្រ​ង​ជាពីរ​ គឺ​ខេត្ត​សៀម​រាប​ និង​ ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ។​  ឯ.ឧ ​ទៀ ​បាញ់ ​ក៏​បាន​គូស​ប​ញ្ជាក់​ថា ​ខេត្ត​សៀម​រាប​ ជា​ខេត្ត​ទ​ទួល​នូវ​ស​ន្តិភាព​ចុង​ក្រោយ​ក៏​ពិត​មែន​ តែ​ខេត្ត​សៀម​រាប​មាន​ស​ន្ទុះ​នៃ​កិច្ចអភិវ​ឌ្ឍ​ន៍​ខេត្ត​រ​ប​ស់ខ្លួន​បាន​រីក​ច​ម្រើន​ដោយ​នឹក​ស្មាន​មិន​ដ​ល់​ លើ​គ្រ​ប់​ហេដ្ឋា​រ​ច​នា​ស​ម្ព័ន្ធ​រូប​វ័ន្ត​រ​ប​ស់​ខេត្ត។ ​ក​ត្តា​រីក​ច​ម្រើន​នេះ​ក៏​ដោយ​ស្មារ​តី​មុះមុត​ និង​អង់​អាច​ក្លាហាន​រ​ប​ស់​ក​ម្មាភិបាល​យោធា​យើង​ដែល​បាន​ចូល​រួម​ចំណែក​ការ​ពារ​ ក​សាង​ជាតិ​លើ​គ្រ​ប់​វិស័យ​។ ​ឯកឧត្ត​ម​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ​ក៏​បាន​ធ្វើ​ថ្លែង​អំណ​រ​គុណ ​ចំពោះ​ឯកឧត្ត​ម​ អស់​លោក​ជា​អតីត​ក​ម្មាភិបាល​ដឹក​នាំ ​និង​ជា​មេ​ប​ញ្ជាការ​ មេប​ញ្ជាការ​ង​ ដែល​បាន​លះប​ង់​សាច់​ស្រ​ស់​ឈាម​ស្រ​ស់​ក្នុង​បុព្វ​ហេតុជាតិ​មាតុភូមិ​​ហើយ​មួយ​ចំនួន​ក៏​បាន​ឃ្លាត​ចេញ​ពី​អង្គ​ភាព​ចាស់​ទៅ​ទ​ទួល​ភារ​កិច្ច​ថ្មី​ ក្នុង​ជួរ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ និង​មួយ​ចំនួន​ចូល​ទៅ​ក្នុង​ជួរ​រាជ​រ​ដ្ឋាភិបាល​  ព្រ​ម​ទាំង​មួយ​ចំនួន​ទៀត​បាន​ចូល​និវ​ត្ត​ន៍ ​និង​ជា​ជ​ន​ពិការ​ទៀត​ផ​ង​ ។​  ឯ.ឧ​ ទៀ ​បាញ់ ​ក៏​បាន​ប​ន្ត​ទៀត​ថា​ការ​ជួប​ជុំគ្នា​នេះគឺ​ជា​កាយ​វិការ​ប្រ​ពៃណី​ដ៏​ប្រ​ពៃ​នៃ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ ទោះ​បី​ឯកឧត្ត​ម​ អស់​លោក​បាន​ចាក​ចេញ​ពី​​អង្គ​ភាព​ដើម​ក៏ពិត​មែន​តែ​ភារ​កិច្ច​រ​ប​ស់​យើង​នៅ​តែ​ប​ម្រើ​ជាតិ​មាតុភូមិ ​និង​ប្រ​ជាជ​ន​រ​ប​ស់​ខ្លួន​ដើមី្ប​ធ្វើ​ឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​មាន​ការ​ជឿ​ជាក់​ លើ​ជំហ​រ​នៃ​ការ​ដឹក​នាំ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ ដែល​មាន​ស​ម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​ប្រ​មុខ​ ។ ​ម៉្យាង​ទៀត​ សូម​ប​ង​ប្អូន​ត្រូវ​ចូល​រួម​ធ្វើ​ការ​ប​ណ្តុះ​ប​ណ្តាល​ អប់រំ​ដ​ល់​ក្មេងៗ​ជំនាន់​ក្រោយ​ ដែល​ជា​ស​រ​ស​រ​ស្ត​ម្ភ​គ្រឹះ​ដ៏​រឹង​មាំ ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ ព្រ​ម​ទាំង​ឲ្យ​មាន​ការ​សាម​គ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ​ និង​ចូល​រួម​ជាមួយ​អាជ្ញាធ​រ​មូល​ដ្ឋាន​ ដើមី្ប​អនុវ​ត្ត​គោល​ន​យោបាយ​ភូមិឃុំ ​មាន​សុវ​ត្ថិភាព​ ក្នុង​ការ​ធានា​ស​ន្តិសុខ​ជូន​ប្រ​ជាជ​ន​សំខាន់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ ឆ្នាំ​វ​ក​ អដ្ឋ​ស័ក​ ព.ស ​២៥៦០ ​ប្រ​ពៃណី​ជាតិ​ដែល​នឹង​ចូល​ម​ក​ដ​ល់​ថ្ងៃ​ខាង​មុខ​នេះ​ផ​ង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ