ព័ត៌មាន

ឯកឧត្ត​ម គ​ន់ គីម ប្រ​ជុំត្រួត​ពិនិត្យ​ការ​ងារ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​សៀម​រាប
នាយកដ្ឋានព័ត៌មាន(១)
458
168
កាល​ពីថ្ងៃទី២៣ខែមិនាឆ្នាំ២០១៦ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម ក្នុង​នាម អគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​ចុះត្រួត​ពិនិត្យ ស​ក​ម្ម​ភាព នៃការអនុវ​ត្ត​ភារ​កិច្ច​រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​សៀម​រាប។
ក្នុង​សេច​ក្តីរាយ​ការ​រ​ប​ស់លោកឧត្ត​ម​សេនីយ៏ត្រី ស៊ិន សុភាត់ មេប​ញ្ជាការ​តំប​ន់ ប្រ​តិប​ត្តិការ​សឹក​រ​ង​សៀម​រាប និង​ជាប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​បាន ឲ្យ​ដឹង​ថា៖មុខ​ស​ញ្ញាអតីត​យុទ្ធ​ជ​ន​គ្រ​ប់ប្រ​ភេទ​ដែល​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត សៀម​រាប​កំពុង​គ្រ​ប់គ្រ​ង​មាន​ចំនួន៧.៧០៩នាក់។ លោក​ប្រ​ធាន​ស​មាគ​ម​បាន​ប​ញ្ជាក់ថា ចាប់តាំង​ពីដើម​ខែក​ញ្ញា ឆ្នាំ២០១៥ ស​មាគ​ម​ខេត្ត​សៀម​រាប បាន​ធ្វើការ​ប្រ​កាស​ទ​ទួល​ស្គាល់ជាប​ន្ត​ប​ន្ទាប់នូវ​គ​ណៈ ក​ម្មា ធិការ​ស្រុក​ក្រុង​ទាំង១២ និង​សាខាឃុំស​ង្កាត់ទាំង១០០បាន​ច​ប់រួច​រាល់ ដែល​មាន​ស​មាស​ភាព​ថ្នាក់ដឹក​នាំ និង​ម​ន្រ្តីបំរើការ​ស​រុប១.៥៦០នាក់។ លោក ស៊ិន សុភាត់បាន​ប​ន្ត​ទៀត​ថា៖ ក​ន្ល​ង​ម​ក​នេះដោយអនុវ​ត្ត​តាម ប្រ​សាស​ន៏ណែនាំ ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន ប្រ​មុខ​នៃរាជ​រ​ដ្ឋាភិ បាល​ក​ម្ពុជា និង​ជាប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ក៏ដូច​ជាការ​ច​ង្អុល ប​ង្ហាញ​រ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម អគ្គ​លេខាធិកាស​មាគ​មអតីត យុទ្ធ​ជ​ន​ក​ម្ពុជា  ស​មាគ​ម​ខេត្ត​បាន​យ​ក​ចិត្ត​ទុក​ដាក់ជ​ម្រុញ​ដ​ល់ថ្នាក់មូល​ដ្ឋាន ស្រាវ​ជ្រាវ​ព​ត៌មាន​បាន​ច្បាស់លាស់ អំពីជីវ​ភាពអតីត​យុទ្ធ​ជ​ន​ក្នុង​មូល​ដ្ឋាន ព្រ​ម ទាំង​បាន​ធ្វើការ​បើក​ផ្ត​ល់ថ​វិកាបេឡាស​ង្រ្គោះដ​ល់ស​ពអតីត​យុទ្ធ​ជ​ន​បាន​ចំនួន ៥៩ស​ព ដោយ​ត្រូវ ចំណាយ​ថ​វិកាស​រុប​ចំនួន ២៣៦លាន រៀល។ លោកឧត្ត​ម​សេនីយ៏ ស៊ិន សុភាត់ បានឲ្យ​ដឹង​ទៀត​ថា៖ ក្រៅពីការ​ចុះផ្ត​ល់ថ​វិកា បេឡាម​រ​ណៈជូន​គ្រួសារ​ស​ព​បាន​ទាន់ ពេល​វេលា  ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត នៅបាន​ជួប​សំណេះសំណាល​សួរ​សុខ ទុក្ខ​ដ​ល់ប​ង ប្អូន​ជាស​មាជិក​ដែល​ជួប ការ​លំបាក​ផ​ង​ដែរ ក្នុង​នោះបាន​ជួយឧប​ត្ថ​ម្ភ ជាគ្រឿងឧប​ភោគ ប​រិភោគ ស​ម្ភារៈប្រើប្រាស់មួយ​ចំនួន រួម​មាន៖ មុង ភួយ ក្រ​មា សារុង ត្រីខ មី ទឹក​ត្រី ទឹក​ស៊ីអ៊ីវ អង្ក​រ និង​ថ​វិការ​មួយ​ចំនួន​ទៀត។
មាន​ប្រ​សាស​ន៏ក្នុងឱកាស​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន ថ្លែង​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​ប្រ​ក​ប​ដោយ ស្មារ​តីទ​ទួល​ខុស​ត្រូវ​រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ខេត្ត​សៀម​រាប ក្នុង​ការ​ចូល​រួម ចំណែក​បំពេញ​ការ​ងារ​ទ​ទួល​បាន​ជោគ​ជ័យ ជាពិសេស​ការ​លើក​ក​ម្ព​ស់កិត្តិយ​ស និង​គុណ​បំណាច់ដ៏ធំធេង​រ​ប​ស់អតីត​យុទ្ធ​ជ​ន យុទ្ធ​នារី ដែល​បាន​ធ្វើព​លីក​ម្ម យ៉ាងអង់អាច​ក្លាហាន ដើម្បីបុព្វ​ហេតុបំរើជាតិមាតុភូមិ។ ឯកឧត្ត​ម នាយឧត្ត​ម​សេ នីយ៏ គ​ន់ គីម បាន​ផ្តាំផ្ញើដ​ល់ថ្នាក់ដឹក​នាំស​មាគ​មអតីត​យុទ្ធ​ជ​ន ខេត្ត​សៀម​រាប ត្រូវ​ប​ន្ត​ប្រ​ពៃណី ព​ង្រឹង​ធ្លុង​សាម​គ្គីភាពឲ្យ​បាន​ល្អ ក្នុង​នោះ ត្រូវ​ប​ន្ត ធ្វើប​ច្ចុប្ប​ន្ន​ភាព ស​មាជិកឲ្យ​បាន​ច្បាស់លាស់ ព្រ​ម​ទាំង​យ​ក​ចិត្ត ទុក​ដាក់ការ បំផុស​ច​ល​នាដ​ល់ ស​ប្បុរ​ស​ជ​ន​នានា ដើម្បីគៀង​គ​រ រ​ក​ថ​វិកាស​ម្រាប់ទ្រ​ទ្រ​ង់ មូល​និធិស​មាគ​ម។ នៅក្នុងឱកាស​នៃការ​ចុះត្រួត​ពិនិត្យ​ការ​ងារ​នោះដែរ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បានឧប​ត​ត្ថ​ម្ភ​ដ​ល់ស​មាជិក​ដែល​បាន​ចូល​រួម​ចំនួន៧៥នាក់  ដោយ​ក្នុង​ម្នាក់ៗទ​ទួល​បាន​ថ​វិកាចំនួន៥ម៉ឺន​រៀល៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ