ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ពិធីសំណេះសំណាលសមាជិកសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម
នាយកដ្ឋានព័ត៌មាន(១)
622
facebook
twitter
email
រាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់និងគិតគូរជាប្រចាំចំពោះអតីតយុទ្ធជនយើង និងក្រុម គ្រួសារ ព្រមទាំងសំដែងនូវការដឹងគុណចំពោះអតីតយុទ្ធជនកម្ពុជា យើង ដែលកន្លងមកបានយកអស់ កំលាំងកាយ ចិត្ត និង ហ៊ានបូជាជីវិតដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងប្រជាជន មិនឲ្យ សត្រូវចូលរំលោភ និងឈ្លានពានបូរណភាពទឹកដី ព្រមទាំង រក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម ដើម្បីប្រជាជនបានរស់នៅក្នុងសុខសន្តិភាព និងមានការអភិវឌ្ឍន៏រហូតមកដល់ពេលនេះ ។
នេះជាប្រសាសន៏របស់ ឯ.ឧ នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធ សេវាក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង ប្រចាំការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធី
សំណេះសំណាលជាមួយអតីតយុទ្ធជនខេត្តកំពង់ចាម ក្នុងឱកាសដែល ឯ.ឧ និង ប្រតិភូក្នុងជួរសមា ជិក គណៈអចិន្ត្រៃយ៏ នៃ គណៈកម្មាធិការកណ្ដាលសមាគម អតីតយុទ្ធជន កម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពនៃការងាររបស់សមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម កាលពីពេលកន្លងទៅថ្មីៗ ។ ឯ.ឧ បានបន្តទៀតថា ៖ បន្ទាប់ពីបានបញ្ចប់ ភារកិច្ចការពារជាតិនិងមាតុ ភូមិរួចមក យុទ្ធជនរបស់យើង ខ្លះរស់នៅមានជីវភាពលំបាក , យុទ្ធជនខ្លះ ត្រូវបាត់បង់សមត្ថភាព ធ្វើពលកម្ម ហើយខ្លះទៀតមានទទួល នូវការពិការជាដើម ។ គុណបំណាច់របស់បងប្អូនទាំងនេះហើយ
ធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធិ បណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែតាមដានជាប់ជា ប្រចាំរាល់ សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា ចាប់តាំងពីក្រោយប្រារព្ធមហាសន្និបាត តំណាង សមាគម អតីតយុទ្ធជនទូទាំងប្រទេសលើកទី ២ រួចមក ហើយបានជួយជំរុញនិងទ្រទ្រង់ សកម្មភាពរបស់គណៈកម្មាធិការសមាគម អតីតយុទ្ធជនរបស់យើងនៅទូទាំងប្រទេស ។ ឯ.ឧ
មាស សាវ៉ន ក៏បានឲ្យដឹងទៀតថា៖សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា បានពិនិត្យចំពោះ បេលា មរណៈ និង បេលាសង្គ្រោះ ធ្វើការគៀងគររកមូលនិធិទ្រទ្រង់ និងកិច្ចអភិវឌ្ឍន៏ចំពោះសមាគម អតីតយុទ្ធជនឲ្យមានការរីកចំរើនទៅថ្ងៃអនាគត ។សកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា មាន រចនាសម្ព័ន្ធ អង្គការចាត់តាំងពីលើដល់មូលដ្ឋាន,មានសមាសភាពដឹកនាំសមស្របទៅនឹង សំណូមពរ ភារកិច្ចនៃការគ្រប់គ្រង ការថែរក្សា ការការពារផលប្រយោជន៏ ជូនដល់សមាជិកដែលជា អតីតយុទ្ធជន ទាំងអស់ឲ្យបានទទួលផលប្រយោជន៏គ្រប់ៗគ្នា ។
ក្នុងឱកាសនោះប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ក៏បាននាំយកអំណោយរបស់ សមាគមជូនដល់អតីតយុទ្ធជនទាំង ៥៦ នាក់ ដោយក្នុងម្នាក់ទទួល ថវិការ១០ ម៉ឺន ៥រៀល ។
បន្ទាប់ពីបានសំណេះសំណាលនិងជូនអំណោយដល់អតីតយុទ្ធជនរួចមកឯ.ឧ នាយឧត្តម សេនីយ៏ មាស សាវ៉ន រួមជាមួយប្រតិភូ ក៏បានបើកកិច្ចប្រជុំជាមួយប្រធាន, អនុប្រធាន សមាគមអតីត
យុទ្ធជន ឃុំ, ស្រុក, ខេត្ត ទូទាំងខេត្តកំពង់ចាម ដើម្បីធ្វើបច្ចុប្បន្នភាពសមាគមអតីតយុទ្ធជនខេត្ត ក្នុង ការស្វែងរកបញ្ហាប្រឈមនានាចំពោះមុខ ដែលសមាគមអតីតយុទ្ធជន ខេត្តស្វាយរៀងកំពុងដំណើរ ការសកម្មភាពរបស់ខ្លួនក្នុងកិច្ចការបំរើដល់អតីតយុទ្ធជន និងគ្រួសារឲ្យកាន់តែល្អប្រសើរ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត