ព័ត៌មាន

ពិធី​សំណេះ​សំណាល​ស​មាជិក​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​ព្រៃវែង​
នាយកដ្ឋានព័ត៌មាន(១)
623
162
          គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​ព្រៃវែង​បាន​បើក​កិច្ច​ប្រ​ជុំ​ពិនិត្យ​ទៅ​លើ​ប​ច្ចុប្ប​ន្ន​ភាព​នៃ​ការ​ងារ​រ​ប​ស់​ខ្លួន​ដោយ​ការ​ប្រ​ជុំ​នេះ​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្រោម​អធិប​តី​ភាព​ ឯ.ឧ​ នាយឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ​រ​ង​ប្រ​ចាំ​ការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ព្រ​ម​ទាំង​ ឯ.ឧ​ ក្នុង​ជួរ​ស​មាជិក​គ​ណៈ​អចិន្ត្រៃយ៏​ នៃ​គ​ណៈក​ម្មាធិការ​ក​ណ្ដាល​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ជា​ច្រើន​រូប​ទៀត​ផ​ង​ ។​
           កិច្ច​ប្រ​ជុំ​គឺ​មាន​គោល​បំណ​ង​ពិនិត្យ​ទៅ​លើ​ចំនួន​អតីត​យុទ្ធ​ជ​ន​ក្នុង​ខេត្ត​ទាំង​មូល​ដោយ​គិត​ទាំង​ក​ង​ទ័ព​, ​ក​ង​រាជ​អាវុធ​ហ​ត្ថ​ និង​ន​គ​រ​បាល​ដែល​បាន​ចូល​និវ​ត្ត​ន៏​ក​ន្ល​ង​ម​ក​ ។​ ដោយ​មាន​ការ​យ​ក​ចិត្ត​ពី​សំណាក់​ស​ម្តេច​អគ្គ​ម​ហា​សេនាប​តី​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​និង​ជា​ប្រ​ធាន​គ​ណៈក​ម្មាធិការ​ក​ណ្ដាល​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ជា​ពិសេស​ស​ម្តេច​កិត្តិ​ព្រឹទ្ធិ​ប​ណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រ​ធាន​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជា​ តែង​តែ​តាម​ដាន​ជាប់​ជា​ប្រ​ចាំ​រាល់​ស​ក​ម្ម​ភាព​រ​ប​ស់​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ ចាប់​តាំង​ពី​បាន​ប្រារ​ព្ធ​ម​ហា​ស​ន្និបាត​តំណាង​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ទូ​ទាំង​ប្រ​ទេស​លើក​ទី២​ រួច​ម​ក​ថា​តើ​ជួប​នូវ​ប​ញ្ហា​ប្រ​ឈ​ម​អ្វីខ្លះ​ ?​ ពិសេស​ការ​អនុវ​ត្ត​ នូវ​គោល​ន​យោបាយ​ចំពោះ​អតីត​យុទ្ធ​ជ​ន​ដែល​ជួប​ការ​លំបាក​ក្នុង​ជីវ​ភាព​ និង​ការ​អនុវ​ត្ត​នូវ​ការ​ចំណាយ​បេឡា​ស​ង្គ្រោះ​ជួយ​ដ​ល់​អតីត​យុទ្ធ​ជ​ន​ដែល​បាន​ទ​ទួល​ម​រ​ណៈភាព​ ឬ​ពិការ​ជា​ដើម​ ។​
          ប​ន្ទាប់​ពី​កិច្ច​ប្រ​ជុំ​ ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ និង​ប្រ​តិភូ​គ​ណៈ​ក​ម្មាធិការ​ក​ណ្ដាល​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ បាន​អញ្ជើញ​ធ្វើ​ការ​សំណេះ​សំណាល​ជា​មួយ​​អតីត​យុទ្ធ​ជ​ន​ខេត្ត​ព្រៃវែង​ប្រ​មាណ​ ៥១នាក់​ ម​ក​ពី​ក​ង​ទ័ព​,​ ក​ង​រាជ​អាវុធ​ហ​ត្ថ​ និង​ក​ង​ន​គ​រ​បាល​ជាតិ​ ។​
          ប​ន្ទាប់​ពី​លោក​ ឧ/ត្រី​ មឿន​ សាម៉ន​ មេ​ប​ញ្ជា​ការ​តំប​ន់​ប្រ​តិប​ត្តិការ​សឹក​ និង​ជា​ប្រ​ធាន​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ខេត្ត​ព្រៃវែង​ថ្លែង​សុន្ទ​រ​ក​ថា​ស្វាគ​ម​ន៏​ និង​រាយ​ការ​ណ៏​ចំនួន​អតីត​យុទ្ធ​ជ​ន​ស​ភាព​ការ​ណ៏​ជីវ​ភាព​រ​ស់​នៅ​និង​ដំណើរ​ការ​រ​ប​ស់​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​តាម​ប​ណ្តា​ឃុំ​ ស្រុក​ ទូ​ទាំង​ខេត្ត​រួច​ម​ក​ ។​ ឯ.ឧ​ ជា​ សុមេធា​ អភិបាល​នៃ​គ​ណៈអភិបាល​ និង​ ជា​ប្រ​ធាន​កិត្តិយ​ស​គ​ណៈ​ក​ម្មាធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ខេត្ត​ព្រៃវែង​ និង​ ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ បាន​ថ្លែង​ពាំ​នាំ​នូវ​ ការ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ដែល​មាន​ស​ម្តេច​អគ្គ​ម​ហាសេនាប​តី​តេជោ​ ហ៊ុន សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ជា​ប្រ​ធាន​ដែល​ស​ម្តេច​តែង​តែ​គិត​គូរ​ដ​ល់​សុខ​ទុក្ខ​រ​ប​ស់​អតីត​យុទ្ធ​ជ​ន​រ​ប​ស់​យើង​ទូ​ទាំង​ប្រ​ទេស​ជា​ប្រ​ចាំ​ ។​ នេះ​ស​ប​ញ្ជាក់​ឲ្យ​ឃើញ​នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់​រ​ប​ស់​រាជ​រ​ដ្ឋា​ភិបាល​ក​ម្ពុជា​ចំពោះ​អតីត​យុទ្ធ​ជ​ន​យើង​និង​ក្រុម​គ្រួសារ​ ព្រ​ម​ទាំង​ សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះ​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ យើង​ដែល​ក​ន្ល​ង​ម​ក​បាន​យ​ក​អស់​កំលាំង​កាយ​ចិត្ត និង​ហ៊ាន​បូជា​ជីវិត​ដើម្បី​បុព្វ​ហេតុ​ការ​ពារ​ជាតិ​ ការ​ពារ​ទឹក​ដី​ និង​ប្រ​ជាជ​ន​ មិន​ឲ្យ​ស​ត្រូវ​ចូល​រំលោភ​ និង​ឈ្លាន​ពាន​បូរ​ណ​ភាព​ទឹក​ដី​ ព្រ​ម​ទាំង​រ​ក្សា​បាន​នូវ​សុខ​ស​ន្តិភាព​ ស្ថេរ​ភាព​ស​ង្គ​ម​ដើម្បី​ប្រ​ជាជ​ន​បាន​រ​ស់​នៅ​ក្នុង​សុខ​ស​ន្តិភាព​ រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​  ។​ ឯ.ឧ​ បាន​ប​ន្ត​ទៀត​ថា​៖​ ប​ន្ទាប់​ពី​បាន​ប​ញ្ច​ប់​ភារ​កិច្ច​ការ​ពារ​ជាតិ​និង​មាតុភូមិ​រួច​ម​ក​យុទ្ធ​ជ​ន​រ​ប​ស់​យើង​ខ្លះ​រ​ស់​នៅ​មាន​ជីវ​ភាព​លំបាក​ , ​យុទ្ធ​ជ​ន​ខ្លះ​ត្រូវ​បាត់ប​ង់​ស​ម​ត្ថ​ភាព​ធ្វើ​ព​ល​ក​ម្ម​ ហើយ​ខ្លះ​ទៀត​មាន​ទ​ទួល​នូវ​ការ​ពិការ​ជា​ដើម​ ។​
          ក្នុង​ឱកាស​នោះ​ប្រ​តិភូ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ក៏​បាន​នាំ​យ​ក​អំណោយ​រ​ប​ស់​ស​មាគ​ម​ជូន​ដ​ល់​អតីត​យុទ្ធ​ជ​ន​ទាំង​ ៥១​នាក់​ ដោយ​ក្នុង​ម្នាក់​ៗ​ទ​ទួល​បាន​អង្ក​រ​ ២០គីឡូ ​,​ ក្រ​ម៉ា​១​  និង​ថ​វិការ​ ៤ម៉ឺន​រៀល​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ