ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ពិធីសំណេះសំណាលសមាជិកសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង
នាយកដ្ឋានព័ត៌មាន(១)
618
facebook
twitter
email
អតីតយុទ្ធជនខេត្តស្វាយរៀងចាប់ពីថ្នាក់វរសេនីយ៏ឡើងទៅប្រមាណ ៩៥នាក់ ត្រូវបានទទួលការសំណេះសំណាលពីសំណាក់ ឯ.ឧ នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងប្រចាំការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ ឯ.ឧ ក្នុងជួរសមាជិកគណៈអចិន្ត្រៃយ៏នៃគណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជាជាច្រើនរូបទៀតផង ។
បន្ទាប់ពី លោក ឧ/ត្រី ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្វាយរៀងថ្លែងសុន្ទរកថាស្វាគមន៏ និងរាយការណ៏ចំនួនអតីតយុទ្ធជនសភាពការណ៏ជីវភាពរស់នៅ និងដំណើរការរបស់សមាគមអតីតយុទ្ធជនតាមបណ្តា ឃុំ. ស្រុក ទូទាំងខេត្តរួចមក ។
ឯ.ឧ នាយឧត្តមសេនីយ៏ មាស សាវ៉ន ថ្លែងជួសមុខឲ្យ ឯ.ឧ នាយឧត្តមសេនីយ៏ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខរបស់អតីតយុទ្ធជនរបស់យើងទូទាំងប្រទេសជាប្រចាំ ។ នេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអតីតយុទ្ធជនយើងនិងក្រុមគ្រួសារ ព្រមទាំងសំដែងនូវការដឹងគុណចំពោះអតីតយុទ្ធជនកម្ពុជាយើងដែលកន្លងមកបានយកអស់កំលាំងកាយចិត្ត និងហ៊ានបូជាជីវិតដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងប្រជាជន មិនឲ្យសត្រូវចូលរំលោភនិងឈ្លានពានបូរណភាពទឹកដី ព្រមទាំងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គមដើម្បីប្រជាជនបានរស់នៅក្នុងសុខសន្តិភាព រហូតមកដល់ពេលនេះ ។ ឯ.ឧ បានបន្តទៀតថា៖ បន្ទាប់ពីបានបញ្ចប់ភារកិច្ចការពារជាតិនិងមាតុភូមិរួចមកយុទ្ធជនរបស់យើងខ្លះរស់នៅមានជីវភាពលំបាក , យុទ្ធជនខ្លះត្រូវបាត់បង់សមត្ថភាពធ្វើពលកម្ម ហើយខ្លះទៀតមានទទួល នូវការពិការជាដើម ។ ឯ.ឧ មាស សាវ៉ន បានបន្ថែមឲ្យដឹងទៀតថា ៖ ដោយសារសមាគមអតីតយុទ្ធជនយើងទើបតែបង្កើតឡើង ហើយថវិការទ្រទ្រង់នៅមានកំរិតនៅឡើយក៏ដោយ ក៏សមាគមនៅតែខិតខំប្រមូលថវិកាពីសមាជិក និងអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស មកបង្កើនជួយដល់សមាគមថែមមួយកំរិតទៀតផងដែរ ។
ក្នុងឱកាសនោះប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ក៏បាននាំយកអំណោយរបស់សមាគមជូនដល់អតីតយុទ្ធជនទាំង ៩៥នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករ ២០គីឡូ , មី ១កេះ និងថវិការ ២ម៉ឺន ៥ពាន់រៀល ។
បន្ទាប់ពីបានសំណេះសំណាលនិងជូនអំណោយដល់អតីតយុទ្ធជនរួចមក ឯ.ឧ នាយឧត្តមសេនីយ៏ មាស សាវ៉ន រួមជាមួយប្រតិភូក៏បានបើកកិច្ចប្រជុំជាមួយប្រធាន, អនុប្រធាន សមាគមអតីតយុទ្ធជន ឃុំ, ស្រុក, ខេត្តទូទាំងខេត្តស្វាយរៀងដើម្បីធ្វើបច្ចុប្បន្នភាពសមាគមអតីតយុទ្ធជនខេត្ត ក្នុងការស្វែងរកបញ្ហាប្រឈមនានាចំពោះមុខដែលសមាគមអតីតយុទ្ធជន ខេត្តស្វាយរៀងកំពុងដំណើរការសកម្មភាពរបស់ខ្លួនក្នុងកិច្ចការបំរើដល់អតីតយុទ្ធជន និងគ្រួសារឲ្យកាន់តែល្អប្រសើរ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត