ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ពិធីបើកវគ្គហ្វឹកហ្វឺនលំហាត់ឆ្មាំអង្គរ២០១៦
នាយកដ្ឋានព័ត៌មាន(១)
654
facebook
twitter
email
ពិធីបើកវគ្គឆ្មាំអង្គរ២០១៦ ត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ី វ៉ត ហ្វ ឌឺម៉ែន មេបញ្ជាការទ្រង់ទ្រាយទី៨ និងកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងលោកជំទាវ ជូលី ជុង តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា ។
សូមបញ្ជាក់ថានេះជាឆ្នាំទី៣នៃការធ្វើលំហាត់ឆ្មាំអង្គរនៅក្រោមកិច្ចសហការរវាងកងទ័ពសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងទ័ពជើងគោកនៃខ.ភ.ម ។ឧត្តមសេនីយ៍ទោ អ៊ួន សារឿន នាយរងសេនាធិការ នាយការិយាល័យហ្វឹកហ្វឺនកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មាការលំហាត់ឆ្មាំអង្គរ២០១៦ បានឲ្យដឹងថា៖ លំហាត់ឆ្មាំអង្គរ២០១៦នេះ មានអ្នកចូលរួមហ្វឹកហាត់ចំនួន ៥០៨នាក់ ក្នុងនោះកម្លាំង ខ.ភ.ម ចំនួន៤០០ នាក់ និងកងកម្លាំងកងទ័ពជើងគោកអាមេរិកចំនួន ១០៨នាក់ ។ រីឯវិញ្ញាសារហ្វឹកហាត់វិញរួមមាន ផ្នែកសេនាធិការ ពេទ្យបឋម សំណង់យោធា ផ្នែកការពាររថយន្ត ផ្នែកបំផ្លាញគ្រឿងផ្ទុះ ផ្នែកពេទ្យមធ្យម និងសំណង់ស៊ីវិល ដែលមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។
នៅក្នុងពិធីបើកវគ្គលំហាត់ឆ្មាំអង្គរ២០១៦នេះ ឯកឧត្តម អ៊ី វ៉ត ហ្វ ឌឺម៉ែន បានមានប្រសាសន៍ថា៖ លំហាត់ឆ្មាំអង្គរគឺជាលំហាត់ដ៏មានសារៈសំខាន់មួយដែលជួយពង្រឹងសមត្ថភាព ដល់ការលើកកម្ពស់កម្ពុជា និងសហរដ្ឋអាមេរិកដើម្បីឲ្យកងទ័ពទាំងពីរផ្តោតការងារជាមួយគ្នា ដើម្បីពង្រឹងកែលម្អរនៃការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការធ្វើជំនួយមនុស្សធម៍ព្រមទាំងការ ឆ្លើយតបនឹងគ្រោះមហន្តរាយ ។ ការរីកចម្រើននៅក្នុងលំហាត់ដ៏សំខាន់ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ គឺជាសក្ខីភាពនៃទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរហើយវាក៏ជាការប្តេជ្ញាចិត្តរបស់កងទ័ពយើងទាំងពីរក្នុងការពង្រឹងសមត្ថភាពរួមគ្នា ដើម្បីយល់គ្នាទៅវិញទៅមក ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ នៅក្នុងរយៈពេល១១ថ្ងៃខាងមុខនេះកងទ័ពទាំងពីរនឹងមានសេចក្តីរីករាយយ៉ាងខ្លាំងព្រមទាំងនឹងមានឪកាសចូលរួមរៀនទ្រឹស្តីជាច្រើនផងដែរ ព្រមទាំងអនុវត្ត ជាក់ស្តែងដែលលំហាត់ទាំងអស់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមកអំពីយុទ្ធវិធីបច្ចេកទេស និងនីតិវិធី ។
ថ្លែងនៅក្នុងពិធីបើកវគ្គលំហាត់ឆ្មាំអង្គរ២០១៦ នាឪកាសនោះ ឯកឧត្តម ជា សារ៉ន បានបញ្ជាក់ថា៖ នេះគឺជាលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរលើកទី៧ ហើយក៏ជាលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គរលើកទី៣ដែរ ដែលកងទ័ពជើងគោកនៃ ខ.ភ.ម ដើរតួជាស្នូលក្នុងការចូលរូមធ្វើលំហាត់ជាមួយកងទ័ពជើងគោកសហរដ្ឋអាមេរិក។ ឯកឧត្តម ជា សារ៉ន បានបញ្ជាក់ថា៖ គ្រប់ខ្លឹមសារ គោលបំណងនៃលំហាត់ឆ្មាំអង្គរនីមួយៗ ដែលកម្ពុជាបានធ្វើជាលក្ខណៈពហុភាគី ឬទ្វេរភាគី ក្រោមការជួយឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិក សុទ្ធតែបានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់យ៉ាងជ្រាល ជ្រៅទៅនឹងកិច្ចសហប្រតិបត្តិការលើកស្ទួយទំនាក់ទំនងល្អ បង្កើនចំណងសម្ព័ន្ធមេត្រីភាព បណ្តុះបណ្តាលចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ អភិវឌ្ឍន៍ធនធានកងទ័ពធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពកិច្ចសហប្រតិបត្តិការ ជាលក្ខណៈពហុភាគី ដែលបានធ្វើឲ្យយោធិនគ្រប់រូបចេះសម្របសម្រួល ចេះរស់នៅ និងចេះធ្វើការជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើការងារ មនុស្សធម៍ ការងារសង្រ្គោះគ្រោះមហន្តរាយ ក៏ដូចជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលមិនមែនជាប្រពៃណី ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត