ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ពិធីសម្ពោធស្តូបអនុស្សាវរីយ៍យុទ្ធជនពលី កម្ពុជា -វៀតណាម
នាយកដ្ឋានព័ត៌មាន(១)
622
facebook
twitter
email
ស្តូបអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា-វៀតណាម នៅខេត្តកំពតបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះក្រោមអធិបតីភាព ឯកឧត្តម មិន ឃិន អនុប្រធានអចិន្រ្តៃយ៍ និងអគ្គលេខាធិការនៃក្រុមប្រឹក្សារណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន ថាញ់ គង់ អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត ព្រមទាំងឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា និងមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋសិស្សានុសិស្សនៅក្នុងខេត្តចូលរួមយ៉ាងច្រើនកុះករ ។
ក្នុងឪកាសនោះ ឯកឧត្តម ខូយ ឃុនហ៊ួរ បានលើកឡើងពីប្រវត្តិនិងមូលហេតុនៃការកសាងស្តូបនេះឡើងដែលស្តូបអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា វៀតណាម នេះត្រូវបានសាងសង់ឡើងនាខែធ្នូ ឆ្នាំ១៩៨៨ នាសម័យរដ្ឋកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរខួបអានុស្សាវរីយ៍ទី១០ ថ្ងៃជ័យជំនះ ៧មករា ៧មករា១៩៧៩-៧មករា១៩៨៨ ជានិមិត្តរូបរំលឹកអនុស្សាវរីយ៍ ចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការអន្តរជាតិ រវាងកងស្ម័គ្រចិត្ត UN - ជាមួយកងទ័ពនិងប្រជាជនកម្ពុជាដែលបានរួមគ្នាវាយផ្តួលរំលឹករបបប្រល័យពូជសាសន៍ប៉ុលពត ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នេះឡើងគឺជាសំណូមពរដ៏ពិសិដ្ឋរបស់ជនជាតិកម្ពុជាដែលបានរួចចាកផុតសេចក្តីស្លាប់នៃរបបប៉ុលពតសម្រាប់ជាការចងចាំរឿងពិតនៃប្រវត្តិសាស្រ្ត និងជាការគោរពដឹងគុណជានិច្ចចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាជីវិត សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុសង្រ្គោះប្រជាជន និងប្រទេសកម្ពុជា ឲ្យរស់ឡើងវិញនិងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។
នៅក្នុងឪកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង្វៀន ថាញ់គង់ អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានចាត់ទុកស្តូបអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា វៀតណាម ដែលបានសាងសង់រួចនៅក្នុងខេត្តកំពត និងបានប្រារព្ធពិធីសម្ពោធនាពេលនេះ គឺជាសំណង់មួយក្នុងចំណោមសំណង់ប្រវត្តិសាស្រ្តនានានិងជាគំរូដ៏ពិសិដ្ឋនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា - វៀតណាម ទុកសម្រាប់មនុស្សជំនាន់ក្រោយ ។ ឯកឧត្តម ក៏បានសម្តែងការដឹងគុណចំពោះការពលីកម្ម ដ៏ធំធេងចំពោះវីរៈយុទ្ធជនពលីកម្ពុជា វៀតណាម ជាពិសេសលោកឪពុកអ្នកម្តាយដែលបានបញ្ជូនកូនរបស់ខ្លួនទៅសមរភូមិដើម្បីប្រយុទ្ធប្រឆាំងសត្រូវរួម ហើយបានពលីជីវិត ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា និងវៀតណាម ។ ឯកឧត្តមបានប្តេជ្ញាចិត្តរៀនសូត្រតាមគំរូវីរភាពយុទ្ធជនកម្ពុជា វៀតណាម និងប្តេជ្ញាចិត្តរួមកម្លាំងជាមួយគ្នាដើម្បីកសាងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើនថែមទៀត ។ ថ្លែងទៅកាន់ពិធីសម្តោពស្តូបអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា វៀតណាម នៅខេត្តកំពត នាឪកាសនោះដែរ ឯកឧត្តម មិន ឃិន បានរំលឹកឡើងវិញពីដំណើរការសាងសង់ ជួសជុល កែលំអរស្តូបអនុស្សាវរីយ៍យុទ្ធជនពលីកម្ពុជា វៀតណាម នៅទូទាំងប្រទេសកម្ពុជា ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ។ ឯកឧត្តម មិន ឃិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ខេត្តកំពត ដែលបានសហការរៀបចំជួសជុល កែលំអរស្តូបនេះឲ្យមានសោភ័ណភាពឡើងវិញដែលជាសមិទ្ធផលរួមទុកជាប្រយោជន៍ជាតិ ពិសេសដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ។
នៅក្នុងឪកាសនោះគណៈអធីបតីក៏បានកាត់ខ្សែបូរបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវស្តូបអនុស្សាវរីយ៍ យុទ្ធជនពលីកម្ពុជា វៀតណាម ក្នុងខេត្តកំពតចាប់ពីពេលនេះតទៅ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រជុំពិភាក្សាសេចក្តីព្រាងកំណត់របៀបរបបធ្វើការងារលិខិតស្នាមនៅក្នុងកងយោធពលខេមរភូមិន្ទ
អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រជុំបូកសរុបការងារ៩ខែ ទិសដៅត្រីមាសទី៤
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត