ព័ត៌មាន

​ខួប​លើក​​ទី១០៥​ ទិវា​នារី​អន្ត​រ​ជាតិ​ ៨​ មីនា​ ក្រ​សួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(១)
649
156
    ស្ថិត​ក្រោម​ប្រ​ធាន​ប​ទ​(វិនិ​យោគ​លើ​ស​ម​ភាព​យេន​ឌ័រ​ ដើម្បី​កិច្ច​អភិវ​ឌ្ឍ​ន៏​ប្រ​ក​ប​ដោយ​ចីរ​ភាព​)​ ​ក្រ​សួង​ការ​ពារ​ជាតិ​នៅ​រ​សៀល​ថ្ងៃទី​៤ ខែ​មីនា​ ឆ្នាំ២០១៦​ បាន​ប្រារ​ព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​ ១០៥ ​ទិវា​នារី​អន្ត​រ​ជាតិ​ ៨​ មីនា​ ក្រោម​អធិប​តីភាព​ ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ​ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ ,ឯ.ឧ​ ជា​រ​ដ្ឋ​លេខា​ធិការ​ . ឯ.ឧ​ អនុរ​ដ្ឋ​លេខា​ធិការ​ ,​ អគ្គ​នាយ​ក​ដ្ឋាន​ ព្រ​ម​ទាំង​យុទ្ធ​នារី​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិ​,​ អគ្គ​ប​ញ្ជាការ​ ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោក​,​ ជើង​ទឹក​,​ ជើងអាកាស​,​ ក​ង​រាជ​អាវុធ​ហ​ត្ថ​ ,​ប​ញ្ជា​​ការ​ដ្ឋាន​អង្គ​រ​ក្ស​,​ប​ញ្ជា​ការ​ដ្ឋាន​ជាតិ​កំលាំង​ពិសេស​ប្រ​ឆាំង​ភេវ​រ​ក​ម្ម​ និង​នារី​រ​ក្សា​ស​ន្តិភាព​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​មាណ​ជិត​៤០០​នាក់​ បាន​ចូល​រួម​ ។​ ពិធី​រំលឹក​ខួប​លើក​ទី​១០៥ ​ទិវា​នារី​អន្ត​រ​ជាតិ​​៨​ មីនា​នៅ​ឆ្នាំ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណ​ង​​រំលឹក​ពី​ប្រ​វ​ត្តិ​នៃ​ការ​ត​ស៊ូ​ទាម​ទារ​សិទ្ធិ​សេរីភាព​រ​ប​ស់​នារី​ទូ​ទាំង​ពិភ​ព​លោក​ ។​ មិន​តែ​ប៉ុណ្ណោះ​ជា​ស​ក​ម្ម​ភាព​ជំរុញ​ការ​លើក​កំព​ស់​ស្ថាន​ភាព​ជីវ​ភាព​​តំលៃ​ឋានៈ​ តួ​នាទី​និង​សិទ្ធិ​រ​ប​ស់​ស្រ្តី​ដែល​ជា​ការ​រួម​ចំណែក​ក្នុង​ការ​លើក​កំព​ស់​ស​ម​ភាព​យេន​ឌ័រ​នៅ​ក​ម្ពុជា​។ ដោយ​ឡែក​ក្នុង​ ខ.ភ. ម​ មាន​នារី​រាប់ពាន់​នាក់​បាន​ ស្ម័គ្រ​ចិត្ត​ចូល​បំរើ​ក​ង​ទ័ព​នៅ​គ្រ​ប់​ក​ង​ឯក​ភាព​ជំនាញ​ប​ច្ចេក​ទេស​ សុខា​ភិបាល​ ក៏​ដូច​ជា​ទ័ព​ប្រ​យុទ្ធ​ ហើយ​បាន​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​កំលាំង​កាយ​ចិត្ត​ប្រាជ្ញា​ស្មារ​តី​ប្រ​ក​ប​ដោយ​អំណ​ត់​ព្យាយាម​ពុះពារ​ការ​លំបាក​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ឯក​រាជ្យ​ជាតិ​អធិប​តេយ្យ​ បូរ​ណ​ភាព​ដែន​ដី​ និង​អភិវ​ឌ្ឍ​ន៏​ជាតិ​មាតុ​ភូមិ​ និង​ជា​ពិសេស​បាន​ចេញ​ទៅ​បំពេញ​បេស​ក​ក​ម្ម​ស​ន្តិភាព​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ចូល​រួម​ប្រ​កួត​កីឡា​ជា​ល​ក្ខ​ណៈ​អន្ត​រ​ជាតិ​ ដោយ​បាន​ទ​ទួល​ល​ទ្ធ​ផ​ល​និង​ស្នាដៃ​យ៉ាង​ប្រ​សើរ​ហើយ​បាន​ចូល​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​ផ​ង​ដែរ​ក្នុង​ការ​អនុវ​ត្ត​ន៏​ក​ម្ម​វិធី​ន​យោបាយ​និង​យុទ្ធ​សាស្ត្រ​ ច​តុ​កោណ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិបាល​បាន​យ៉ាង​ល្អ​ ។​
    ក​ន្ល​ង​ម​ក​ដោយ​មាន​ការ​យ​ក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​,​ អគ្គ​ប​ញ្ជា​ការ​​នៃ​​ ខ.ភ.ម​ ព្រ​ម​ទាំង​មេ​ប​ញ្ជា​ការ​គ្រ​ប់​ក​ង​ឯក​ភាព​អំពី​យេន​ឌ័រ​ក្នុង​ ខ.​ភ.​ម​ លើក​កំព​ស់​ការ​យ​ល់​ដឹងអំពីទ​ស្ស​នៈយេន​ឌ័រ​និង​មាន​ការ​គាំទ្រ​កាន់តែខ្លាំង​ដ​ល់ការ​ប​ញ្ជា្រ​ប​យេន​ឌ័រ​កាត់ប​ន្ថ​យ​ការ​រើសអើង​គ្រ​ប់​រូប​ភាព​ហើយ​បាន​ចាត់​ទុក​នារី​ជា​ការ​ងារ​ស្នូល​រ​ប​ស់​អង្គ​ភាព​ផ​ង​ដែរ​ធ្វើ​ឲ្យ​ស្ថាន​ភាព​ស្ត្រី​​ក្នុង​​ខ.ភ.ម​កាន់​តែ​ប្រ​សើរ​ឡើង​ជា​ប​ន្ត​ប​ន្ទាប់​ក្នុង​នោះ​មាន​នារី​ខ​ភ​ម​មាន​ឱកាស​ទ​ទួល​បាន​ឋានៈជា​ឧត្ត​ម​សេនីយ៍​និង​មាន​កាន់​តួនាទី​សំខាន់ៗ​ក្នុង​ក​ង​ឯក​ភាព​រ​ប​ស់​ខ្លួន​ជា​ច្រើន​រូប​ទៀត​ផ​ង​ ។
    ក្នុង​ឱកាស​នោះ​ ឯ.ឧ​ នាយ​ឧត្ត​ម​សេនីយ៍ ​ទៀ ​បាញ់ ​បាន​មាន​ប្រ​សាស​ន៏​ថា​៖​ ប​ច្ចុប្ប​ន្ន​នេះ​ស្ត្រី​ក​ម្ពុជា​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ទាំង​ក្នុង​វិស័យ​ន​យោបាយ​,​ តុលាការ​ និង​ជា​អ្ន​ក​ដឹក​នាំ​ ក្នុង​វិស័យ​ឯក​ជ​ន​ហើយ​បាន​ទ​ទួល​ការ​គាំទ្រ​យ៉ាង​ពេញ​លេញ​និង​ការ​ផ្ដ​ល់​តំលៃ​ដ​ល់​ស្រ្តី​ខ្មែរ​ពី​ព្រះ​ម​ហាក្ស​ត្រ​,​ព្រឹទ្ធិ​ស​ភា​ រ​ដ្ឋ​ស​ភា​ និង​រាជ​រ​ដ្ឋា​ភិបាល​ ។​ ឯ.ឧ​ បាន​ប​ន្ត​ថា​៖​ រាជ​រ​ដ្ឋា​ភិបាល​ក​ម្ពុជា​ក្រោម​ការ​ដឹក​នាំ​ប្រ​ក​ប​ដោយ​គ​តិ​ប​ណ្ឌឹត​រ​ប​ស់​ស​ម្ដេច​អគ្គ​ម​ហា​សេនា​ប​តី​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​​ព្រះ​រាជាណាច​ក្រ​ក​ម្ពុជា​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធិ​ប​ណ្ឌឹត​ ប៊ុន​ រ៉ានី​​ ហ៊ុន​ សែន​ បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​កែ​ប្រែ​ឥរិយា​ប​ទ​ណា​ដែល​រារាំង​សិទ្ធិ​ស​ម​ភាព​រ​វាង​បុរ​ស​និង​ស្រ្តី​តាម​រ​យៈ​ការ​ដាក់​ចេញ​នូវ​វិធាន​ ការ​នានា​ដូច​ជា​ប​ង្កើន​ស​ម​មាត្រ​នៃ​ការ​ចូល​រួម​រ​ប​ស់​ស្ត្រី​ក្នុង​ស្ថាប័ន​ជាតិ​ព​ង្រឹង​តួ​នាទី​ស្រ្តី​ក្នុង​មុខ​ងារ​ន​យោបាយ​ចូល​រួម​ក្នុង​រ​ដ្ឋ​បាល​សាធារ​ណៈ​ព​ង្រឹង​ការ​ឈ​រ​ឈ្មោះ​តាម​ប​ណ្តា​ភូមិ​ ឃុំ​ ស​ង្កាត់​ទូ​ទាំង​ប្រ​ទេស​ ។​​ឯ.ឧ​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ក៏​បាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​ចំពោះ​យុទ្ធ​នារី​គ្រ​ប់​រូប​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ ប្រ​ក​ប​ដោយ​ឆ​ន្ទៈ​មុះ​មុត​ព្យាយាម​ពុះពារ​គ្រ​ប់​ឧប​ស​គ្គ​ដើម្បី​  រួម​ចំណែក​ក្នុង​បុព្វ​ហេតុ​ការ​ពារ​ឯក​រាជ្យ​ ស​ន្តិភាព​ ការ​ពារ​បូរ​ណ​ភាព​ដែន​ដី​ ការអភិវ​ឌ្ឍ​ន៏​និង​សេច​ក្ដី​សុខ​ក្សេម​ក្សាន្ដ​រ​ប​ស់​ប្រ​ជាព​ល​រ​ដ្ឋ​ ។​  ឯ.ឧ​ បាន​សំដែង​នូវ​ការ​គោរ​ព​និង​ដឹង​គុណ​ស្ត្រី​ទូ​ទាំង​ប្រ​ទេស​ ដែល​បាន​លះ​ប​ង់​ប្តី​ . សី​ កូន​ចៅ​ និង​សាច់​ញាតិ​ចូល​បំរើ​ក្នុង​ជួរ​ក​ង​ទ័ព​ ។​  ទាក់ទ​ង​ទៅ​នឹង​ប្រ​ធាន​ប​ទ​ (វិនិ​យោគ​លើ​ស​ម​ភាព​យេន​ឌ័រ​ ដើម្បី​កិច្ច​អភិវ​ឌ្ឍ​ន៏​ប្រ​ក​ប​ដោយ​ចីរ​ភាព​)​ ឯ.ឧ​ បាន​ក​ត់​ សំគាល់​អំពី​ប្រ​សិទ្ធិ​ភាព​នៃ​ការ​អប់រំ​ចំណេះ​ដឹង​ សីល​ធ​ម៌​ និង​គុណ​ធ​ម៌​ សំរាប់​ជា​ប្រ​យោជ​ន៏​ដ​ល់​ការ​អភិវ​ឌ្ឍ​ន៏​ស្រ្តី​គឺ​ចំពោះ​មុខ​ទាម​ទារ​ឲ្យ​ស្ត្រី​យើង​ខិត​ខំ​​លើក​កំព​ស់​​ស​ម​ត្ថ​ភាព​រ​ប​ស់​ខ្លួន​ដើម្បី​ ស​ម​ភាព ​ការ​ងារ​ជា​មួយ​បុរ​ស​។ ​ជា​ចុង​ក្រោយ​ ឯ.ឧ​ ក៏​បាន​ផ្ដាំ​ផ្ញើ​ដ​ល់​នារី​ខ.ភ.ម​ ត្រូវ​ប​ន្ត​ចូល​រួម​ចំណែក​ក្នុង​កិច្ច​ការ​ពារ​ជាតិ​មាតុភូមិ​ ,ហើយ​បាន​ផ្ដាំ​ផ្ញើ​ដ​ល់ មេ​ប​ញ្ជា​ការ​គ្រ​ប់​លំដាប់​ថ្នាក់​ត្រូវ​ចិត្ត​ទុក​ដាក់​ផ្ដ​ល់​ឱកាស​ និង​ប​ទ​ពិសោធ​ន៏​ការ​ងារ​ដ​ល់​នារី​,​ ត្រូវ​ស​ហ​ការ​ជាមួយ​កំលាំង​ស​ម​ត្ថ​កិច្ច​ប​ង្ក្រាប​អំពើ​ជួញ​ដូរ​ម​នុស្ស​ពិសេស​ស្រ្តី​និង​កុមារ​ ,​ ទ​ប់​ស្កាត់​រាល់​អំពើ​ហឹង្សា​ការ​រើស​អើង​ក្នុង​គ្រួសារ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ