ព័ត៌មាន

គ្រឿង​ញៀន​ជាង៣គីឡូនិង​ថ្នាំជាង១០ម៉ឺន​គ្រាប់ត្រូវ​បានអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ​ប​ង្រ្កាប​បាន​មេក្លោង​គ្រឿង​ញៀន​ប​ញ្ជាចេញ​ពីក្នុង​គុក
នាយកដ្ឋានព័ត៌មាន(១)
655
155

ឧត្ត​ម​សេនីយ៍ទោ រ័ត្ន ស្រ៊ាង មេប​ញ្ជាការ​រ​ង​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ បានឲ្យ​ដឹង​ថា ដោយ​មាន​ការ​ដឹក​នាំប​ញ្ជាពី នាយឧត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេប​ញ្ជាការ​រ​ង ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស, ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ ដែល​មាន​ក​ម្លាំង​មូល​ដ្ឋានអាវុធ​ហ​ត្ថ ខ​ណ្ឌឬស្សីកែវ ក​ម្លាំង​ជំនាញ​ម​ន្ទីរ​យុត្តិធ​ម៌ និង​ក​ម្លាំង​ជំនាញ​ការិយាល័យ​ស្រាវ​ជ្រាវ​ប្រ​ឆាំង​គ្រឿង​ញៀន បាន​ស​ហ​ការ​គ្នា ធ្វើការ​ស៊ើបអង្កេត​ស្រាវ​ជ្រាវ អស់រ​យៈពេល​ជាច្រើន​ខែ ទើប​កំណ​ត់មុខ​ស​ញ្ញាបាន ឈាន​ដ​ល់ការ​ប​ង្ក្រាប​ជាក់ស្តែង នូវ​មុខ​ស​ញ្ញាជួញ​ដូរ​គ្រឿង​ញៀន កាល​ពីវេលា ម៉ោង១០:១៥នាទីយ​ប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច​ចំណ​ត​រ​ថ​យ​ន្ត ក្រុម​ហ៊ុនអង្គ​រអ៊ិច​ប្រេស ក្បែរ​គ​ល់ស្ពាន​ជ្រោយ​ច​ង្វារ ដោយ​ចាប់យ​ក​បាន គ្រឿង​ញៀន ប្រ​ភេទ ម៉ាទឹក​ក​ក ឬហៅថា មេតំហ្វេតាមីនអាយ​ស៍ ជាង​បីគីឡូក្រាម និង ថ្នាំគ្រាប់WY ឬហៅថា មេតំហ្វេតាមីន​គ្រាប់ ចំនួន១៧សុង និង​ធ្វើការ​ឃាត់ខ្លួន​ជ​ន​ល្មើស​ម្នាក់ឈ្មោះ ឌី ធូរ៉ា ហៅត្រា ភេទ​ប្រុសអាយុ៣២ឆ្នាំ ក្នុង​ខ​ណៈពេល​ដែល បុរ​ស​រូប​នោះកំពុង​ធ្វើស​ក​ម្ម​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​ជាក់ស្តែង។

តាម​រ​យៈច​ម្លើយ​សារ​ភាព​រ​ប​ស់ជ​ន​ល្មើស ដែល​ឃាត់ខ្លួន​បាន​ខាង​លើ ក​ម្លាំង​ជំនាញ​ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ បាន​រ​ក​ឃើញអ្ន​ក​ជាប់ពាក់ព័ន្ធ បាន០៥នាក់ ផ្សេង​ទៀត ដែល​ជាទ​ណ្ឌិត​កំពុង​អនុវ​ត្ត​ទោស ក្នុង​ព​ន្ធ​នាគារ ក្នុង​នោះមាន​ជ​ន​ជាតិខ្មែរ០២នាក់ ជ​ន​ជាតិវៀត​ណាម០១នាក់ និង​ជ​ន​ជាតិស្បែក​ខ្មៅ០២នាក់។

ឧត្ត​ម​សេនីយ៍ទោ រ័ត្ន ស្រ៊ាង បាន​ប​ញ្ជាក់ប​ន្ថែមឲ្យ​ដឹង​ទៀត​ថា ជ​ន​ល្មើស​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឌី ធូរ៉ា ធ្វើស​ក​ម្ម​ភាព​ជួញ​ដូរ​គ្រឿង​ញៀន​នេះ គឺក្រោម​ការ​ចាត់ចែង​ប​ញ្ជាផ្ទាល់ ចេញ​ពីក្នុង​ព​ន្ធ​នាគារ ដែល​មាន​ជ​ន​ជាតិវៀត​ណាម​ម្នាក់ និង​ជ​ន​ជាតិស្បែក​ខ្មៅពីរ​នាក់ ជាមេក្លោង​ធំ រីឯជ​ន​ជាតិខ្មែរ​ពីរ​នាក់ទៀត​ដែល​នៅក្នុង​គុក​ដែរ​នោះ ជាអ្ន​ក​ទំនាក់ទំន​ង​ជាមួយ​មេក្លោង​ធំ ប​ញ្ជាត​ម​ក​ក្រៅ ហើយ​ឈ្មោះ ឌី ធូរ៉ា ដែល​នៅខាង​ក្រៅ គឺចាំទ​ទួល​ប​ញ្ជា ពីអ្ន​ក​នៅក្នុង​គុកឲ្យ​ចាំទ​ទួល​ថ្នាំញៀន ពីម​នុស្ស​ផ្សេង​ទៀត ដែល​វាមិន​ស្គាល់ក្នុង​នោះមាន​ជ​ន​ជាតិខ្មែរ និង​ជ​ន​ជាតិស្បែក​ខ្មៅ ដែល​ធ្លាប់បាន​ប្រ​គ​ល់ថ្នាំញៀនឲ្យ​វា ជាអ្ន​ក​យ​ក​ទៅបែង​ចែក​ប​ន្ត នៅពេល​មាន​ប​ញ្ជាពីអ្ន​ក​នៅក្នុង​គុក​តាម​រ​យៈទូរ​ស័ព្ទ ថាត្រូវ​យ​ក​ទៅឲ្យអ្ន​ក​ណា នៅក​ន្លែង​ណា ចំនួន​ប៉ុន្មាន ហើយអ្ន​ក​ដែល​ម​ក​ទ​ទួល​យ​ក​ពីវា ក៏វាមិន​ស្គាល់ដែរ។

នៅព្រឹក​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ​បាន​ប​ង្កើត គ​ណ​ក​ម្ម​ការ ដែល​មាន​ការ​ចូល​រួម​ត្រួត​ពិនិត្យ​ពីព្រះរាជអាជ្ញា ហ៊ឹង ប៊ុន​ថ​ន និង​លោក ឡេង ណាង ជាក្រ​ឡាប​ញ្ជី ដើម្បីធ្វើការ​រាប់ចំនួន ថ្លឹង និង​ធ្វើតេស្ត៍ ជាល​ទ្ធ​ផ​ល​ឃើញ​ថាមាន ថ្នាំគ្រាប់WY ឬមេតំហ្វេតាមីន​គ្រាប់ មាន​ចំនួន​ជាង១០ម៉ឺន (ដ​ប់ម៉ឺន​បីពាន់ប្រាំមួយ​រ​យ​គ្រាប់) និង​ម៉ាទឹក​ក​ក ឬហៅថា មេតំហ្វេតាមីន​អាយ​ស៍ ចំនួន៣គីឡូក្រាម​មួយ​ខាំ។ តាម​រ​យៈការ​ធ្វើតេស្ត៍ឃើញ​ថា ថ្នាំញៀន​ទាំងអស់នោះ មាន​គុណ​ភាព​សុទ្ធ១០០ភាគ​រ​យ។

ប​ច្ចុប្ប​ន្ន​ជ​ន​ស​ង្ស័យ​និង​វ​ត្ថុតាង​ដែល​បាន​ចាប់យ​ក ស​ម​ត្ថ​កិច្ច​ក​ង​រាជអាវុធ​ហ​ត្ថ​រាជ​ធានីភ្នំពេញ កំពុង​ក​សាង​សំណុំរឿង ប​ញ្ជូន​ទៅតុលាការ​តាម​និតិវិធី រីឯប​ក្ស​ពួក​ជ​ន​ល្មើស ដែល​នៅសេស​ស​ល់ផ្សេងៗទៀត ស​ម​ត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​តាម​ប្រ​ម៉ាញ់ប​ន្ត៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ