ព័ត៌មាន

ឯកឧត្ត​ម​ ទៀ​ បាញ់​ ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ ឯកឧត្ត​ម​ Dmitry​ Tivetkov​ ឯកអគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សី​ប្រ​ចាំ​ក​ម្ពុជា​
នាយកដ្ឋានព័ត៌មាន(១)
619
154
    កាល​ពី​រ​សៀល​ថ្ងៃទី​០២​ ខែមីនា​ ក​ន្ល​ង​ទៅ​នេះ​ ឯកឧត្ត​ម​ ឌីមីទ្រី​ ធីវិក​កូរ​ ឯកអគ្គ​រ​ដ្ឋ​ទូត​​ស​ហ​ព័ន្ធ​រុស្សី​ប្រ​ចាំ​នៅ​ក​ម្ពុជា​បាន​ចូល​ជួប​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ នៅ​ទីស្តី​ការ​ក្រ​សួង​ការ​ពារ​ជាតិ​ ។​
    ជំនួប​រ​វាង​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ទៀ បាញ់​ ជាមួយ​ឯកឧត្ត​ម​ អគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សី​នា​ពេល​នេះ​បាន​ពិភាក្សា​ផ្តោត​ទៅ​លើ​ការ​រៀប​ចំ​ដំណើរ​ទ​ស្ស​នៈ​កិច្ច​រ​ប​ស់​គ​ណៈ​​ប្រ​តិ​ភូ​​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ ដឹក​នាំ​ដោយ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ អញ្ចើញ​ទៅ​បំពេញ​ទ​ស្ស​នៈ​កិច្ច​ជា​ផ្លូវ​ការ​ និង​ជា​មិត្ត​ភាព​នៅ​ស​ហ​ព័ន្ធ​រុស្សី​​នា​ចុង​ខែ​មេសា​ ឆ្នាំ២០១៦​ ខាង​មុខ​នេះ ​។ ​ឆ្លើយ​ត​ប​​ទៅ​តាម​ការ​អញ្ជើញ​រ​ប​ស់​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ស​ហ​ព័ន្ធ​រុស្សី​ ។​ ឯកឧត្ត​ម​ អគ្គ​រ​ដ្ឋ​ទូត​ស​ហ​ព័ន្ធ​រុស្សី​ បាន​ចាត់​ទុក​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់​គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​ នៅ​ស​ហ​ព័ន្ធ​រុស្សី​នា​ពេល​ខាង​មុខ​នេះ​ថា​ នឹង​នាំ​ម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍​ដ​ល់​ប្រ​ទេស​ទាំង​ពីរ​ ។​ ឯកឧត្ត​ម​ ឌីមីទ្រី​ ធីវិក​កូរ​ បាន​ឲ្យ​ដឹង​ថា​នៅ​ចុង​ខែមេសា​ ឆ្នាំ២០១៦​ ស​ហ​ព័ន្ធ​រុស្សី​ និង​រៀប​ចំ​ធ្វើ​ស​ន្និ​សិទ​ស​ន្តិសុខ​ អន្ត​រ​ជាតិ​លើក​ទី៥​ នៅ​ទី​ក្រុង​ម៉ូស្គូ​ និង​នៅ​ក្នុង​ខែ​ក​ញ្ញា​នឹង​មាន​រៀប​ចំ​តាំង​ពិព័ណ៍​ស​ម្ភារៈ​យោធា​ទំនើប​​ដែល​​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​នេះ​មាន​ការ​ចូល​រួម​ពី​​ប​ណ្តា​ប្រ​ទេស​ជា​ច្រើន​ ។​
    មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​ប​ញ្ជាក់​ថា​ ដំណើរ​ទ​ស្ស​នៈ​កិច្ច​រ​ប​ស់​គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​នៅ​ស​ហ​ព័ន្ធ​រុស្សី​ខាង​មុខ​ នឹង​នាំ​ម​ក​នូវ​ការ​ព​ង្រឹង​និង​ទំនាក់​ទំន​ង​​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ ក​ម្ពុជា​ និង​ស​ហ​ព័ន្ធ​រុស្សី​ឲ្យ​បាន​កាន់​តែ​ប្រ​សើរ​ឡើង​ថែម​ទៀត​ ។ ​ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ បាន​ចាត់​ទុក​ស​ន្និសិទ​ ស​ន្តិសុខ​ អន្ត​រ​ជាតិ​លើក​ទី៥​ នៅ​ទីក្រុង​ម៉ូស្គូ​ដែល​ស​ហ​ព័ន្ធ​រុស្សី​រៀប​ចំ​ឡើង​នោះ​គឺ​មាន​សារៈ​ សំខាន់​ស​ម្រាប់​ប​ណ្តា​ប្រ​ទេស​ដែល​បាន​អញ្ជើញ​ចូល​រួម​ស​ម្តែង​នូវ​ទ​ស្ស​នៈ​រ​ប​ស់​គេ​ដែល​ទាក់​ទ​ង​ទៅ​នឹង​ប​ញ្ហា​ស​ន្តិសុខ​​ដែល​កំពុង​កើត​មាន​ឡើង​នា​ពេល​ប​ច្ចុប្ប​ន្ន​នេះ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ