ព័ត៌មាន

ឯ.ឧ ចាយ សាំង​យុន​ប្រ​ជុំបូក​ស​រុប​ខែកុម្ភៈនិង​ទិស​ដៅខែមិនា២០១៦
នាយកដ្ឋានព័ត៌មាន(១)
649
153
ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែកុម្ភៈនិង​ទិស​ដៅអនុវ​ត្ត​ខែមិនាឆ្នាំ២០១៦ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០៣ខែមិនានេះស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម​លោក​ជំទាវ​រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការអគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម​និងអស់លោក​លោក​ស្រី​​ជានាយ​ទាហាន​ជាន់ខ្ព​ស់ជាអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,ជានាយ​ក​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែកុម្ភៈឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់ប្រ​មូល​ផ្តុំរៀប​ចំផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​តាម​ស្ថាប័ន​ក​ងឯក​ភាព​​​​រៀង​ខ្លួន និង​ប​ន្តអនុវ​ត្ត​ភារ​កិច្ច​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិតាម​ក​ម្ម​វិធីន​យោ​បាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ប​ទ​ប​ញ្ជាអនុសាស​ន៍រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋា​ភិ​បាល​និង​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម​ដោយ​ស​ម្រេច​បាន​នូវ​ស​មិទ្ធ​ផ​ល​ការ​ងារ​ធំៗ​ជា​​ច្រើន​ក្នុង​នោះបាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍ប្រែប្រួល​និង​ធ្វើការ​ល្បាត​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់ជាប្រ​ចាំ។ជាមួយ​នេះមាន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ថ្វីត្បិត​តែមាន​ប​ញ្ហាមួយ​ចំនួន​ប៉ុន្តែបាន​ស​ហ​ការ​ល្អដោះស្រាយ​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ​និង​ស​ហ​ការ​ជាមួយអាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច​គ្រ​ប់ជាន់ថ្នាក់ចូល​រួម​ព​ង្រឹង​ច្បាប់ក​សាង​ភូមិឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាពអនាធិប​តេយ្យ​នានា(ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន​ប្ល​ន់ប្រ​ដាប់អាវុធ​ការ​កាប់បំផ្លាញ​ព្រៃឈើធ​ន​ធាន​ធ​ម្ម​ជាតិនានានិង​ស​ក​ម្ម​ភាព​គេច​ព​ន្ធ​ដើម្បីគៀង​គ​រ​ប​ង្កើន​ចំណូល​ថ​វិកាជាតិ)និង​ការ​ពារ​ស​ន្តិសុខ​សុវ​ត្ថិភាព​ស​ណ្តាប់ធ្នាប់សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិនិងអន្ត​រ​ជាតិនានាពិធីបុណ្យ​ជាតិនិង​ពិធីបុណ្យ​ផ្សេងៗបាន​ល្អ​ប្រ​សើរ​ព្រ​ម​ទាំង​បាន​ស​ហ​ការ​ចូល​រួម​យ៉ាង​ស​ក​ម្ម​នៅក្នុង​ការ​ត្រួត​ពិនិត្យ​ការអនុវ​ត្ត​ច្បាប់ច​រាច​រ​ណ៍ផ្លូវ​គោក​ផ​ង​ដែរ។
ក្រៅពីអនុវ​ត្ត​ភារ​កិច្ច​ច​ម្ប​ង​ខាង​លើខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់ប​ន្តអនុវ​ត្ត​នូវ​រាល់​ភារ​កិច្ច​ទៀត​ផ​ង​ដែរ​ដូច​ជា៖ការ​ងារ​ហ្វឹក​ហ្វឺន​និងអប់រំចិត្ត​សាស្ត្រ​ការ​ងារ​ក​សាង​ច្បាប់​និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុការ​ងារ​ធានាគ្រឿង​បំពាក់​ស​ម្ភារៈប​ច្ចេក​ទេស​និង​កែច្នៃជួស​ជុល​ថែទាំការ​ងារ​គ្រ​ប់គ្រ​ង​និង​ធានាដ​ល់ការ​ប្រើប្រាស់ប​ណ្តាញ​ទំនាក់ទំន​ង​ប​ញ្ជូន​សារ​ការ​ងារ​ក​សាង​ប​ណ្តាញ​ផ្លូវ​គ​ម​នាគ​ម​ន៍ស្ពាន​លូនិង​សំណ​ង់ផ្សេងៗការ​ងារ​ស​ហ​ប្រ​តិប​ត្តិការ​និង​ការ​ចូល​រួម​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិព្រ​ម​ទាំង​ការ​ងារ​ផ្សេងៗទៀត​ដោយ​ទ​ទួល​បាន​នូវ​ល​ទ្ធ​ផ​ល​ល្អពិសេស​បាន​ប្រ​មូល​ផ្តុំក​សាង​ផែន​ការ​ស​ក​ម្ម​ភាព​ការ​ងារ​និង​ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិដើម្បីឈាន​ទៅអនុវ​ត្ត​ភារ​កិច្ច​ចំពោះមុខ​ស​ម្រេច​បាន​នូវ​ល​ទ្ធ​ផ​ល​ល្អតាម​ផែការ។ទ​ន្ទឹម​នេះការ​ទ​ទួល​បាន​នូវ​ការ​ត​ម្លើង​ប្រាក់បៀរ​វ​ត្ស​មូល​ដ្ឋាន​បាន​រួម​ចំណែក​លើក​ក​ម្ព​ស់ជីវ​ភាព​រ​ស់នៅនិង​ធ្វើឲ្យ​យោធិន​គ្រ​ប់រូប​មាន​ការ​ស​ប្បាយ​រីក​រាយ។
កិច្ច​ប្រ​ជុំក៏បាន​ធ្វើការ​ពិភាក្សាយ៉ាង​យ​ក​ចិត្ត​និង​បាន​ដាក់ចេញ​នូវ​ផែន​ការ​ស​ក​ម្ម​ភាព​សំខាន់ៗមួយ​ចំនួន​ស​ម្រាប់ខែមិនាឆ្នាំ២០១៦នេះផ​ង​ដែរ​ដោយអនុវ​ត្ត​តាម​ក​ម្ម​វិធី​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ផែន​ការ​កែ​ទ​ម្រ​ង់ខ.ភ.ម រ​យៈពេល៥ឆ្នាំ(២០១៥-២០១៩)ក្នុង​នោះប​ន្ត​ក​សាង​ព​ង្រឹង​ខឿន​ការ​ពារ​​ជាតិ​នៅតាម​តំប​ន់ព្រំដែន​ការ​ពារឲ្យ​បាន​ដាច់ខាត​នូវអធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដីនិង​ធ្វើល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ប​ង្គោល​សីមាឲ្យ​បាន​ជាប្រ​ចាំក​សាង​ប​ង្កើន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហាផ្សេង​ដែល​កើត​មាន​ឡើង​ដោយ​ស​ន្តិវិធីនិង​យ​ក​ចិត្ត​ទុក​ដាក់ការ​ពារ​ស​ន្តិសុខ​រ​បៀប​រាប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ។ជាមួយ​គ្នានេះ ខ.ភ.ម​ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិនិង​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ភារ​កិច្ច​ដូច​ជាការ​ងារ​កែទ​ម្រ​ង់ ខ.ភ.ម(ការ​ហ្វឹក​ហ្វឺនអប់រំចិត្ត​សាស្ត្រ)ការ​ងារ​ក​សាង​ច្បាប់និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុប​ច្ចេក​ទេស​និង​ជួស​ជុល​រ​ថ​យ​ន្ត​ថែទាំគ្រឿង​បំពាក់ការ​ងារ​វិស្វ​ក​ម្ម​និង​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ