ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
កម្ពុជាមានមហិច្ឆតាពង្រីកការបញ្ជូនកម្លាំងមួកខៀវទៅក្រៅប្រទេស
នាយកដ្ឋានព័ត៌មាន(១)
617
facebook
twitter
email
សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវមោទនភាពនិងមហិច្ឆតាក្នុងផែនការពង្រីកការបញ្ជូនកម្លាំងទៅក្រៅប្រទេសចូលរួមប្រតិបត្តិការមនុស្សធម៌ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិបើទោះបីកម្ពុជាជាប្រទេសក្រទ្រព្យសម្បត្តិក្រប្រាក់កាសតែកម្ពុជាមិនក្រផ្លូវចិត្តទេ ។
នៅវិមានសន្តិភាពល្ងាចថ្ងៃទី១មីនាម្សិលមិញតាមរយៈពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិរយៈពេល១០ឆ្នាំបញ្ជាក់នូវមហិច្ឆតាដោយមានផែនការពង្រីកការបញ្ជូនកម្លាំងទៅក្រៅប្រទេសនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងគូសបញ្ជាក់ថា«ឥឡូវកម្ពុជាកំពុងស្ថិតនៅក្នុងប្រទេសជាប្រព័ន្ធរបស់អង្គការសហប្រជាជាតិក្នុងការរៀបកម្លាំងរហ័ស,យើងនឹងពិនិត្យបន្តនៅក្នុងការចូលរួមចំណែកប្រតិបត្តិការទៅក្នុងប្រទេសមួយចំនួនទៀតនៅពេលដែលមានសំណូមពរពីអង្គការសហប្រជាជាតិ,ខ្ញុំមានមហិច្ឆតាដើម្បីចូលរួមព្រោះមិត្តភក្ដិបានជួយមកដល់យើងយើងក៏ត្រូវជួយទៅដល់មិត្តភក្ដិវិញផងដែរ។ក្នុងមោទនភាពនិងមហិច្ឆតានេះសម្ដេចសង្កត់ធ្ងន់ថាពិតមែនតែកម្ពុជាក្រក៏ប៉ុន្តែយើងក្រទ្រព្យសម្បត្តិ,ក្រប្រាក់កាសប៉ុន្តែយើងខ្ញុំមិនមែនក្រផ្លូវចិត្តនោះទេ។ ឯបង្ហាញមហិច្ឆតាមួយទៀតសម្ដេចតេជោ ថ្លែងថា «បើសិនជាកម្ពុជាទៅជាប្រទេសអ្នកមានខាងសេដ្ឋកិច្ចវិញកម្ពុជានឹងផ្ដល់ជំនួយទៅក្រៅប្រទេសឱ្យស្មើនឹង០,៧ភាគរយនៃGDP» ។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា៖សន្និបាតនេះបានបង្ហាញពីសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កងយោធពលខេមរភូមិន្ទដែលមានជំនាញវិជ្ជាជីវៈមានភាពអង់អាចក្លាហានមានស្មារតីទទួលខុសត្រូវគោរពសីលធម៌និងក្រមសីលធម៌និងបានទទួលចំណាត់ថ្នាក់ជាកម្លាំងដែលជាស្នាដៃឆ្នើមក្នុងការអនុវត្តតួនាទីរបស់ខ្លួន។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះកម្លាំងកម្ពុជាចំនួន៣.៥៥៧នាក់បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិក្នុងប្រទេសចំនួន៨ រួមមានស៊ូដង់ខាងត្បូង,ឆាដ សាធារណរដ្ឋអាហ្វ្រិកកណ្តាល,លីបង់,ស៊ីព,ស៊ីរី,និងម៉ាលីដោយបានផ្តោតលើជំនាញបោសសំអាតមីន,តម្រួតយោធា,ពេទ្យកំរិត២ កំទេចគ្រាប់មីនមិនទាន់ផ្ទុះ, វិស្វកម្មសំណង់បញ្ឈរនិងសំណង់ផ្តេកព្រមទាំងជំនាញសេនាធិការនិងសង្កេតការណ៍យោធា ។
ក្នុងឆ្នាំ២០១៦កម្លាំងកម្ពុជាដែលកំពុងបំពេញបេសកកម្មមានចំនួន៨៨៨នាក់ប្រតិបត្តិការនៅក្នុងប្រទេសស៊ូដង់,ស៊ូសង់ខាងត្បូង,លីបង់,ម៉ាលីនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ជោគជ័យនេះគឺបាននាំមកនូវកិត្តិយសសម្រាប់ជាតិមាតុភូមិនិងបានធ្វើឱ្យកម្ពុជាមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ។
ថ្លែងរម្លឹកទៅដល់ការសម្រេចចិត្តនៅថ្ងៃទី១មីនាកាលពី១០ឆ្នាំមុនក្នុងការបញ្ជូនកម្លាំងកម្ពុជាលើកដំបូងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនោះ, សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កាលពី១០ឆ្នាំមុននេះសម្ដេចបានជូនដំណើរដល់កងអនុសេនាធំបោសសម្អាតមីនដំបូងដែលត្រូវទៅបំពេញបេសកកម្មនៅប្រទេស ស៊ូដង់ ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិហើយបេសកកម្ម ជាលើកដំបូងបង្អស់របស់កងទ័ពមួកខៀវកម្ពុជានាពេលនោះបានបើកទំព័រប្រវត្តិសាស្ត្រនៃការរួមចំណែករបស់កម្ពុជាក្នុង បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។សម្តេចតេជោសង្កត់ធ្ងន់ថាបើកម្ពុជាមិនមានសន្តិភាពពេញលេញដែលបានពីនយោបាយឈ្នះ-ឈ្នះនោះទេក៏កម្ពុជាមិនមាន លទ្ធភាពបញ្ជូនកងកម្លាំងទៅក្រៅប្រទេសដែរ ។
ទោះយ៉ាងណាការសម្រេចចាត់បញ្ជូនកងទ័ពបោសសម្អាតមីនរបស់កម្ពុជាដែលឆ្លើយតបទៅនឹងការអំញវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៅពេលនោះត្រូវបានធ្វើឡើងក្នុងខណៈដែលកម្ពុជាខ្លួនឯងកំពុងប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលបង្កឱ្យប្រជាជនស្លាប់,របួសនិងពិការប្រមាណ ជាង៨០០នាក់ក្នុងមួយឆ្នាំៗ។ប៉ុន្តែការសម្រេចនោះគឺជាការសម្រេចដ៏សំខាន់មួយដែលសម្តេចផ្ទាល់ជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រប្រទេសជាតិនិងប្រជាជនកម្ពុជា ទាំងមូល។បច្ចុប្បន្ននេះកម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលត្រូវបានអន្តរជាតិទទួលស្គាល់និងកោតសរសើរទាំងចំពោះសកម្មភាពក្នុងស្រុក,ទាំងចំពោះសកម្មភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ក្នុងនាមរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្ត្រីបានគោរពកោតសរសើរចំពោះស្នាដៃនិងវីរៈភាពរបស់កងទ័ពមួកខៀវកម្ពុជាដែលតែងបានបង្ហាញនូវសមត្ថភាពវិជ្ជាជីវៈ គ្រប់យ៉ាង,ការគោរពវិន័យម៉ឺងម៉ាត់,ការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ,របស់កងយោធពលខេមរភូមិន្ទ,របស់ប្រជាជនកម្ពុជាទាំងមូលហើយក៏ជាការបង្ហាញនូវ មិត្តភាព,សាមគ្គីភាព,ទំនាក់ទំនងល្អនៅគ្រប់ទីកន្លែងដែលកម្លាំងកម្ពុជាបំពេញប្រតិបត្តិការ។ក្នុងនេះដែរសម្តេចតេជោបានកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងការពារជាតិ,គណៈកម្មាធិការជាតិនិងមជ្ឈមណ្ឌលជាតិដែលបានសហការដឹកនាំសម្របសម្រួលទ្រទ្រង់កិច្ចការសម្រិតសម្រាំងកងកម្លាំង,រៀបចំហ្វឹកហាត់បំពាក់ឧបករណ៍,សម្ភារៈនិងបញ្ជូនកងទ័ពចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដោយជោគជ័យក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះដោយផ្តើមចេញពីបាតដៃទទេហើយសម្រេចសមិទ្ធផលធំធេងជូនជាតិមាតុភូមិ ។
ជាការលើកទឹកចិត្តសម្តេចតេជោនាយករដ្ឋមន្ត្រីបានបំពាក់ឥស្សរិយយសជាតូបការនិងឥស្សរយសផ្សេងៗទៀតជូនដល់នាយទាហានជាន់ខ្ពស់ដែលបានខិតខំបំពេញភារកិច្ចក្នុងការបញ្ជូនកងកម្លាំងទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញទស្សនាផងដែរ នូវពិព័រណ៍បង្ហាញអំពីសកម្មភាពនិងសមិទ្ធផលនានារបស់កងកម្លាំងមួកខៀវកម្ពុជាដែលបានចេញទៅបំពេញ បេសកកម្មរក្សាសន្តិភាពនៅបណ្តាប្រទេសនានាក្នុងរយៈពេល១០ឆ្នាំកន្លងមក។
សូមបញ្ជាក់ថាថ្ងៃទី១មីនាឆ្នាំ២០១៦ជាខួប១០ឆ្នាំនៃការចូលរួមរបស់កងយោធពលខេមរភូមិន្ទក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិស្របតាមសេចក្តីសម្រេចខាងនយោបាយដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១ខែមីនាឆ្នាំ២០០៥ដែលឆ្លើយតបទៅតាមការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
បន្ទាប់ពីមានការសម្រេចរបស់រាជរដ្ឋាភិបាលការរៀបចំកម្លាំងកងអនុសេនាធំផ្នែកបោសសំអាតមីនលេខ១៣៥គឺជាកម្លាំងលើកដំបូងគេ។១០ឆ្នាំកន្លងមកគឺចាប់ពីឆ្នាំ២០០៦ ដល់២០១៦នេះកម្ពុជាបានបញ្ចូនកងកម្លាំងទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិសរុបចំនួន៣.៥៥៧នាក់ក្នុងនេះមាននារីចំនួន១១៨នាក់។ នៅឆ្នាំ២០០៩កម្ពុជាបានបន្ថែមកម្លាំងតម្រួតសណ្តាប់ធ្នាប់(ឆែកឆេរនិងត្រួតពិនិត្យការធ្វើដំណើរតាមច្រកព្រំដែននិងអាកាសយានដ្ឋាន)ទៅប្រទេសឆាដនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ឆ្នាំ២០១០កម្ពុជាបានបញ្ជូនកម្លាំងជំនាញវិស្វកម្មសំណង់និងបោសសំអាតមីនទៅប្រទេសលីបង់,និងកោះស៊ីព។ឆ្នាំ២០១១កម្ពុជាបានបញ្ជូនកងកម្លាំងជំនាញតម្រួតយោធានិងពេទ្យកំរិត២ក្នុងបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង។ឆ្នាំ២០១៤បញ្ជូនកងកម្លាំងជំនាញកំទេចគ្រាប់មិនទាន់ផ្ទុះនិងវិស្វកម្មព្រលានយន្តហោះក្នុងបេសកកម្មនៅប្រទេសម៉ាលីនិងឆ្នាំ២០១៤ដដែលបានបញ្ចូនកម្លាំងជំនាញវិស្វកម្មសំណង់ក្នុងបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។
បច្ចុប្បន្នកម្លាំងកម្ពុជាដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានចំនួន៨៨៨នាក់ ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ប្រព្រឹត្តិទៅក្រោមមូលបទ “សន្តិភាព វិបុលភាព និងសន្តិសុខ”
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ប៊ុន ឡឺត រដ្ឋលេខាធិការក្រសួងការពារជាតិ ជួបសវនាការជាមួយមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
អបអរសាទរបុណ្យឯករាជជាតិលើកទី៧០ថ្ងៃទី៩ខែវិច្កិកាឆ្នាំ២០២៣
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា
ឯកឧត្តមទៀ សីហាបានប្រជុំទ្វេភាគីជាមួយអនុប្រធានគណៈកម្មាធិការមជ្ឍឹមសាធារណៈរដ្ឋប្រជាមានិតចិន