ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯ.ឧ ទៀ បាញ់ បើកសន្និបាតកងកម្លាំងរក្សាសន្តិភាព
នាយកដ្ឋានព័ត៌មាន(១)
625
facebook
twitter
email
សន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៃខ.ភ.មរយៈពេលពេល១០ឆ្នាំ(២០០៦-២០១៦)បានប្រារព្ធពិធីបើកនាព្រឹថ្ងៃទី០១ខែមិនានេះនៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលពិធីនេះបានប្រព្រឹត្តទៅស្ថិតក្រោអធិបតីភាពឯ.ឧនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងដោយមានវត្តមានចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីជាសមាជិកគណៈកម្មាធិការជាតិនិងមន្ត្រីតាមក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ឯ.ឧនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាមបានមានប្រសាសន៍ថាអង្គសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរយៈពេលពេល១០ឆ្នាំបានប្រារព្វពិធីជាផ្លូវការមានរយៈពេល០១ថ្ងៃនាថ្ងៃទី០១ខែមិនា ឆ្នាំ២០១៦ដោយគណៈកម្មាធិការជាតិសម្រួបសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាមរួមសហការជាមួយក្រុមការងារនៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីលោកស្រីក្លែរ.វ៉ាន់ឌឺវ៉ារេនមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងជាតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិឡើងមានមតិរួចមកឯ.ឧនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថាប្រទេសកម្ពុជាមានប្រវត្តិដ៏ជូរចត់ធ្លាប់បានឆ្លងកាត់សង្គាមបំផ្លិចបំផ្លាញអស់ជាង៣ទស្សវត្ស។ទំរាំមានថ្ងៃនេះយើងបានយល់ដឹងច្បាស់ណាស់អំពីការលំបាកចំពោះប្រទេសនិងប្រជាជនដែលជួបសង្គ្រាម។កម្ពុជាផ្ទាល់ក៏បានទទួលកងថែរក្សាសន្តិភាពអ៊ុនតាក់ផងដែរនៅឆ្នាំ១៩៩១។នៅពេលកម្ពុជាបានទទួលសន្តិភាពកម្ពុជាក៏ចង់ចូលរួមថែរក្សាសន្តិភាពនៅលើពិភពលោកហើយធ្វើយ៉ាងណាកុំឲ្យមានសង្គ្រាមដូចកម្ពុជា។ឆ្នាំ២០១៦នេះគឺជាខួបលើកទី១១នៃការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០០៥ក្នុងការអនុញ្ញាតឲ្យកងយោធពលខេមរភូមិន្ទចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិហើយជាឆ្នាំទី១០នៃការបញ្ជូនកងកម្លាំងចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រទេសជាជាតិដែលកងអនុសេនាធំផ្នែកបោសសំអាតមីនលេខ១៣៥ជាកងទី១មានយោធិនចំនួន១៣៥នាក់បាចេញដំណើរកាលពីថ្ងៃទី១២ខែមេសា ឆ្នាំ២០០៦។
នៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះកម្ពុជាបានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គសហប្រជាជាតិសរុបចំនួន៣,៥៥៧នាក់/នារី១១៨នាក់នៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ ស៊ីរី និងម៉ាលី។បច្ចុប្បន្នកងកម្លាំងមួកខៀវកម្ពុជាកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅ០៦ប្រទេស៨៨៨នាក់ក្នុងនោះនារីមានចំនួន៤៦នាក់។នៅក្នុងរយៈពេល១០ឆ្នាំនៃការពំពេញបេសកកម្មមនុស្សធម៌នេះទោះបីមានឧបសគ្គនិងហានិភ័យខ្ឃស់ក៏ដោយប៉ុន្តែកងកម្លាំងកម្ពុជាតែងតែសម្រេចជោគជ័យភារកិច្ចរបស់ខ្លួននិងទទួលបានការកោតសរសើរពីសំណាក់អគ្គលេខាធិការនិងមន្ត្រីអង្គការសហប្រជាជាតិទាំងនៅក្រុងញូយ៉កនិងប្រចាំនៅកម្ពុជាថាជាកងកម្លាំងមួយមានជំនាញប្រកបដោយវិជ្ជាជីវៈមានភាពអង់អាចក្លាហានមានស្មារតីទទួលខុសត្រូវគោរពវិន័យនិងក្រមសីលធម៌ក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា។
នារសៀលថ្ងៃដដែលនេះដែរអង្គសន្និបាតបានប្រារព្ធពិធីបិទស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ទៀ សីហា ប្រកាសតែងតាំងមុខតំណែងសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម នាង ផាត អនុញ្ញាតឲ្យសេនានុព័ន្ធយោធាចក្រភពអង់គ្លេសថ្មី ចូលជួបសម្តែងការគួរសម និងបង្ហាញមុខពិភាក្សាការងារ
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ប្រព្រឹត្តិទៅក្រោមមូលបទ “សន្តិភាព វិបុលភាព និងសន្តិសុខ”
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ឯកឧត្តម ប៊ុន ឡឺត រដ្ឋលេខាធិការក្រសួងការពារជាតិ ជួបសវនាការជាមួយមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន ៖ ស្តីពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ...
សេចក្តីណែនាំ ៖ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ...
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សារជូនពរ
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សាររំលែកទុក្ខ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន...
សារជូនពរ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន ...
សារជូនពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើជូន នាយទ...
សារលិខិតថ្វាយព្រះពរ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សូ...
វីដេអូ
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តមទៀ សីហាបានអញ្ជើញទៅចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី
សម្តេចពិជ័យសេនាទៀ បាញ់បានផ្តល់រង្វាន់ដល់គ្រូបង្វឹកកីឡាករស៊ីហ្គេម២០២៣នៅក្រសួងការពារជាតិ
ឯកឧត្តមទៀ សីហាបានដឹកនាំគណៈប្រតិភូយោធាកម្ពុជាទស្សនៈកិច្ចនៅសាធារណៈរដ្ឋសង្គមនិយមវៀតណាមហើយបានទៅដាក់កម្រងផ្កានៅស្ទូបវិរៈជន
សម្តេចមហាបវរធិបតីបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើទី២៨ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៩៥ដល់៩វិច្ឆិកាឆ្នាំ២០២៣នៃការបង្កើតកងទ័ពពិសេស
អបអរសាទរបុណ្យឯករាជជាតិលើកទី៧០ថ្ងៃទី៩ខែវិច្កិកាឆ្នាំ២០២៣
សិក្ខាសាលានៃកាចងសម្ឋ័នមេត្រីភាពរវាងកងទ័ពជាមួយអង្គភាពស៊ីវិលស្ថិតក្រោមអធិបតីភាពឯកឧត្តមទៀ សីហា
ឯកឧត្តមទៀ សីហាបានប្រជុំទ្វេភាគីជាមួយអនុប្រធានគណៈកម្មាធិការមជ្ឍឹមសាធារណៈរដ្ឋប្រជាមានិតចិន