ព័ត៌មាន

ឯ.ឧ ទៀ បាញ់ បើក​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ
នាយកដ្ឋានព័ត៌មាន(១)
623
150

       ដោយ​បាន​ការឯក​ភាព​ពីរាជ​រ​ដ្ឋាភិបាល​នាព្រឹក​ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៦គ​ណៈក​ម្មាការ​វិមានអនុស្សាវ​រីយ៍ន​យោបាយ​ឈ្នះឈ្នះនិង​ការ​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវិល​នៅក​ម្ពុជា​រៀប​ចំពិធី​ប​ញ្ចុះ​ប​ឋ​ម​សិលានិង​បើក​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះជាផ្លូវ​ការ​ដែល​ប្រ​ព្រឹត្ត​ទៅក្រោម​អធិប​តីភាពឯ.ឧទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​លោក​ជំទាវ​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណា​ច​ក្រ​ក​ម្ពុជា។
       វិមានអនុស្សាវ​រីយ៍ន​យោបាយ​ឈ្នះឈ្នះមាន​ទីតាំង​ស្ថិត​នៅស​ង្កាត់បាក់ខែង​ខ័ណ្ឌ​ជ្រោយ​ច​ង្វារាជ​ធានីភ្នំពេញ​នៅខាង​មុខ​ព​ហុកីឡាដ្ឋាន​ម​រ​ត​តេជោហើយ​ត្រូវ​បាន​សាង​ស​ង់លើផ្ទៃដី​ប្រ​មាណ​ជាង០៨ហិច​តា។បើយើង​ឈ​រ​នៅចំក​ណ្តាល​ធៀប​រ​វាង​វិមាន​ឈ្នះឈ្នះជាមួយ​នឹង​ព​ហុកីឡាដ្ឋាន​ម​រ​ត​ក​តេជោគឺយើងអាច​មើល​ឃើញ​ពីទិដ្ឋ​ភាព​រួម​ដ៏ស្រ​ស់ស្អាត​រ​ប​ស់អគារ​ទាំង​ពីរ​នោះរ​ត់ត្រួត​គ្នានៅលើអក្ស​មេតែមួយ។
      នៅក្នុង​រ​បាយ​ការ​ណ៍រ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក​ន​យោបាយ​និង​កិច្ច​ការ​ប​រ​ទេស​និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់វិមាន​ឈ្នះឈ្នះបាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប​ថាចាប់តាំង​ពីប​ង្កើត​គ​ណៈក​ម្មាការ​សាង​ស​ង់វិមាន​ន​យោបាយ​ឈ្នះឈ្នះរ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​មាន​រ​យៈពេល៥០៤ថ្ងៃគ​ត់ដែល​គ​ណៈក​ម្មាការ​បាន​ខិត​ខំធ្វើការ​ប្រ​ជុំពិភាក្សាជាប​ន្ត​ប​ន្ទាប់ព្រ​ម​ទាំង​ចុះសិក្សាស្រាវ​ជ្រាវឯក​សារ​និង​រ​ច​នាប​ថ​តាម​ប្រាង្គ​ប្រាសាទ​នានាទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ផ​ង​ដែរ។
      នៅក្នុង​ស​ន្ទ​រ​ក​ថារ​ប​ស់ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​គូស​ប​ញ្ជាក់ថាជាច្រើន​ជំនាន់​ម​ក​ហើយ​ព្រះរាជាណាច​ក្រ​ក​ម្ពុជាយើង​ពុំធ្លាប់ទ​ទួល​បាន​ស​ន្តិភាព​ពេញ​លេញ​ដូច​ស​ម័យ​ស​ព្វ​ថ្ងៃ​​នេះទេជួន​កាល​មាន​ការ​បែក​បាក់ទៅជាពីរ​ជាបីភាគីដែល​នាំឲ្យ​ប្រ​ទេស​ជាតិមាន​ជ​ម្លោះ​នឹង​គ្នាឥត​ឈ​ប់ឈ​រ។នៅក្នុង​ដំណាក់កាល​ចុង​ក្រោយ​គឺដោយ​សារ​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល​ព​ត អៀង​សារី បាន​ធ្វើឲ្យ​ប្រ​ទេស​ក​ម្ពុជាមាន​ម​ហ​ន្ត​រាយ​យ៉ាង​ធ្ង​ន់ធ្ង​រ​នោះទើប​មាន​ព្រឹត្តិការ​ណ៍​ថ្ងៃទី២ធ្នូ១៩៧៨និង​ថ្ងៃទី៧ម​ក​រា១៩៧៩រ​ហូត​ដ​ល់១៩៩៨ដែល​ជាការអនុវ​ត្ត​ន​យោបាយ​ឈ្នះឈ្នះនិង​ការ​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវិល​នៅក​ម្ពុជាក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហារ​សេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី។
      ជាស​មិទ្ធ​ផ​ល​នៃន​យោបាយ​ឈ្នះឈ្នះ យើង​ទ​ទួល​បាន​ស​ន្តិភាព​ពេញ​លេញ ដែល​ជាក​ត្តា​ច​ម្ប​ង​ស​ម្រាប់ជំរុញ​ការអភ​វ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិលើគ្រ​ប់វិស័យ​និង​ការ​ធ្វើស​មាហ​រ​ណ​ក​ម្ម​ក​ម្ពុជា ទៅក្នុង​កិច្ច​ការ​តំប​ន់និងអន្ត​រ​ជាតិដោយ​ជោគ​ជ័យ​ហើយ​បាន​ប្រែក្លាយ​ជីវ​ភាព​រ​ប​ស់ប្រ​ជាជ​ន​ពីជីវ​ភាព​ក្រីក្រ​ម​ក​ជាប្រ​ជាជ​ន​មាន​ចំណូល​ក​ម្រិត​ម​ធ្យ​ម។
      ឯ.ឧ ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថាប​ទ​ពិសោធ​ន៍ជាប្រ​វ​ត្តិសាស្ត្រ​ជាច្រើន​ជំនាន់ក្នុងអតីត​កាល​និង​ស​មិទ្ធ​ផ​ល​ស​ង្គ​ម​ជាតិក​ន្ល​ង​ម​ក​ថ្មីៗនេះគឺជាមូល​ដ្ឋាន​ដ៏សំខាន់ស​ម្រាប់ឲ្យ​យើង​រួម​សាម​គ្គីគ្នា ដើម្បីក​សាង​វិមាន​ន​យោបាយ​ឈ្នះឈ្នះ នាថ្ងៃនេះ ដែល​បាន​កើត​ឡើក្រោម​គំនិត​ផ្តួច​ផ្តើម​ដ៏ខ្ព​ង់​ខ្ព​ស់​​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន ដើម្បីប​ង្ហាញ និង​រំលឹក​ដ​ល់វីរ​ភាព និង​ស្នាដៃរ​ប​ស់វីរ​ជ​ន​ដែល​បាន​ចំណាយ​សាច់ស្រ​ស់ឈាម​ស្រ​ស់និង​ភាព​ឈ្លាស់វៃរ​ប​ស់​ថ្នាក់​ដឹក​នាំក្នុង​ការ​ស្វែង​រ​ក​ស​ន្តិភាព។
      វិមាន​ន​យោបាយ​ឈ្នះឈ្នះនេះនិង​ជាមោទ​ន​ភាព​ជាតិខ្មែរ​ដោយ​សារ​វិមាន​និង​ប​រិវេណ​នេះនឹង​ក្លាយ​ជាពិភ​ព​ខ្មែរ​ខ្នាត​តូច​ដែល​នឹង​ប​ង្ហាញ​នូវ​ចំណុច​សំខាន់នៃប្រ​វ​ត្តិសាស្ត្រ​ជាតិ និង​វ​ប្ប​ធ​ម៌ជាតិជាង២០០០ឆ្នាំ ជាពិសេ​ស​ប​ង្ហាញ​នូវ​ប​ញ្ញាញាណ​ជាតិខ្មែរ អំពីមូល​ដ្ឋាន​ទ​ស្ស​ន​វិជ្ជាសុខ​ដុម​នីយ៍ក​ម្ម​ក្នុង​ការ​គ្រ​ប់គ្រ​ង​ស​ង្គ​ម​ជាតិយើង​តាំង​ពីស​ម័យ​ន​គ​រ​គោក​ធ្ល​ក​ន​គ​រ​ភ្នំចេន​ឡាអង្គ​រ​និង​ក្រោយអង្គ​រ។
      វិមាន​ឈ្នះឈ្នះនេះក៏នឹង​ប​ង្ហាញ​ផ​ង​ដែរ​នូវ​វ​ប្ប​ធ​ម៌ក​ត​ញ្ញូនិរ​ន្ត​រ​ភាព​នៃស​ង្គ​ម​ជាតិក្នុង​គ្រ​ប់​វិស័យ​​សុខ​ដុម​នីយ៍ក​ម្ម​ខាង​ជ​ន​ជាតិនិង​សាស​នារួម​ទាំង​ការអភិវ​ឌ្ឍ​នៃទំនាក់ទំន​ង​រ​វាង​វ​ប្ប​ធ​ម៌ធ​ម្ម​ជាតិនិង​ម​នុស្ស​ព្រ​ម​ទាំង​ទំនាក់ទំន​ង​រ​វាងអតីត​កាល​ប​ច្ចុប្ប​ន្ន​និងអនាគ​ត។នៅក្នុង​នោះ​មួយ​ផ្នែក​ក៏ទំនាក់ទំន​ង​ទៅនឹង​ស​ម័យ​ស​ង្គ​ម​រាស្ត្រ​និយ​ម​ត​ភ្ជាប់ម​ក​ដ​ល់ស​ម័យ​សាធារ​ណ​រ​ដ្ឋ​និង​ស​ម័យ​ប៉ុល​ព​ត រួម​ទាំង​ដំណាក់កាល​ក្នុងអំឡុង​ឆ្នាំ១៩៧៩-១៩៨៩ និង​ដំណាក់កាល​ឆ្នាំ១៩៩១-១៩៩៣ ព្រ​ម​ទាំង​ត​ភ្ជាប់ម​ក​ដ​ល់ដំណាកើកាល​នៃន​យោបាយ​ឈ្នះឈ្នះដែល​ជាប​រិប​ទ​ស​ន្តិភាពអភិវ​ឌ្ឍ​ន៍មិន​ធ្លាប់មាន​ក្នុង​ប្រ​វ​ត្តិសាស្ត្រ​ប​ង្រួប​ប​ង្រួម​ទឹក​ដីដែល​ដឹក​នាំនិង​ក​សាង​ស្ថាប​នាប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​ដ៏ខ្ព​ង់ខ្ព​ស់ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ ស​ម្តេច​តេជោ ហ៊ុន​សែន ផ្ទាល់។
      តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក​ការ​រៀប​ចំគ​ម្រោង​ប្ល​ង់មេនៃវិមាន​ឈ្នះឈ្នះត្រូវ​បាន​ចែក​ចេញ​ជា០៣តំប​ន់តំប​ន់ទី១ប​ង្ហាញ​ពីសុខ​ដុម​នីយ៍ក​ម្ម​ប្រ​វ​ត្តិសាស្ត្រ​ខ្មែរ​តំប​ន់ទី២ស​ន្តិភាព​ពេញ​លេញ​តាម​រ​យៈន​យោបាយ​ឈ្នះឈ្នះនិង​តំប​ន់ទី៣ស​មិទ្ធ​ផ​ល​នានាដែល​ទ​ទួល​បាន​ពីន​យោបាយ​ឈ្នះឈ្នះចាប់តាំង​ពីឆ្នាំ១៩៩៨ ២០១៨។សំណ​ង់នេះត្រូវ​បាន​សាង​ស​ង់ឡើង​មាន​ការ​ចូល​រួម​ពី​គ្រ​ប់ម​ជ្ឈ​ដ្ឋាន​ទាំង​ធ​ន​ធាន​គំនិត​និន្នាការ​ន​យោបាយ​ឡើយ​ហើយ​សំណ​ង់នេះនឹង​ប្រែក្លាយ​ទៅជាសំណ​ង់ប្រ​វ​ត្តិសាស្ត្រ​ជាតិគ្រ​ប់ជំនាន់។
      ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ច្បាស់ថាសំណ​ង់វិមាន​ឈ្នះឈ្នះនេះនឹង​មាន​ការ​ចូល​រួម​ប្រ​កួត​ប្រ​ជែង​ប្រ​ក​ប​ដោយ​ត​ម្លាភាព​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​រ​ច​នារូប​គំនូរ​ស​ម្រាប់​ក​សាង​រូប​ច​ម្លាក់នៅវិមាន​ឈ្នះឈ្នះដែល​ជាការ​ក​សាង​ប្រ​វ​ត្តិសាស្ត្រ​នៃប្រ​ជាជាតិខ្មែរ​ដោយ​ខ្មែរ​ខ្លួនឯង​ដែល​មាន​ភារ​កិច្ច​ប​ង្កើត​វីរ​ជ​ន​វីរ​នារីជាតិឲ្យ​បាន​កាន់តែច្រើន​ស​ម្រាប់​ថែរ​ក្សាស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិប្រ​ក​ប​ដោយ​ចីរ​ភាព​នាពេលអនាគ​ត។សំណ​ង់ក៏នឹង​រំលេច​ចេញ​នូវ​ការ​ក​សាង​វ​ប្ប​ធ​ម៌សុខ​ដុម​នីយ៍ក​ម្ម​នៃសាស​នាជ​ន​ជាតិទំនាក់ទំន​ង​នៃវ​ប្ប​ធ​ម៌ប្រ​វ​ត្តិសាស្ត្រ​ធ​ម្ម​ជាតិនិង​ម​នុស្ស​ន​យោបាយ​ស​ន្តិភាព​និង​ន​យោបាយ​ទឹក។ល។ដើម្បីជំរុញឲ្យ​កូន​ខ្មែរ​ស​ម័យ​ប​ច្ចុប្ប​ន្ន​ចេះប​ន្ត​ការ​ក​សាង​ស្នាដៃពីដូន​តាដូច​ស​ម័យ​ម​ហាន​គ​រ។
    ប្រ​ម​ជាមួយ​នេះវិមាន​ឈ្នះឈ្នះក៏ផ្ទុក​នូវ​ចំណេះដឹង​ប្រ​វ​ត្តិសាស្ត្រ​ស​ម្រាប់ភ្ញៀវ​ជាតិអន្ត​រ​ជាតិដើម្បីស្វែង​យ​ល់អំពីស​ន្តិភាព​ដែល​ក​ម្ពុជាកំពុង​មាន​ស​ព្វ​ថ្ងៃ។ចំណុច​នេះនឹង​លើក​កិត្យានុភាព​ក​ម្ពុជាមួយ​ក​ម្រិត​ថែម​ទៀត​ពីព្រោះន​យោបាយ​ឈ្នះឈ្នះរ​ប​ស់ស​ម្តេច​តេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​នាំស​ន្តិភាព​ពេញ​លេញ​ម​កឲ្យ​ក​ម្ពុជាខ​ណៈដែល​ប្រ​ទេស​ជាតិជាច្រើន​ក្នុង​តំប​ន់និង​ស​ក​ល​លោក​មិន​ទាន់អាច​ប​ញ្ច​ប់ស​ង្គ្រាម​ស៊ីវិល។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ