ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តមនាយឧត្តមសេនីយ៍មាស.សាវ៉នចុះទៅផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនៅកងពលតូចអន្តរាគមន៍លេខ៦
នាយកដ្ឋានព័ត៌មាន(១)
517
facebook
twitter
email
កងទ័ពត្រូវតែគោរពវិន័យអោយបានល្អនិងត្រូវហានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដីអោយបានគង់វង្សនិងការពារសន្តិសុខជូនប្រជាពលរដ្ឋរសើនៅអោយបានប្រសើរ។នេះជាការលើកលើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិក្នុងឪកាសដែលឯកឧត្តមបានដឹកនាំក្រុមការងារអប់រំចិត្តសាស្រ្តចុះទៅផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនិងអំពីសភាពការណ៍វិវត្តន៍ថ្មីៗអោយដល់នាយទាហាននាយទាហានរងចំនួន១២១៥ដែលកំពង់បំពេញភារកិច្ចនៅនៅវរសេនាតូច២៧៤ក្នុងកងពលតូចអន្តរាគមន៍លេខ៦ស្ថិតនៅទិសទី២ឃុំត្រពាំងប្រសាទស្រុកត្រពាំងប្រសាទខេត្តឧត្តរមានជ័យកាលពីពេលថ្មីៗកន្លងទៅនេះ។គោលបំណងនៃលារផ្សព្វផ្សាយគឺដើម្បីលើកកំពស់ការងារអប់រំសត្តិអារម្មណ៍នយោបាយចិត្តសាស្រ្តពង្រឹងសីលធម៌វិន័យ ដល់កងទ័ពអោយមានឆន្ទះមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិអោយសំរេចជោគជ័យ។នៅក្នុងពិធីផ្សព្វផ្សាយនោះបន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈុំខេង មេបញ្ជាការកងពលតូចអន្តរាគមន៍
លេខ៦បានឡើងថ្លែងសន្ទរកថាស្វាគមន៍រួចមក ឯកឧត្តម មាស សាវ៉ន បានពន្យល់អំពីការវិវត្តន៍ នៃដំណើរការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទគ្រប់ជំនាន់កន្លងមក រហូតមកដល់ពេលបច្ចុបន្ននេះខភមកាន់តែមានការវិវត្តន៍រីចំរើនទៅមុខធានារាប់រងបាននូវភារកិច្ចការពារសន្តិសុខការពារបូរណភាពទឹកដីការជួយសង្គ្រោះគ្រោះមហន្តរាយនិងចូលរួមតំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ឯកឧត្តម មាស សាវ៉ន បានបញ្ជាក់ថា៖ ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើអោយមានការបង្រួបបង្រួមជាតិក្នុងនោះកំលាំង ខ្មែរក្រហមបានធ្វើសមារហកម្មចូលមករួមរស់ក្នុងសង្គមជាតិយើងវិញធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងែនេះ។បច្ចុបន្បន្នប្រទេសកម្ពុជាមានឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិតាមរយៈកងយោធពលខេមរភូមិន្ទដែលបានចេញទៅបេសសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល១០ឆ្នាំកន្លងមក។ឯកឧត្តម មាស សាវន បានរំលឹកឡើងវិញពីវីរភាពរបស់អតីតកងទ័ពប្រជាជនបដិវត្តកម្ពុជា ដែលបានតស៊ូប្រយុទ្ធហានបូជាជីវិតដើម្បីដណ្តើមបានមកវិញនូវសន្តិភាពប្រជាជនរស់នៅសុខដុមរមនាប្រទេសជាតិមានការអភិវឌ្ឍន៍។ក្នុងន័យនេះ ឯកឧត្តម មាស សាវ៉ន បានសង្កត់ធ្ងន់ថា៖ទំរាំមានថ្ងៃនេះដែលយើងទទួលបាននូវសន្តិភាពបរិបូរពេលនេះយើងត្រូវការពារនិងប្រឆាំងដាច់ខាតមិនអោយបុគ្គលឬពួកក្រុមណាមួយដែលមានបំណងធ្វើអោយប្រទេសជាតិធ្លាក់ទៅក្នុងភាពអន្តរាយវិញដូចកាលពីពេលមុនៗបានឡើយ។ដូច្នេះយើងទាំងអស់គ្នាជាកងយោធពលខេមរភូមិន្ទត្រូវប្តេជ្ញាការពារជាតិសាសនាព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញ,ការពាររាជរដ្ឋាភិបាលស្របច្បាប់និងភាពត្រឹមត្រូវស្របច្បាប់ ។
ឯកឧត្តម មាស សាវ៉ន ក៏បានលើកឡើងពីសភាពការណ៍វិវត្តន៍ជាតិនិងអន្តរជាតិដែលទាក់ទងទៅនិងនយោបាយសេដ្ឋកិច្ចសន្តិសុខដែលកំពង់តែមានការវិវត្តន៍ប្រែប្រួលទៅមុខជាលំដាប់ដើម្បីអោយនាយទាហានពលទាហានបានសឹក្សាស្វែងយល់។ជាចុងក្រោយ ឯ.ឧ មាស សាវន បានអំពាវនាវដល់នាយទាហានពលទាហានក្នុងកងពលលេខ៧បន្តយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រយកចិត្តទុកដាក់លើការងារបង្កបង្កើនផលនិងកសាងអង្គភាពអោយបានរឹងមាំហើយត្រូវចូលរួមគោរពច្បាប់ចរ៉ាចរផ្លូវគោកអោយបានគ្រប់ៗគ្នា៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ កងទ័ព ត្រូវចាត់ទុកការហ្វឹកហ្វឺនជំនាញ ជាជ្រុងអាទិភាពមួយ នៃការកែទម្រង់ និងបង្កើនសមត្ថភាពរបស់ខ្លួន
ឯកឧត្តម គ្រីសស្ទីន ប៊រ័ហ្គ៊រ័ (Christin Berger) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ចូលជួបសំដែងការគួសម សម្តេចពិជ័យសេនា ទៀ បាញ់
ប្រជុំឆ្លងរបាយការណ៍ ខែវិច្ឆិកា និងទិសដៅ ខែធ្នូ ក្រសួងការពារជាតិ
ឯកឧត្តម មាស សាវ៉ន ប្រារព្ធទិវា ២ ធ្នូ នៅស្រុកវ៉ារិន
ថវិកាមិត្តរួមអាវុធយោធភូមិភាគទី៥ ចំនួន១០លាន១សែន ត្រូវបានយកមកប្រគល់ជូននាយទាហាន ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញការពារអាកាស និងជំនាញវិស្វកម្ម ឆ្នាំ២០១៩
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌
សេចក្តីប្រកាសជូនដំណឹងស្តីពីជ្រើសនិស្សិត សិស្សទាំងពីប្រភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានទ័ពជើងគោគ...
សេចក្តីថ្លែងការណ៍៖ របស់អ្នកនាំពាក្យក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន៖ របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមិន និងកាកសំណល់សង្គ្រាម
សារជូនពរ
សារលិខិតចូលរួមរំលែកព្រះមរណទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមព្រះបរមរាជអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សារលិខិតរំលែកទុក្ខ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជម្រាបជូនលោកជំទាវ សៀង ខាំភៀន...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាបបង្គំទូលថ្វាយព្រះករ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកាពារជាតិ គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្...
វីដេអូ
កិច្ចសម្ភាសន៏ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល
យោធភូមិភាគទី៤បានហ្វឹកហ្វឺនជំនាញការពារដែនអាកាស
ឯកឧត្តមមាស សាវ៉នបានចុះទៅភូមិស្រែណូយស្រុកវ៉ារិន រំលឹកខួប២ធ្នូ
ក្រសួងការពារជាតិបានប្រជុំឆ្លងរបាយការណ៏ប្រចាំខែវិច្ឆិកានិងលើកទិសដៅខែធ្នូស្ថិតក្រោមអធិបតីភាពឯកឧត្តមនាង ផាត
សម្តេចពិជ័យសេនាទៀ បាញ់បានអនុញ្ញតិអោយអគ្គរាជទូតថ្មីអាឡឺម៉ង់ចូលជួបសំដែងការគួរសម្យ
មរត២ធ្នូ
ក្រុមការងារសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកកម្ពុជា-វៀតណាម
វៃចាញ់គេហើយមិនព្រមឈប់នៅសុំឡើងវៃទៀត