ព័ត៌មាន

ឯកឧត្ត​ម​ មាស សាវ៉ន ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​នៅក​ង​ព​ល​តូចអន្ត​រាគ​ម​ន៏លេខ៩
នាយកដ្ឋានព័ត៌មាន(១)
410
144

       ក្រោម​​​ន​យោបាយ​​​ឈ្នះ​​​ឈ្នះ​​រ​ប​ស់​​រាជ​រ​ដ្ឋាភិបាល​​ដែល​​មាន​​ស​ម្តេច​​តេជោ​ ហ៊ុន សែន​ ជា​ប្រ​មុខ​​បាន​​នាំ​ឲ្យ​​មាន​​ការ​​ប​ង្រូប​​ប​ង្រួម​​ជាតិ​ស​មាហ​រ​ណ​ក​ម្ម​​ក​ម្លាំង​​ខ្មែរ​​ក្រ​ហ​ម​​ និង​​ធ្វើ​ឲ្យ​អង្គ​ការ​​ចាត់​តាំង​​ខ្មែរ​​ក្រ​ហ​ម​​ទាំង​​ក​ម្លាំង​​យោធា​និង​​ន​យោបាយ​​ត្រូវ​​រ​លាយ​​សាប​​សូន្យ​​ហើយ​​ក​ង​​យោធ​ព​ល​ខេម​រ​ភូមិន្ទ​​មាន​​ដំណើរ​​ការ​​កែ​ទ​ម្រ​ង់​ជា​លំដាប់​តាម​​ក​ម្ម​វិធី​ន​យោបាយ​​យុទ្ធ​សាស្ត្រ​​ច​តុកោណ​​ដំណាក់​កាល​​ទី​៣​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​​ដើម្បី​ធ្វើ​ឲ្យ​​ក​ង​​យោធ​ព​ល​​ខេម​រ​ភូមិន្ទ​​ក្លាយ​​ជា​ក​ង​ទ័ព​​ទំនើប​​ឆ្លើយ​​ត​ប​​ទៅ​តាម​​ស​ភាព​​ការ​​ក្នុង​​តំប​ន់​និង​​ពិភ​ព​​លោក​។នេះ​ជា​ប្រ​សាស​ន៍​រ​ប​ស់​ឯកឧត្ត​ម​ ​នាយ​ឧត្ត​ម​សេនីយ៍ ​មាស សាវ៉ន ​អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​​យោធ​​សេវា​ក្នុង​​ពិធី​ផ្ស​ព្វ​ផ្សាយ​​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​​និង​​ស​ភាព​ការ​​ពិភ​ព​លោក​​ថ្មីៗ​នា​ថ្ងៃទី​១៩ ​ខែកុម្ភះ​ ឆ្នាំ២០១៦​ នៅ​ក​ង​​ព​ល​​តូច​អន្ត​រាគ​ម​ន៍​លេខ​៩។​

      ឯកឧត្ត​ម​​​ បាន​​មាន​​ប្រ​សាស​ន៍​ថា​ទ​ម្រាំ​មាន​​ថ្ងៃនេះ​ប្រ​ជាជ​ន​​និង​​ក​ង​ទ័ព​​យើង​​បាន​​បូជា​ជីវិត​អស់​រាប់​ម៉ឺន​​រាប់​សែន​នាក់​ដើម្បី​ដ​ណ្តើម​​បាន​​ម​ក​​វិញ​​នូវ​​ស​ន្តិភាព​​ពេញ​​លេញ​​ជូន​​ប្រ​ជាជ​ន​​រ​ស់​នៅ​ប្រ​ក​ប​​ដោយ​​សុខ​​ដុម​រ​ម​នា​ប្រ​ទេស​​ជាតិ​មាន​​ការ​អភិវ​ឌ្ឍ​ន៍​រីក​​ចំរើន​​ដូច្នេះ​យើង​​ប្រ​ឆាំង​​ដាច់​ខាត​​មិន​អោយ​​បុគ្គ​ល​ឬ​ក្រុម​​ណា​មួយ​​ធ្វើ​អោយ​​ប្រ​ទេស​ជាតិ​វិល​​ទៅ​រ​ក​​ដាន​​ប្រ​វ​ត្តិសាស្រ្ត​​ចាស់​និង​​ធ្លាក់​ទៅ​ក្នុង​​ភាព​អន្ត​រាយ​​បាន​​ទៀត​​ឡើយ ​។​

     ឯកឧត្ត​ម បាន​​មាន​​ប្រ​សាស​ន៍​ទៀត​​ថា ​ថ្មីៗ​នេះ​តាម​​រ​យៈ​ស​ម្តេច​​តេជោ​ប្រ​មុខ​​រាជ​​រ​ដ្ឋាភិបាល​​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ បាន​​ដឹក​​នាំ​ប្រ​តិភូ​ក​ម្ពុជា​ទៅ​ចូល​​រួម​​កិច្ច​​ប្រ​ជុំ​វេទិការ​អាស៊ាន​-​អាមេរិក​ នៅ​រ​ដ្ឋ​California​ ស​ហ​រ​ដ្ឋអាមេរិក​​ដែល​​ជា​ការ​​លើក​​ក​ម្ព​ស់​កិត្យា​នុភាព​​ដ៏​អស្ចារ្យ​​សំរាប់​ប្រ​ទេស​​និង​​ប្រ​ជាជ​ន​ក​ម្ពុជា​លើ​ឆាក​អន្ត​រ​ជាតិ​។

​        ជា​ទី​ប​ញ្ច​ប់​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏​ មាស សាវ៉ន ​បាន​​សំដែង​​នូវ​​ការ​​កោត​​ស​រ​សើរ​​និង​​វាយ​​ត​ម្លៃ​ខ្ព​ស់​ចំពោះ​ស្នាដៃ​និង​​កិច្ច​​ខិត​​ខំ​ប្រឹង​​ប្រែង​​រ​ប​ស់​នាយ​​ទាហាន​​និង​​ព​ល​ទាហាន​នៃ​ក​ង​​ព​ល​​តូច​អន្ត​រាគ​ម​ន៍​លេខ​៩​ដែល​ហ៊ាន​​ធ្វើ​ព​លិក​ម្ម​​គ្រ​ប់​យ៉ាង​​ដើម្បី​ការ​ពារ​​ជាតិ​មាតុ​ភូមិ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ