ព័ត៌មាន

ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ក​ង​នាវាជើង​ទឹក​ក​ង​ទ័ព​ជ​ប៉ុន​បាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជាពីថ្ងៃទី១៧ដ​ល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦
នាយកដ្ឋានព័ត៌មាន(១)
481
143

    នៅព្រឹក​ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2026 ឯកឧត្ត​ម ឧត្ត​ម​នាវីទោ រ​ស់ វាស​នា មេប​ញ្ជាការ​ង​មូល​ដ្ឋាន​ស​មុទ្រ​បាន​ដឹក​នាំនាយ​នាវីជាច្រើន​រូបអញ្ជើញ​ទៅទ​ទួល​ស្វាគ​ម​ន៍នាវាក​ង​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជ​ប៉ុន​ចំនួន3គ្រឿង​ឈ្មោះ-អាគេបូណូ(AKEBONO)ហាតាកាហ្ស៊េ(HATAKAZE)និង​យ៉ាម៉ាយូគិ​(YAMAYUKI)បាន​​ចូល​សំច​ត​នៅកំព​ង់ផែស្វ​យ័ត​ក្រុង​ព្រះសីហ​នុក្នុង​ដំណើរ​ម​ក​ធ្វើទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជាពីថ្ងៃទី17ដ​ល់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2016 ។នៅថ្ងៃដ​ដែល​វេលាម៉ោង09-55នាទី ប្រ​តិភូក​ង​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជ​ប៉ុន​ដឹក​នាំដោយ​លោក វ​រ​នាវីឯក កាហ្ស៊ូហ៊ីកុ មីហ្ស៊េ (Kazuhiko MIZOE)មេប​ញ្ជ​ការ​រួម​នាវា បានអញ្ជើញ​ចូល​ជួប​ស​ម្តែង​ការ​គូរ​ស​ម​ជាមួយឯកឧត្ត​ម ឧត្ត​ម​នាវីឯក អ៊ុក សីហា មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​ទឹក និង​ជាមេប​ញ្ជាការ​មូល​ដ្ឋាន​ស​មុទ្រ។
    លោក​វ​រ​នាវីឯក  Kazuhiko MIZOE បាន​មាន​ប្រ​សាស​ន៍ថា ដំណើរ​ម​ក​ទ​ស្ស​ន​កិច្ច​រ​ប​ស់ក​ង​ក​ម្លាំង​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជ​ប៉ុន​ពេល​នេះក្នុង​គោល​បំណ​ង​ដើម្បីព​ង្រឹង​ព​ង្រីក​ចំណ​ង​មិត្ត​ភាព​រ​វាង​ក​ម្ពុជា-ជ​ប៉ុន ​និង​ផ្ត​ល់ឱកាសឲ្យ​ក​ម្ម​សិក្សាការីនាយ​ទាហាន​ដែល​ទើប​បាន​ប​ញ្ច​ប់ការ​សិក្សាបាន​ស្វែង​យ​ល់ និង​ទ​ទួល​បាន​ប​ទ​ពិសោធ​ន៍ផ្នែក​យោធាបាន​យ​ល់ដឹង​ពីវ​ប្ប​ធ​ម៌ប្រ​ពៃណីរ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាផ​ង​ដែរ​ក្រៅពីនេះផ្ត​ល់ឱកាសឲ្យ​ក​ង​នាវិក​ក​ម្ពុជា និង​ក​ង​នាវិក ជ​ប៉ុន បាន​លេង​កីឡាជាមួយ​គ្នាដើម្បីរិត​ចំណ​ង​សាម​គ្គីភាព​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ក​ម្ពុជា-ជ​ប៉ុន​កាន់តែល្អប្រ​សើរ​ឡើង​ថែម​ទៀត៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ