ព័ត៌មាន

ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ អញ្ជើញ​ចូល​រួម​គោរ​ព​វិញ្ញាណ​ក្ខ័ន្ត ស​ព ឯ.ឧ នាយឧត្ត​ម សេនីយ៏ ញឹក ហួន
នាយកដ្ឋានព័ត៌មាន(១)
445
122
                  
នារ​សៀល​ថ្ងៃទី១៩ខែម​ក​រាឯ.ឧនាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ឧប​នាយ​ក​រ​ដ្ធ​ម​ន្ត្រីរ​ដ្ធ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​លោក​ជំទាវ​ព្រ​ម​ទាំង​ប្រ​តិភូជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ចូល​រួម​គោរ​ព​វ​ញ្ញាណ​ក្ខ័ន្ត​ស​ពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ញឹក ហួន ដែល​បាន​ទ​ទួល​ម​រ​ណៈភាព​កាល​ពីថ្ងៃអាទិត្យ​ទី១៧ខែម​ក​រាឆ្នាំ២០១៦វេលាម៉ោង២.៣០នាទីរ​សៀល​ក្នុង​ជ​ន្មា

យុ៧៣ឆ្នាំដោយ​រោគាពាធ ។                 ​​

ក្នុងឱកាស​នោះឯ.ឧ ទៀ បាញ់ និង​លោក​ជំទាវ​ព្រ​ទាំង​ប្រ​តិភូទាំងអស់បាន​សំដែង​នូវ​ទុក្ខ​ក្រៀម​ក្រំចំពោះការ​បាត់ប ​ង់រូបឯ.ឧ នាយឧត្ត​ម​សេនីយ៏ ញឹក ហួន គឺជាការ​បាត់ប​ង់នូវ​ស្វាមីបីតាជីតាជាទីគោរ​ព​ស្រ​ឡាញ់ និង​ជាកុល​បុត្រ​ខ្មែរ​ដ៏ឆ្នើម​មួយ​រូប​ដែល​បាន​បូជាកំលាំង​កាយ​ចិត្ត​គ្រ​ ប់បែប​យ៉ាង​ចូល​រួម​ក្នុង​បុព្វ​ហេតុបំរើជាតិមាតុភូមិក្នុង​ច​ល​នារំដោះប្រ​ ទេស​ជាតិចាក​ផុត​ពីភ្លើង​ស​ង្រ្គាម​និង​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៏ ដើម្បីនាំយ​ក​នូវ​ស​ន្តិភាព ស្ថេរ​ភាព និង វិបុល​ភាព​ពិត​ប្រាក​ដ​ជូន​ប្រ​ជាជ​ន​ក​ម្ពុជា ។

ទោះបីរូបឯ.ឧបាន​បាត់ប​ង់ទៅពិត​មែន​ក៏ប៉ុន្តែកិត្តិយ​ស​គំរូវីរ​ភាព​ភាព​ដ៏អង់អាច​ក្លាហាន​និង​សេច​ក្ដីល្អរ​ប​ស់ឯ.ឧស្ថិត​ស្ថេរ​ក្នុង​ដួង​ចិត្ត​រ​ប​ស់ភ​រិយាបុត្រាបុត្រីចៅប្រុស​ចៅស្រីប​ង​ប្អូន​ញាតិមិត្ត​និង​យុទ្ធ​មិត្ត​ដែល​ធ្លាប់ត​ស៊ូរួម​លេណ​ដ្ឋាន​ជាមួយ​គ្នាជារៀង​រ​ហូត ។

ប្រ​តិភូទាំងអស់ក៏បាន​ធ្វើការ​បួង​សួង​ដ​ល់វ​ត្ថុស​ក្ដ័សិទ្ធ​ក្នុង​លោក និង​តេជៈបារ​មី នៃព្រះពុទ្ធ​ព្រះធ​ម៌ ព្រះស​ង្ឃ​តាម​បីបាច់ថែរ​ក្សាដួង​វិញ្ញាណ​ក្ខ័ន្ត ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ញឹក ហួន

បាន​ទៅសោយ​នៅសុគ​តិភ​ព ជានិច្ច​និរ​ន្ត​ត​រៀង​ទៅ  ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ