ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ជួបអនុព័ទ្ធ​យោធាអូស្រ្តាលីចាស់ ថ្មី
នាយកដ្ឋានព័ត៌មាន(១)
443
120
    ក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​និង​ជ​ម្រាប​លាមួយ​នាព្រឹក​ថ្ងៃទី២០ ខែម​ក​រា ឆ្នាំ២០១៦ លោក​វ​រៈសេនីយ៍ឯក​ស៊ែន ប្រូដាឃីន អនុព័ទ្ធ​យោធាអូស្រ្តាលីបាន​ជ​ម្រាបឯកឧត្ត​ម​នាយឧត្ត​ម សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិថា៖ អូស្រ្តាលីនៅតែប​ន្ត​ជួយ​ដ​ល់ការ ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ខ.ភ.ម លើផ្នែក​ភាសាអង់គ្លេស​នៅម​ហាវិទ្យាល័យ​វិទ្យា សាស្រ្ត​ស​ង្គ​ម និង​ភាសាប​រ​ទេស​ក្នុង​សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ ។ លោក​បាន​ប​ញ្ជាក់ថា៖ ប​ច្ចុប្ប​ន្ន​នេះមាន​សិក្ខាកាម ខ.ភ.ម ជាច្រើន​នាក់បាន​កំពុង​សិក្សានៅប្រ​ទេសអូស្រ្តាលីលើមុខ ជំនាញ​ប​ញ្ជាការ​សេនាធិការ​ស្រាវ​ជ្រាវ​យុទ្ធ​សាស្រ្ត និង​ភាសាអង់គ្លេស ។ លោក​បាន​ចាត់ទុក ការ​ប​ណ្តុះប​ណ្តាល​ភាសាអង់គ្លេស​គឺការ​ផ្ត​ល់ចំណេះដឹង​ដ​ល់ ខ.ភ.ម ស​ម្រាប់ប​ន្ត​ការ​សិក្សា នៅអូស្រ្តាលី និង​ប​ម្រើដ​ល់កិច្ច​ការ​ផ្សេងៗទៀត​រួម​ទាំង ការ​ងារអាស៊ាន​ផ​ង​ដែរ ។ ឯកឧត្ត​ម នាង ផាត បាន​វាយ​ត​ម្លៃខ្ព​ស់ដ​ល់អនុព័ទ្ធ​យោធាអូស្រ្តាលីចាស់ច​ប់អាណ​ត្តិដែល​បាន​បំពេញ ការ​ងារ​បាន​ល្អនៅក​ម្ពុជា និង​ស្វាគ​ម​ន៍អនុព័ទ្ធ​យោធាអូស្រ្តាលីតែង​តាំង​ថ្មីគឺលោក​វ​រៈសេនីយ៍ ឯក្ ម៉ាក់ ហ៊ីន​គ្លីស ដែល​ត្រូវ​បាន​ទ​ទួល​ការ​ងារ​ប​ន្ត ហើយ​ក្នុង​នោះ ឯកឧត្ត​ម នាង ផាត ក៏បាន ស្នើសុំអូស្រ្តាលីឲ្យ​ប​ន្ត​ជួយ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ខ.ភ.ម លើមុខ​ជំនាញ​ភាសា អង់គ្លេស និង​ជួយ​លើវិស័យ​ផ្សេងៗទៀត រួម​ទាំង​វិស័យ​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ផ​ង​ដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ