ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ បិទ​សិក្ខាសាលាបូក​ស​រុប​ការ​ងារ​ឆ្នាំ២០១៥ រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក
នាយកដ្ឋានព័ត៌មាន(១)
447
119
    ប​ន្ទាប់ពីបាន​ដំណើរ​ការអស់រ​យៈពេល​ពេញ​មួយ​ព្រឹក​រួច​ម​កអង្គ​សិក្ខាសាលាបូក​ស​រុប​ការ​ងារ​ឆ្នាំ២០១៥ រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក​បាន​ប្រារ​ព្ធ​ពិធីបិទ​កាល​ពីរ​សៀល​ថ្ងៃទី១៨ ខែម​ក​រាក្រោម អធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម រ​ដ្ឋ​លេខាធិការ អគ្គ​មេ ប​ញ្ជាការ អគ្គ​មេប​ញ្ជាការ​រ​ង អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង នាយ​នាវី នាយ​នាវីរ​ង​ក​ង​ទ័ព​ជើង​ទឹក​ជាច្រើន​រូប​ទៀត ។
    នៅក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍ និង​រ​បាយ​ការ​ណ៍ដែល​បាន​រាយ​ការ​ណ៍ដោយឯកឧត្ត​ម នាយឧត្ត​ម​នាវី ទៀ វិញ មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក និង​ជាអគ្គ​លេខាធិការ គ​ណៈក​ម្មាធិការ​ស​ន្តិសុខ លំហ​រ​ស​មុទ្រ​បាន​ប​ញ្ជាក់ឲ្យ​ដឹង​ថា៖ ក្នុង​រ​យៈពេល​ពេញ​មួយ​ព្រឹក អង្គ​សិក្ខាសាលា បូក​ស​រុប​ការ​ងារ​នៅឆ្នាំ២០១៥ និង​ទិស​ដៅឆ្នាំ២០១៦ រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក​បាន​ធ្វើពិភាក្សានិង​រិះរ​ក ឃើញ​នូវ​ប​ទ​ពិសោធ​ន៍ការ​ងារ​ថ្មីៗប​ន្ថែម​ទៀត​ស​ម្រាប់ប​ន្តអនុវ​ត្ត​ក្នុង​ឆ្នាំ២០១៦ឲ្យ​ស​ម្រេច​បាន​ជោគ​ជ័យ​ជូន​ជាតិមាតុភូមិ ។ ឯកឧត្ត​ម​ក៏បាន​រំលឹក​ឡើង​វិញ​ពីស្នាដៃរ​ប​ស់នាយ​នាវី នាយ នាវីរ​ង និង​ព​ល​នាវឹក​ក​ង​ទ័ព​ជើង​ទឹក​ដែល​បាន​ខិត​ខំបំពេញ​ភារ​កិច្ច​ក្នុង​រ​យៈពេល​មួយ​ឆ្នាំក​ន្ល​ង​ទៅនេះដែល​បាន​ត​ស៊ូជ​ម្នះរាល់ការ​លំបាក​គ្រ​ប់បែប​យ៉ាង​សាម​គ្គីស​ហ​ការ​គ្នា បំពេញ​តួនាទី ភារ​កិច្ច ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ដែន​កោះ ឆ្នេរ​នៃមាតុភូមិក​ម្ពុជា និង​ចូល​រួម​ថែរ​ក្សាស​ន្តិសុខ​ស​ណ្តាប់ធ្នាប់សាធារ​ណៈការ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុង​មូល​ដ្ឋាន​នាឆ្នាំ២០១៥ក​ន្ល​ង​ម​ក​ស​ម្រេច​បាន ល​ទ្ធ​ផ​ល​ជា​ច្រើន​ជូន​ប្រ​ទេស​ជាតិ​។​ក្នុង​ឪកាស​នោះ​អង្គ​សិក្ខា​សាលា​ក៏បាន​តាម​ដាន​ស្តាប់ប​ទអន្ត​រាគ​ម​ន៍រ​ប​ស់ឯកឧត្ត​ម​នាវីឯក អ៊ុក សីហា មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​ទឹក​និង​ជាមេប​ញ្ជា ការ​មូល​ដ្ឋាន​ស​មុទ្រ​រាម និង​ប​ទអន្ត​រាគ​ម​ន៍រ​ប​ស់ ឯកឧត្ត​ម ស៊្រុន សារឿន មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​ទឹក និង​ជាមេប​ញ្ជាការ​រ​ង​ក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ ដែល​បាន​លើក​ឡើង ពីការអនុវ​ត្ត​ន៍ភារ​កិច្ច​ក​ន្ល​ង​ម​ក​លើការ​ងារ​គ្រ​ប់គ្រ​ង​ដឹក​នាំប​ញ្ជាការ ការ​ហ្វឹក​ហ្វឺន ការ​ថែទាំគ្រឿង​បំពាក់ស​ម្ភារៈ និង​ការ​ក​សាងអង្គ​ភាព​ដែលអង្គ​ភាព​ខិត​ខំស​ម្រេច​បាន​ក្នុង​ឆ្នាំ២០១៥ និង ការ​ដាក់ចេញ​នូវ​ទិស​ដៅប​ន្ត​ស​ម្រាប់ឆ្នាំ២០១៦ ។
    នៅក្នុងឪកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​បំពាក់គ្រឿងឥស្ស​រិយ​ស​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​បំពាក់ឋាន្ត​រ​សិក្តិជូន​ដ​ល់នាយ​នាវី នាយ​នាវីរ​ង​ក​ង​ទ័ព​ជើង​ទឹក​ដែល​មាន​ស្នាដៃ ផ​ង​ដែរ ។
    ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល​ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម ទៀ​ បាញ់ បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​ស​ក​ម្ម​ភាព​ការ​ងារ​ឆ្នាំ២០១៥ រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក​ក​ន្ល​ង​ម​ក​ដែល​បាន​ឆ្លុះប​ញ្ចាំង​លើ ស្មារ​តីទ​ទួល​ខុស​ត្រូវ​ខ្ព​ស់និង​ដ​ក​ចេញ​នូវ​ការអនុវ​ត្ត​ទិស​ដៅភារ​កិច្ច​នាពេល​ខាង​មុខ​ស​ម្រ​ប​តាម​ការ​វិវ​ត្ត​ន៍ជាក់ស្តែង​នៃស​ភាព​ការ​ណ៍ប្រ​ទេស​ជាតិ និង​ផែន​ការ​កែទ​ម្រ​ង់៥ឆ្នាំរ​ប​ស់ ខ.ភ.ម ដែល​បាន​ដាក់ចេញ ។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​លើក​ឡើង​នូវ​ស​ភាព​ការ​ណ៍ថ្មីៗមួយ​ចំនួន​ទាំង​ស​ភាព​ការ​ណ៍ជាតិ អន្ត​រ​ជាតិ ដើម្បីអង្គ​សិក្ខាសាលាបាន​ស្វែង​យ​ល់ថែម​ទៀត​នូវ​ស​ភាព ការ​ណ៍វិវ​ត្ត​ន៍ថ្មីៗនិង​ភារ​កិច្ច​ចំពោះមុខ​ទាំង​ផ្នែក​ន​យោបាយ យោធា ស​ន្តិសុខ ដែល​កំពុង​កើត​មាន​ឡើង​នាពេល​ប​ច្ចុប្ប​ន្ន​នេះ ។
    ឯកឧត្ត​ម ទៀ​ បាញ់ បាន​ប​ញ្ជាក់ថា៖ ក​ង​ទ័ព​ជើង​ទឹក​បាន​ដើរ​តួនាទីយ៉ាង​សំខាន់ក្នុង​ការ​ការ​ពារ​បូរ​ណ​ភាព​ដែន​ទឹក​កោះឆ្នេរ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាជាពិសេស​ការ​រ​ក្សាស​ន្តិសុខ លំហ​រ​ស​មុទ្រ​ដែល​ប​ណ្តាប្រ​ទេស​នានាក្នុង​ពិភ​ព​លោក​កំពុង​មាន​ការ​យ​ក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង ។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​សំណូម​ព​រ​ដ​ល់ក​ង​ទ័ព​ជើង​ទឹក​ទាំងអស់ត្រូវ​បាន​ប​ន្ត​ខិត​ខំ អនុវ​ត្ត​ភារ​កិច្ច​រ​ប​ស់ខ្លួន​ប​ន្ត​ទៀត​ទាំង​ការ​គ្រ​ប់គ្រ​ង​ក​សាងអង្គ​ភាព ការ​ហ្វឹក​ហ្វឺន ការ​ខិត​ខំជួស​ជុល​គ្រឿង​បំពាក់ ជាពិសេស​ចូល​រួម​ស​ហ​ការ​ជាមួយអាជ្ញាធ​រ​ដែន​ដីទ​ប់ស្កាត់ និង​ប​ង្រ្កាប​ប​ទ ល្មើស​ផ្សេងៗឲ្យ​បាន​ទាន់ពេល​វេលា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ