ព័ត៌មាន

គោរ​ព​វិញ្ញាណ​ក្ខ័ន្ត ស​ព ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ញឹក ហួន
នាយកដ្ឋានព័ត៌មាន(១)
446
117
                  
            ព្រឹទ្ធ​ស​ភា, ស​ភា,  រាជ​រ​ដ្ឋាភិបាល , ម​ន្ត្រីរាជ​ការ និង ក​ង​កំលាំង​ប្រ​ដាប់អាវុធ នៃ ខ.ភ.ម​បាន​សំដែង​នូវ​ទុក្ខ​ក្រៀម​ក្រំ ចំពោះម​រ​ណៈភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ញឹក ហួន អគ្គ​មេប​ញ្ជាការ​រ​ង​នៃ ខ.ភ.ម ដែល​បាន​ទ​ទួល​ម​រ​ណៈភាព​កាល​ពីថ្ងៃអាទិត្យ ទី ១៧ ខែ ម​ក​រា ឆ្នាំ ២០១៦ វេលាម៉ោង២. ៣០ នាទី រ​សៀល ក្នុង​ជ​ន្មាយុ ៧៣ ឆ្នាំ ដោយ​រោគាពាធ ។
            ក្នុង​ពេលអញ្ជើញ​ទៅគោរ​ព​វិញ្ញាណ​ក្ខ័ន្ត​នៅគេហ​ដ្ឋាន​នៃស​ព នាព្រឹក​ថ្ងៃទី ១៩ ខែ ម​ក​រា ប្រ​តិភូក្រ​សួង​ម​ហាផ្ទៃ ដឹក​នាំដោយ ស​ម្តេច​ក្រ​ឡាហោម ស​ខេងឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ម​ហាផ្ទៃ,លោក​ជំទាវឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីម៉ែន​សំអន​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ទំនាក់ទំន​ង​ជាមួយ​រ​ដ្ឋ​ស​ភា-ព្រឹទ្ធ​ស​ភានិងអធិការ​កិច្ច​និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះជួយ​ខេត្ត​ស្វាយ​រៀង និង​ស​មាជិក ស​មាជិកា ,ក្រ​សួង​ការ​ពារ​ជាតិដឹក​នាំដោយ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ចាយ​សាំង​យុន​រ​ដ្ឋ​ម​ន្ត្រីស្ដីទីក្រ​សួង​ការ​ពារ​ជាតិ,អគ្គ​ប​ញ្ជាការ​ដឹក​នាំដោយឯ.ឧនាយឧត្ត​ម​សេនីយ៏ ប៉ុល សារឿន អគ្គ​មេ ប​ញ្ជាការ នៃ ខ.ភ.ម ប្រ​តិភូគ​ណៈប​ញ្ជាការ​ស​ម​រ​ភូមិមុខ​ដឹក​នាំដោយឯ.ឧនាយឧត្ត​ម​សេនីយ៏គ​ន់គីមអគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ​ម​ព្រ​ម​ទាំងឯឧតំណាង​ព្រឹទ្ធ​ស​ភា ,រ​ដ្ឋ​ស​ភា , រ​ដ្ឋ​ម​ន្ត្រី , រ​ដ្ឋ​លេខា ធិការ តាម​ម​ន្ទីរ ក្រ​សួង​នានា ព្រ​ម​ទាំងអនុព័ន្ធ​យោធានៃប​ណ្តាប្រ​ទេស​នានាប្រ​ចាំ នៅព្រះរាជាណា ច​ក្រ​ក​ម្ពុជាផ​ង​ដែរ។
      ​​  ក្នុងឱកាស​នោះប្រ​តិភូទាំងអស់បាន​សំដែង​នូវ​ទុក្ខ​ក្រៀម​ក្រំចំពោះការ​បាត់ប​ង់រូបឯ.ឧ នាយឧត្ត​ម សេនីយ៏ ញឹក ហួន គឺជាការ​បាត់ប​ង់នូវ​ស្វាមី  បីតាជីតាជាទីគោរ​ព​ស្រ​ឡាញ់ និង​ជាកុល​បុត្រ​ខ្មែរ​ដ៏ឆ្នើម​មួយ​រូប​ដែល​បាន​បូជាកំលាំង​កាយ​ចិត្ត​គ្រ​ប់បែប​យ៉ាង​ចូល​រួម​ក្នុង​បុព្វ​ហេតុបំរើជាតិមាតុភូមិក្នុង​ច​ល​នារំដោះប្រ​ទេស​ជាតិចាក​ផុត​ពីភ្លើង​ស​ង្រ្គាម​និង​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៏ ដើម្បីនាំយ​ក​នូវ​ស​ន្តិភាព ស្ថេរ​ភាព និង វិបុល​ភាព ពិត​ប្រាក​ដ​ជូន​ប្រ​ជាជ​ន​ក​ម្ពុជា ។ទោះបីរូបឯ.ឧបាន​បាត់ប​ង់ទៅពិត​មែន​ក៏ប៉ុន្តែកិត្តិយ​ស​គំរូវីរ​ភាព​ភាព​ដ៏អង់អាច​ក្លាហាន​និង​សេច​ក្ដីល្អរ​ប​ស់ឯ.ឧស្ថិត​ស្ថេរ​ក្នុង​ដួង​ចិត្ត​រ​ប​ស់ភ​រិយាបុត្រាបុត្រីចៅប្រុស​ចៅស្រីប​ង​ប្អូន​ញាតិមិត្ត និង​យុទ្ធ​មិត្ត​ដែល​ធ្លាប់ត​ស៊ូរួម​លេណ​ដ្ឋាន​ជាមួយ​គ្នាជារៀង​រ​ហូត ។
           ប្រ​តិភូទាំងអស់ក៏បាន​ធ្វើការ​បួង​សួង​ដ​ល់វ​ត្ថុស​ក្ដ័សិទ្ធ​ក្នុង​លោក និង​តេជៈបារ​មី នៃព្រះពុទ្ធ​ព្រះធ​ម៌ ព្រះស​ង្ឃ  តាម​បីបាច់ថែរ​ក្សាដួង​វិញ្ញាណ​ក្ខ័ន្ត ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ញឹក ហួន បាន​ទៅសោយ​នៅសុគ​តិភ​ព ជានិច្ច​និរ​ន្ត​ត​រៀង​ទៅ  ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ