ព័ត៌មាន

ពិធីប្រ​កាស​ស​មាស​ភាព​គ​ណៈក​ម្មាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក្រុង និង​សាខាឃុំ ស​ង្កាត់រ​ប​ស់ក្រុង​ប៉ោយ​ប៉ែត
នាយកដ្ឋានព័ត៌មាន(១)
443
116

ខេត្ត​ប​ន្ទាយ​មាន​ជ័យ៖ នៅព្រឹក​ថ្ងៃទី១៨ខែម​ក​រាឆ្នាំ២០១៦នេះនៅក្រុង​ប៉ោយ​ប៉ែត​បាន​ធ្វើពិធីប្រ​កាស​ស​មាស​ភាព​គ​ណៈក​ម្មាធិការ​ស​មាគ​ម អតីត​យុទ្ធ​ជ​ន​ស្រុក ក្រុង និង​សាខាឃុំ ស​ង្កាត់ រ​ប​ស់ក្រុង​ប៉ោយ​ប៉ែត ក្រោមអធិប​តីភាពឯកឧត្ត​ម អ៊ុ រាត្រី អភិបាល​រ​ង​ខេត្ត​តំណាង ឯកឧត្ត​ម គោ ស៊ុសារឿន អភិបាល​ខេត្ត និង​ជាប្រ​ធាន​កិត្តិយ​ស​ស​មាគ​មអតីយុទ្ធ​ជ​ន ក​ម្ពុជាខេត្ត ប​ន្ទាយ មាន​ជ័យ។ វ​ត្ត​មាន​ចូល​រួម​នាឱកាស នោះដែរ​មាន៖ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៏ត្រី ភ្ល​ន់ តារា មេប​ញ្ជាការ​តំប​ន់ប្រ​តិប​ត្តិការ​សឹក​ខេត្ត និង​ជាប្រ​ធាន​ស​ស​មាគ​ម អតីយុទ្ធ​ជ​ន​ក​ម្ពុជា ខេត្ត​ប​ន្ទាយ មាន​ជ័យ ព្រ​ម​ទាំង​ម​ន្រ្តីពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត។តាម​សេច​ក្តីស​ម្រេច​ត្រូវ​បាន​ប្រ​កាស​ទ​ទួល​ស្គាល់លោក អ៊ុ សុផ​ល ជាប្រ​ធាន​ស​មាគ​មអតីត យុទ្ធ​ជ​ន​ក្រុង​ប៉ោយ​ប៉ែត លោក ឡេង ហុង​លាន លោក ជា ដា លោក អេង ច័ន្ទ​ជុំ ជាអនុប្រ​ធាន​ស​មាគ​មអម​ដោយ​ស​មាជិក​ចំនួន១០រូទៀត។ក្នុង​សេច​ក្តីរាយ​ការ​ណ៏រ​ប​ស់លោក អេង ច័ន្ទ​ជុំ អនុប្រ​ធាន​ប្រ​ចាំការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក្រុង​ប៉ោយ​ប៉ែត​បានឲ្យ​ដឹង​ថា៖ មុខ​ស​ញ្ញាអតីត​យុទ្ធ​ជ​ន​ដែល​កំពុង​គ្រ​ប់គ្រ​ង​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​មាន​ចំនួន៤១៤នាក់ដែល មុខ​ស​ញ្ញាទាំង​នេះត្រូវ​បាន​ទ​ទួល​រ​ប​ប​ស​ន្តិសុខ​ស​ង្គ​ម​រ​ប​ស់ខ្លួន​តាម​ប្រ​ព័ន្ធ​ធ​នាគារ​ចាប់តាំង​ពីខែឧស​ភា ឆ្នាំ២០១៤ រ​ហូត​ម​ក ។ ក្រៅពីនោះស​មាជិកអតីត​យុទ្ធ​ជ​ន​ដែល​ទ​ទួល ម​រ​ណៈភាព​ចំនួន៦៥នាក់ ទ​ទួល​បាន​ប្រាក់បេឡាម​រ​ណៈស​ង្គ្រោះដោយ​ក្នុង១ស​ព​ទ​ទួល​បាន​ថ​វិកាចំនួន៤លាន​រៀល ព្រ​ម​ទាំង​បាន​ជួយ​សាង​ស​ង់ផ្ទះជូន​គ្រួសារអតីត យុទ្ធ​ជ​ន​បាន​ចំនួន២ខ្ន​ង​ផ​ង​ដែរ។ ឯកឧត្ត​ម ភ្ល​ន់ តារា បាន​គូស​ប​ញ្ជាក់ពីការ​យ​ក​ចិត្ត​ទុក​ដាក់រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដែល​មាន​ស​ម្តេច​តេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្រ្តី និង​ជាប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាក្នុង​ការ​យ​ក​ចិត្ត​ទុក​ដាក់ចំពោះអតីត​យុទ្ធ​ជ​ន​ដែល​បាន​លះប​ង់អាយុជីវិត​និង​ការ​ធ្វើព​លិក​ម្ម​គ្រ​ប់បែប​យ៉ាង​ដើម្បីជាតិមាតុភូមិក​ន្ល​ង​ម​ក។ ឯកឧត្ត​ម ភ្ល​ន់ តារា បាន​ផ្តាំផ្ញើដ​ល់ម​ន្រ្តីដែល​ទើប​ទ​ទួល​ការ​តែង​តាំង​ថ្មីត្រូវ​ប​ន្ត​គ្រ​ប់គ្រ​ង​ស​មាជិក​ស​មាគ​មអតីត​យុទ្ធ​ជ​នឲ្យ​បាន​ច្បាស់លាស់តាម​រ​យៈការ​ធ្វើប​ច្ចុប្ប​ន្ន​ភាព និង​ប​ន្ត​ការ​ចុះសួរ​សុខ​ទុក្ខ​ការ​ប្រ​គ​ល់ថ​វិកាម​រ​ណៈស​ង្គ្រោះជូន គ្រួសារ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​បាន​ទាន់ពេល​វេលា។ មាន​ម​តិក្នុងឱកាស​នោះដែរ ឯកឧត្ត​ម អ៊ុ រាត្រី បាន​ចាត់ទុក កិច្ច​ការអតីត​យុទ្ធ​ជ​ន​ជាកិច្ច​ការ រ​ប​ស់យើង​ទាំងអស់គ្នាដែល​ត្រូវ​ស​ហ​ការ​គ្នាយ៉ាង​ស​ក​ម្ម​ក្នុង​ការ​ផ្ត​ល់ថ​វិកាស​ម្ភារៈស​ម្រាប់ ទ្រ​ទ្រ​ង់ដ​ល់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ជាមួយ​នឹង​ពិធី ប្រ​កាស​ទ​ទួល​ស្គាល់ស​មាស​ភាព​គ​ណៈ ក​ម្មាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក្រុង​ប៉ោយ​ប៉ែត​នេះផ​ង​ដែរ​ថ្នាក់ដឹក​នាំ និង​ស​ប្បុរ​ស​ជ​ន​បានឧប​ត្ថ​ម្ភ​ថ​វិកាដ​ល់ស​មាគ​ម​ចំនួន ២០លាន រៀល​ផ​ង​ដែរ​ដើម្បីទុក​ស​ម្រាប់ទ្រ​ទ្រ​ង់ស​មាគ​ម​នេះ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ