ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ជួប​ប្រ​តិភូ វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
445
114
        ក្នុងឪកាសអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជាគ​ណៈប្រ​តិភូក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ ដឹក​នាំដោយឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ ង្វៀន ឌឹក​ហាយ នាយ​គ្រឹះស្ថាន​យុទ្ធ​សាស្រ្ត​យោធាក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ចួល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ជាមួយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង​ ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ នារ​សៀល​ថ្ងៃទី១៤ ខែម​ក​រា ។
        ក្នុង​ជំនួប​នោះ ក្នុង​នាមឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម នាង ផាត បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះ​ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ទោ ង្វៀន ឌឹក  ហាយ ដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជាដើម្បីព​ង្រឹង​ចំណ​ង​សាម​គ្គីភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរឲ្យ​បាន​កាន់តែរឹង​មាំថែម​ទៀត ។ ឯកឧត្ត​ម នាង ផាត ​បាន​ប​ញ្ជាក់ថាដំណើរ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជាលើក​នេះពិត​ជាបាន​នាំម​ក​នូវ​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព​ពិសេស​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​វាង​ក​ង​ទ័ព​ទាំង​ពីរ​ស្រ​ប​តាម ពិធីសារ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា - វៀត​ណាម ។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា៖ក​ម្ពុជាទើប​តែប្រារ​ព្ធ​ពិធីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍ លើក​ទី៣៧ទិវាជ័យ​ជំនះ ៧ម​ក​រា ដែល​ក្នុង​នោះក៏បាន​រំលឹក​ឡើង​វិញ​ពីការ​ជួយឧប​ត្ថ​ម្ភ​ពីក​ង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ក្នុង​ការ​ជួយ​រំដោះប្រ​ទេស​ក​ម្ពុជាឲ្យ​បាន​រួច​ចាក​ផុត​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍នាថ្ងៃទី០៧ ម​ក​រា ១៩៧៩ ។ មាន​ម​តិឆ្លើយ​ត​ប​វិញ ​ឯកឧត្ត​ម ង្វៀន ឌឹក​ហាយ បាន​ពាំនាំពីការ​ផ្តាំផ្ញើរ​ពីថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ជូន ឯកឧត្ត​ម នាង ផាត និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា និង​ខ.ភ.ម ក្នុងឪកាស​ឆ្នាំថ្មីឆ្នាំ២០១៦ ។ ក្នុងឪកាស​នោះ ឯកឧត្ត​ម​ក៏បាន​លើក ឡើង​ពីទំនាក់ទំន​ង​យ៉ាង​ជិត​ស្និត រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ក​ម្ពុជា​ - វៀត​ណាម នាពេល​ក​ន្ល​ង​ម​ក​ជាពិសេស​ទំនាក់ទំន​ង​ខាង​ភូមិភាគ​ក​ង​ទ័ព​ទាំង​ពីរ​ដែល​មាន​ភូមិសាស្រ្ត​ជាប់ជាមួយ​គ្នា។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា៖ការ​ជួយ​គ្នាទៅវិញ​ទៅម​ក​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​បាន​រួម​ចំណែក​រ​ក្សាបាន​នូវ​ស្ថេរ​ភាព ស​ន្តិភាព​នៅក្នុង​តំប​ន់និយាយ​រូម និង​និយាយ​ដោយ​ចំពោះប្រ​ទេស​ទាំង​ពីរ​បាន​នាំម​ក​ស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​ដ​ល់ប្រ​ទេស​ទាំង​ពីរ ។ ឯកឧត្ត​ម​ក៏បាន​ស្នើឲ្យឯកឧត្ត​ម នាង ផាត ជួយ​ប​ង្ក​ល​ក្ខ​ណៈឲ្យ​វិទ្យាសា្ថ​ន​ស្រាវ​ជ្រាវ​យុទ្ធ​សាស្រ្ត​យោធាវៀត​ណាម ជាមួយ​ម​ជ្ឈ​ម​ណ្ឌ​ល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្រ្ត​យោធា ខ.ភ.ម ប​ន្ត​ការ​ទំនាក់ទំន​ង​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ការ​ងារ​ជាមួយ​គ្នាផ្លាស់ប្តូរ​ជំនាញ​ជាមួយ​គ្នាតាម​រ​យៈកិច្ច​ស​ន្ទ​នាការ​ពារ​ជាតិរ​វាង​ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ​ដែល​បានឯក​ភាព​គ្នាក​ន្ល​ង​ម​ក ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ