ព័ត៌មាន

ឯកឧត្ត​ម មាស សាវ៉ន សំណេះសំណាល​បើក​ការ​ដ្ឋាន​ដាំល្ហុង​ប្រេង រ​ប​ស់ក្រុម​ហ៊ុន​លីម​គ្រុប នៅខេត្ត សៀម​រាប ១៣.០១.១៦
នាយកដ្ឋានព័ត៌មាន(១)
501
113
ព្រឹក​ថ្ងៃទី១៣ខែម​ក​រាឆ្នាំ ២០១៦ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​​នាយ​ក​ដ្ឋាន​យោធាសេវាក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ជាអធិប​តីក្នុង​ពិអធីបើក​ការ​ដ្ឋាន​ដាំដំណាំល្ហុង​ប្រេង​ឆ្នាំ២០១៦ ក​សាង​សាលាប​ឋ​ម​សិក្សាចំរេះ និង​ផ្លូវ​លំមួយ​ខ្សែរ​ប​ស់ក្រុម​ហ៊ុន​លីម​គ្រុប​ដែល​ដឹក​​នាំដោយ លោក លីម ជុង​ប៊ុន ប្រ​ធាន​ក្រុម​ហ៊ុន លីម​គ្រុប រួម​និង​ស​មាជិក​ប្រ​តិភូចំនួន​ស​រុប ៣៥០នាក់ ម​ក​ពីប​ណ្តាប្រ​ទេស​ចំនួន៥នៅ​ក្នុង​តំប​ន់ព្រ​ម​ទាំង​មាន​វ​ត្ត​មាន​ចូល​រួម​ពី ឯកឧត្ត​ម អគ្គ​នាយ​ក  នាយ​ក នាយ​ក​រ​ង នាយ​ក​ដ្ឋាន  នាយ​ក នាយ​ក​រ​ង ម​ជ្ឈ​ម​ណ្ឌ​ល នាយ​ទាហាន នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ក្នុង​ម​ជ្ឍ​ម​ណ្ឌ​ល អាជ្ញាធ​រ​ដែន​ដី ប្រ​ជាព​ល​រ​ដ្ឋ​និង​សិស្សានុសិស្ស​ជាច្រើន​រូប​ដែល​បាន​ប្រ​ព្រឹត្ត​ទៅនៅម​ជ្ឈ​ម​ណ្ឌ​ល​​​អភិ​វ​ឌ្ឍ​ន៍​ ​​យោធិន​ពិការ ស​ម្តេច តេជោហ៊ុន​សែន គូលេន ៣១៧ សៀម​រាប ស្ថិត​ក្នុង​ភូមិសាស្រ្ត ភូមិ ក្រ​ពើ ឃុំ ប​ល្ល័ង្ស្រុក​ប្រាសាទ​បាគ​ង​ខេត្ត​សៀម​រាប ។ក្នុង​រ​បាយ​ការ​ណ៍រ​ប​ស់លោកឧត្ត​ម​សេនីយ៍ត្រី អ៊ូច នីរ័ត្ន នាយ​ក​រ​ង​ម​ជ្ឈ​ម​ណ្ឌ​ល​​អភិ​វ​ឌ្ឍ​ន៍​ ​​យោធិន​ពិការ ស​ម្តេច តេជោហ៊ុន​សែន គូលេន ៣១៧ ​​ ទ​ទួល​ការ​ងារអភិវ​ឌ្ឍ​ន៍ បានឲ្យ​ដឹង​ថា ម​ជ្ឈ​ម​ណ្ឌ​ល​​អភិ​វ​ឌ្ឍ​ន៍​ ​​យោធិន​ពិការ ​រ​ហូត​ម​ក​ទ​ល់​ពេល​ប​ច្ចុប្ប​ន្ន​​នេះ​ ពិនិត្យ​ឃើញ​ថា​ចំ​ពោះ​ជីវ​ភាព​ប្រ​ចាំថ្ងៃ​រ​ប​ស់​​ប​ង​ប្អូន​ជ​ន​ពិការ​យើង​ល្អប្រ​សើរ​ជាង​ពីពេល​មុនៗដោយ មាន​ការ​យ​ក​ចិត្ត​ទុក​ដាក់ថែបំប៉ន ​យ៉ាង​ខ្លាំ​​ង​ពីស​ម្តេអគ្គ​ម​ហា​សេនា​ប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ព្រ​ម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ និង​ស​ប្បុរ​ស​ជ​ន​ក្នុង​ប្រ​ទេស និង​ក្រៅប្រ​ទេស ​ ​បាន​ផ្ត​ល់ការ​ជួយឧប​ត្ថ​ម្ភ​ គាំទ្រ​ទាំង​ស្មារ​តី ស​ម្ភារៈ និង​ថ​វិកា ជាដើម។ ហើយ​ដោយ​ឡែក​ថ្ងៃនេះក្រុម​ហ៊ុន លីម​គ្រុប បាន​ប​ន្ត​ស​ហ​ការ​ជាមួយ​ម​ជ្ឈ​ម​ណ្ឌ​ល​​អភិ​វ​ឌ្ឍ​ន៍​ ​​យោធិន​ពិការ ស​ម្តេច តេជោហ៊ុន​សែន គូលេន ៣១៧ សៀម​រាប ក្នុង​ឆ្នាំ ២០១៥ ក​ន្ល​ង​ម​ក​នេះ ក្រុម​ហ៊ុន ដាំដំណាំល្ហុង​ប្រេង លើផ្ទែដីចំនួន ២២០ ហិក​តា ដោយ​ស​ម្រេច​បាន​ល​ទ្ធ​ផ​ល​ប្រ​មាន​ជា ៨៥ % ​។

នៅក្នុង​គំរោងអនុវ​ត្ត​ស​ម្រាប់ឆ្នាំ ២០១៦នេះក្រុម​ហ៊ុន លឹម​គ្រុប និង​ក្រុម​ហ៊ុន អ៊ូច នីរ័ត្ន​ន៍ អង្ក​រ អ៊ិន​ដាស​ស្រ្ទី និង​ចុះកិច្ច​ព្រ​ម​ព្រៀង​វិនិយោធ​លើដំណាំក​សិឧស្សាហ​ក​ម្ម​ល្ហុង​ប្រេង​ក្នុង

ទ្រ​ង់ទ្រាយ​ធំលើផ្ទៃដីពី ៥០០០ ហិក​តា ដោយ​ចាប់អនុវ​ត្ត​ចាប់ពីខែ មេសា ឆ្នាំ ២០១៦ ក្នុង​ភូមិសាស​ស្រ្ត​ស្រុក ប្រាសាទ​បាគ​ង ប​ន្ទាយ​ស្រី  វ៉ារិន និង​ស្រុក ស្វាយ​លើ ខេត្ត សៀម​រាប និង​ប​ន្ត​នៅខេត្ត ព្រះវិហារ និង​ខេត្ត ឧត្ត​រ​មាន​ជ័យ។ល។ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់វិនិយោធ​ប្រ​មាន​ជា ៧ លាន ដុល្លា ផ​ង​ដែរ។ទ​ន្ទឹម​នឹង​នេះក្រុម​ហ៊ុន លឹម​គ្រុប និង​ក្រុម​ហ៊ុន អ៊ូច នីរ័ត្ន​ន៍ អង្ក​រ អ៊ិន​ដាស​ស្រ្ទី និង​ស​ហ​ការ​គ្នាធ្វើយ៉ាង​ណាអោយ​ប្រ​ជាព​ល​រ​ដ្ឋ​នៅជុំវិញ​តំប​ន់នេះកាត់ប​ន្ថាយ​បាន​នូវ​ភាព​ក្រីក្រ ដោយ​មិន​ចាំបាច​ធ្វើចំណាក​ស្រុក ។

ហើយ​ទ​ន្ទឹម​និង​ការ​ងារ​វិនិយោគ​ក្រុម​ហ៊ុន​នូវ​បាន​ចូល​រួមអភិវ​ឌ្ឍ​ន៍មូល​ដ្នា ក្នុង​នោះបាន​ជួយ​ក​សាង​សាលារៀន ១ ខ្ន​ង មាន ៥ប​ន្ទ​ប់  ម​ណ្ឌ​ល​សុខ​ភាព ១ ខ្ន​ង ប​ន្ទ​ប់អនាម័យ និង​ផ្លូវ​លំ ១ខ្សែផ​ង​ដែរ។ប​ន្ទាប់ពីលោក លីម ជុង​ប៊ុន ប្រ​ធាន​ក្រុម​ហ៊ុន លីម​គ្រុប និង​តំណាង​ប្រ​តិភូប​ណ្តាប្រ​ទេស​នានា ថ្លែង​សំណេះសំណាល​ស្តីពីប​ទ​ពិសោធ​ន៍ និងអត្ថ​ប្រ​យោជ​ន៍នៃដំណាំល្ហុង​ប្រេង​រួច​ម​ក ក្នុង​នាមឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន បាន​​ស​ម្ដែង នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ការ​រ​ប​ស់ថ្នាក់ដឹក​នាំម​ជ្ឈ​ម​ណ្ឌ​ល​​អភិ​វ​ឌ្ឍ​ន៍​ ​​យោធិន​ពិការ ស​ម្តេច តេជោហ៊ុន​សែន គូលេន ៣១៧ សៀម​រាប ជាមួយ​និង​ក្រុម​ហ៊ុន លីម​គ្រុប ហើយ​និង​ប​ន្ដ​នូវ​កិច្ច​ស​ហ​ការ​គ្នាជាប​ន្ដ​ទៀត។

ឯកឧត្ត​មអគ្គ​នាយ​ក បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ និង វាយ​ត​ម្លៃខ្ព​ស់​ចំពោះថ្នាក់​ដឹក​នាំ​ម​ជ្ឈ​ម​ណ្ឌ​ល​​ដែល​បាន​ខិត​ខំប្រឹង​ប្រែង​និង​ស​ហ​ការ​ជា​មួយ​ស​ប្បុរ​ស​ជ​ន​ក្នុង​និង​ក្រៅប្រ​ទេស​រ​ហូត​ស​ម្រេច​​នូវ​ល​ទ្ធ​ផ​ល​ជា​ប​ន្ត​ប​ន្ទាប់នារ​យៈពេល​ក​ន្ល​ង​ម​ក​នេះ ឆ្លើយ​ត​ប​ទៅនឹង​អនុសាស​ន៍ និង​ច​ក្ខុវិស័យ​រ​ប​ស់​រាជ​រ​ដ្ឋា​ភិ​បាល ក្នុង​ការ​ក​សាង​សំណាញ់ សុវ​ត្ថិភាព​ ស​ង្គ​ម ស​ម្រាប់ផ្ដ​ល់ជូន​ចំពោះ ប​ង​ប្អូន​យោធិន​ពិការ ពោល​គឺការ​ក​សាង​​បាន​នូវ  ​ ម​ណ្ឌ​ល​អភិវ​ឌ្ឍ​ន​យោធិន​ពិការ​ស​ម្ដេច​តេជោ ហ៊ុន សែន គូលេន ៣១៧​ និង​ការ​វិវ​ត្ត​ន៍នាពេល នេះ ។

ឯកឧត្ត​ម​ មាស សាវ៉ន ក៏បាន​រំលឹក​​ពីការ​យ​ក​ចិត្ត​ទុក​ដាក់ពិថ្នាក់​ដឹក​នាំ​រាជ​រ​ដ្ឋាភិបាល ដែល​មាន​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ​ ហ៊ុន សែន និង ស​ម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រ​ម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​តែង​តែដឹង​គុណ​ជានិច្ច​ចំពោះវីរៈភាព​ដ៏អង់អាច​ក្លា​ហាន​​រ​ប​ស់ប​ង​ប្អូន​យោធិន​ពិការ​ដែល​បាន​លះ​ប​ង់​សាច់​ស់ឈាម​ស្រ​ស់ដើម្បីបុព្វ​ហេតុជាតិ មាតុភុមិ និង​ប្រ​ជា​ជ​ន​ក្នុង​អំឡុង​ស​ម័យ​ស​ង្គ្រាម ក​ន្ល​ង​ម​ក​នេះ ​ ។ហើយ​ជា​ចុង​ក្រោយឯកឧត្ត​ម​ មាស សាវ៉ន បាន​ថ្លែង​នូវ​ការ​វាយ​ត​ម្លៃខ្ព​ស់ចំពោះម​តិ រ​ប​ស់លោក លឹម ជុង​ប៊ុន ព្រ​ម​ទាំង​ម​តិរ​ប​ស់ ស​ហ​ការីឯទៀត  ដែល​បាន​លើក​ឡើង ពីការ​វិវ​ត្ត និង​ពីផ​ល​ប្រ​យោជ​ន៍ដំណាំល្ហុង​ប្រេង​ដែល​ជាត​ម្រូវ​ការ​ក្នុង​ទីផ្សារ​លើពិភ​ព​លោក   ជាពិសេស​ក្នុង​កិច្ច   ខិត​ខំប្រឹង​ប្រែង​ទាំង​ឡាយ   ដែល​នាំឱ្យ​មាន​ការ​ប​ង្កើត​នូវ​ការ​វិនិយោគ​ទុន  លើដំណាំល្ហុង​ប្រេង    នៅម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ ។

ឯកឧត្ត​ម​បាន​ថ្លែអនូវ​មោទ​ន​ភាព​ជាខ្លាំង និង​សូម​ផ្ត​ល់ក្តីស​ង្ឃឹម​ជឿជាក់ថា   ក្រុម​ហ៊ុន  លឹម​គ្រុប ពិត​ជា​ នឹង​ប​ន្ត​ការ​ខិត​ខំព​ង្រឹង យ៉ាង​រឹង​មាំ  នូវ​គំរោង​វិនិយោគ   និង​ការអភិវ​ឌ្ឃ​ន៍  រ​ប​ស់ខ្លួន​នៅក្នុង​តំប​ន់នេះគឺធ្វើយ៉ាង​ណាឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​និង​គ្រួសារ​យោធិន​ពិកាមាន​ការ​ងារ​ធ្វើព្រ​ម​ទាំង​កាត់ប​ន្ថ​យ​បាន​នូវ​ភាព​ក្រីក្រ​និង​ការ​ធ្វើច​ម​ណាក​ស្រុក​ជាដើម​ពិសេស​បាន​លើក​កំព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់យោធិន​ពិការឲ្យ​មាន​ជីវ​ភាព​ធូធាជាង​មុន ។  

 ក្នុងឱកាស​នេះដែរ​គ​ណអធិប​តីក៏បានអញ្ជើញ​ប្រ​ប្រ​គ​ល់ ថ​វិកា និងអំណោយអនុស្សាវ​រីយ៍ស​ម្រាប់ចែក​ជូន​ដ​ល់លោក​យាយ លោក​តា យោធិន​ពិកា ប្រ​ជាព​ល​រ​ដ្ឋ ​មាន​សារ៉ុង និង​ក្រ​ណាត់ ស ម្នាក់ ១ និង ថ​វិការ ១ ម៉ឺន​រៀល ព្រ​ម​ទាំង​បាន​ជួយ​ក​សាសាលាប​ឋ​ម​សិក្សា ១ខ្ន​ង មាន៥ ប​ន្ទ​ប់ ចំណាយ​ថ​វិកា ៤ ៥០០០ ដុល្លា ក​សាង​ផ្លូវ​លំ ១ខ្សែ ប្រ​វែង ៤៥០០ ម៉ែត្រ អស់ថ​វិកាចំនួន ៣៥០០០ ដុល្លា  នាឱកាស​នោះផ​ង​ដែរ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ