ព័ត៌មាន

គ​ណៈអចិន្រ្តៃយ៍នៃគ​ណ​ក​ម្មាធិការ​ក​ណ្តាល​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាប្រ​ជុំបូក​ស​រុប​ការ​ងារ​រ​យៈពេល៣ខែ
នាយកដ្ឋានព័ត៌មាន(១)
446
112
ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាកាល​ពីថ្ងៃទី១១ ខែម​ក​រា នេះបាន​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​រ​ប​ស់គ​ណៈអចិន្រ្តៃយ៍ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាពីថ្ងៃទី០២ ខែក​ញ្ញា ដ​ល់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង ខ.ភ.ម និង​ជាអគ្គ​លេខាធិការ​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាព្រ​ម​ទាំង​មាន​ការអញ្ជើញ ចូល​រួម​ពី អគ្គ​លេខាធិការ​រ​ង​ស​មាគ​ម​ន៍ និង​ប្រ​ធាន​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាម​ក​ពីរាជ​ធានី ខេត្ត ក្រុង និង​ប្រ​ធាន​ម​ន្ទីរ​ស​ង្គ​ម​កិច្ច ខេត្ត- ក្រុង បានអញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះក​រ ។
    នៅក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​រ​ប​ស់គ​ណៈអចិន្រ្តៃយ៍នៃគ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបាន​ប​ញ្ជាក់ឲ្យ​ដឹង​ថា៖ ប​ន្ទាប់ពីបាន​ធ្វើម​ហាស​ន្និបាត តំណាង​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជានៅទូទាំង​ប្រ​ទេស​ម​ក ទាំងអតីត​យុទ្ធ​ជ​ន​បាន​ដំណើរ​ការ​ទៅមុខ​យ៉ាង​ស​ក​ម្ម​ក្នុង​ការ​ជួយ​ដ​ល់អតីត​យុទ្ធ​ជ​ន​យើង​ដែល​ជាអតីត​យុទ្ធ​ជ​ន យុទ្ធ​នារី នៃក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ជាតិដែល​ក​ន្ល​ង​ម​ក​បាន​ធ្វើព​លីក​ម្ម​យ៉ាង​ធំធេង បូជាអាយុជីវិត សាច់ឈាម​ស្រ​ស់ ក្នុង​បុព្វ​ហេតុជាតិ និង​ប្រ​ជាជ​ន ។ រ​បាយ​ការ​ណ៍ក៏បាន​ប​ង្ហាញឲ្យ​ឃើញ​ពី ស​ក​ម្ម​ភាព​រ​ប​ស់ថ្នាក់ដឹក​នាំរ​ប​ស់អគ្គ​លេខាធិការ​ដ្ឋាន​ស​មាគ​ម​ន៍ ដែល​បាន​ចុះបេស​ក​ក​ម្ម​ទាំង ក្នុង​និង​ក្រៅប្រ​ទេស​ដើម្បីប្រ​កាស​តែង​តាំង​ប្រ​ធាន​ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ខេត្ត ក្រុង ដើម្បីចុះត្រួត​ពិនិត្យ​ជីវ​ភាព​រ​ស់នៅរ​ប​ស់អតីត​យុទ្ធ​ជ​ន​ធ្វើទ​ស្ស​ន​កិច្ច​សិក្សាដ​ក​ប​ទ​ពិសោធ​ន៍ការ​ងារ​ពីប​ណ្តាប្រ​ទេស​ជិត​គ្នាដើម្បីយ​ក​ម​ក​ដឹក​នាំគ្រ​ប់គ្រ​ង អតីត​យុទ្ធ​ជ​ន​ក​ម្ពុជាឲ្យ​មាន ជីវ​ភាព​រ​ស់នៅកាន់តែប្រ​សើរ និង​បាន​ស​ម​រ​ម្យ​ជាង​មុន ។
        ស​ម្រាប់ទិស​ដៅអនុវ​ត្ត​ន៍ការ​ងារ​ប​ន្ត​ឆ្នាំ២០១៦ ស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជានិង​រៀប​ចំធ្វើបាត​បេឡាម​រ​ណៈស​ង្រ្គោះ ធ្វើជំរឿន​ស​មាជិក​ចាស់ថ្មីតាម​រ​យៈការ​បំពេញ​ជីវ​ប្រ​វ​ត្តិ ពីថ្នាក់សាខាស​មាគ​ម​ន៍អតីត​យុទ្ធ​ជ​ន​ក​ម្ពុជារៀប​ចំគំរូប័ណ្ណ​ស​មាជិក​ថ្មីៗដើម្បីផ្ត​ល់ជូន​ស​មាជិក​ចាស់ជាពិសេស​ធ្វើការ​ស​ហ​ការ​ជាមួយ​គ្នាបាន​ពាក់ព័ន្ធអាជ្ញាធ​រ​ដែន​ដីដើម្បីជួយ​ប​ង្ក ល​ក្ខ​ណៈងាយ​ស្រួល​ដ​ល់ប​ង​ប្អូនអតីត​យុទ្ធ​ជ​នឲ្យ​មានអទិភាព​ទ​ទួល​បាន​នូវ​សេវាសាធារ​ណៈដូច​ជា​ប​ណ្តុះប​ណ្តាល​វិជ្ជាជីវៈ ការ​ប​ង្កើត​មុខ​រ​ប​រ​ការ​ផ្ត​ល់ជំនួយ​ស​ង្រ្គោះប​ន្ទាន់ផ្សេងៗ ។
        ថ្លែង​បូក​ស​រុប​នាឪកាស​នោះ ឯកឧត្ត​ម គ​ន់ គីម បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ដែល​បាន​ផ្ត​ល់ល​ទ្ធ​ភាពឲ្យ​រូប ឯកឧត្ត​ម ព្រ​ម​ទាំង​ក្រុម​ការ​ងារ​ដែល​ជាក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ ហើយ​កំពុង​បំពេញ​តួនាទីមុខ​តំណែង​នេះជួយ​ទៅដ​ល់អតីត​យុទ្ធ​ជ​ន ។ ឯកឧត្ត​ម​បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ មាន​ក​ង​ទ័ព ប៉ូលីស អាវុធ​ហ​ត្ថ រួម​ជាមួយ​ប្រ​ធាន​ម​ន្ទីរ​ស​ង្គ​ម​កិច្ច ខេត្ត ក្រុង ដែល​បាន​ខិត​ខំសាម​គ្គីគ្នាដើម្បីស​ម្រេច​ការ​ងារអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាក្នុង​រ​យៈពេល​បីខែក​ន្ល​ង​ទៅនេះទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ ។ ឯកឧត្ត​ម​បាន​ជ​ម្រុញឲ្យ​ប្រ​ធាន អនុប្រ​ធាន​ស​មាគ​ម​ន៍ប​ណ្តា ខេត្ត ក្រុង ប​ន្តអនុវ​ត្ត​ន៍ការ​ងារ​រ​ប​ស់ខ្លួនឲ្យ​ស​ក​ម្ម​ថែម​ទៀត​ដើម្បីជួយ​ដ​ល់អតីត​យុទ្ធ​ជ​នឲ្យ​មាន​ជីវ​ភាព​ប្រែប្រួល​ប្រ​សើរ​ឡើង ទាំង​ជីវ​ភាព​រ​ស់នៅ និង​សុខ​ភាព​រ​ប​ស់ប​ង​ប្អូន ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ