ព័ត៌មាន

ឯ.ឧ នាង ផាត ជួប​នាយ​ក​ទីចាត់ការ​ព្រំដែន​ថៃតែង​តាំង​ថ្មី
នាយកដ្ឋានព័ត៌មាន(១)
588
109
    កិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅក​ម្ពុជា-ថៃ (GBC) គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅនៅក្នុង​ប្រ​ទេស​ថៃ នាដើម​ខែមិនា ឆ្នាំ២០១៦ ខាង​មុខ​នេះ។
    សេច​ត្តីប្រ​កាស​នេះធ្វើឡើង​ក្នុងអំឡុង​ពេល​ជំនួប​សំដែង​ការ​គួរ​ស​ម​រ​វាងឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក អានុសាត ប៉ាវ​ណាក់ នាយ​ក​ទីចាត់ការ​ព្រំដែន និង​ជាប្រ​ធាន​ក្រុម​លេខាគ​ណ​ក​ម្មាធិការ​ព្រំដែន​ថៃដែល​ទើប​តែង​តាំង​ថ្មី ជាមួយឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនាព្រឹក​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ។    
    តាម​រ​យៈជំនួប​ពិភាក្សានេះដែលឯ.នាយ​ក​ទីចាតិការ​ព្រំដែន​ថៃបាន​ជំរាប​ជូនឯ.នាង ផាត​ថាមុន​នឹង​ប្រ​ជុំ (GBC) ក្រុម​លេខាគ​ណៈក​ម្ម​ការ​ព្រំដែន​ក​ម្ពុជា-ថៃ ក៏មាន​គំរោង​ជួប​ប្រ​ជុំគ្នាមុន​ក្នុង​កំឡុង​ថ្ងៃទី ១៩-២២ ខែកុម្ភៈ ឆ្នាំ២០១៦ដើម្បីរៀប​ចំឯក​សារ​សំរាប់កិច្ច​ប្រ​ជុំGBCអោយ​សំរេច​បាន​ជោគ​ជ័យ។
តាម​រ​យៈ ជំនួប​​នោះឯ.ឧ នាង ផាត ក្នុង​នាមឯកឧត្ត​ម​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ បាន​សំដែង​ការ ស្វាគ​ម​ន៍ និង​អបអរ​សាទ​រ​ចំពោះឯ.ឧ អានុសាត ប៉ាវ​ណាក់ដែល​ត្រូវ​បានអគ្គ​ប​ញ្ជាការ​ក​ង​ទ័ព​ភូមិន្ទ​ថៃតែង​តាំង ជានាយ​ក​ទីចាត់ការ​ព្រំដែន​ថៃ និង​ជាប្រ​ធាន​ក្រុម​លេខាគ​ណ​ក​ម្ម​ធិការ​ព្រំដែន​ថៃសំរាប់​បំពេញ​ការ​ងារ​ជាមួយ​ប្រ​ទេស​ជិត​ខាង។
 ឯ.ឧ នាង ផាត បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​បំពេញ​ការ​ងារ​រ​ប​ស់ ឯ.ឧ ប៉ាវ​ណាក់ ​នៅក​ម្ពុជាមាន​សារ​​សំខាន់​សំរាប់ប​ង្កើន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២​អោយ​បាន​កាន់តែជិត​ស្និត​ហើយ​ជាឳកាស​មួយ​សំរាប់ការ​រៀប​ចំកិច្ច​ប្រ​ជុំ (GBC) នៅពេល​ខាង​មុខ​ផ​ង​ដែរ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ