ព័ត៌មាន

ពិធីប្រ​គ​ល់ស​ម្ភារៈឧប​ក​រ​ណ៍ប​រិក្ខាពេទ្យអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិចិន
នាយកដ្ឋានព័ត៌មាន(១)
603
107

    នៅរ​សៀល​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលា បាន​ប្រារ​ព្ធ​ពិធីប្រ​គ​ល់-ទ​ទួល​ស​ម្ភារៈប​រិក្ខារ​ពេទ្យ​ជាអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិចិន​ប្រ​គ​ល់ជូន​ម​ន្ទីរ​ពេទ្យ ព្រះកេតុមាលា ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ លោក​ជំទាវ ប៊ូ ជៀន​គ័រ ឯកអគ្គ​រ​ដ្ឋ​ទូត​នៃសាធារ​ណ​រ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ប្រ​ចាំក​ម្ពុជា ។
    ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក​ លី សុវ​ណ្ណ នាយ​ក​ម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលា បាន​មាន​ប្រ​សាស​ន៍ស្វាគ​ម​ន៍ថាម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលាជាម​ន្ទីរ​ពេទ្យ​ក​ង​ទ័ព​មួយ​ដែល​មាន​ការ​ខ្វះខាត​គ្រ​ប់ បែប​យ៉ាង​ទាំង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ ទាំងអាគារ​ព្យាបាល​ជ​ម្ងឺស​ម្ភារៈ ឧប​ក​រ​ណ៍ប​រិក្ខារ​ពេទ្យ តែចាប់ពី ឆ្នាំ២០០០ ម​ក​ក្រ​សួង​ការ​ពារ​ជាតិចិន​បាន​ផ្ដ​ល់ជំនួយ​ម​នុស្ស​ធ​ម៌ជាប​ន្ត​ប​ន្ទាប់ដើម្បីជួយ អភិវ​ឌ្ឍ​ន៍ម​ន្ទីរ​ពេទ្យ​ក​ង​ទ័ព​មួយ​នេះ ។ ជាក់ស្តែង​ភាគីចិន​បាន​ជួយ​ស​ង់អាគារ​ចំនួន ៥ ផ្លូវ​បេតុង ត្រូវ​បាន​ជួស​ជុល​កែល​ម្អរ​ឡើង​វិញ​ជាប​ន្ត​ប​ន្ទាប់ ។ ឆ្នាំ២០០៥ ចិន​បាន​ជួយ​សាង​ស​ង់ អាគារ ៥ ជាន់ដ៏ស្រ​ស់ស្អាត​ដោយ​មាន​ការ​បំពាក់នូវ​ស​ម្ភារៈឧប​ក​រ​ណ៍ទំនើបៗជាច្រើន​ទៀត ។ ឆ្នាំ ២០០៧ ចិន​បាន​ប​ញ្ជូន​ក្រុម​វេជ្ជ​ប​ណ្ឌិតឯក​ទេស​សំខាន់ៗម​ក​ជួយ​ប​ង្ហាត់ប​ង្រៀន​ដ​ល់វេជ្ជ ប​ណ្ឌិត​យោធាក​ម្ពុជានៅម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលា មាន​ចំនួន១០ ក្រុម​ក្នុង​មួយ​ក្រុម​មាន​គ្នាពី ៦ ទៅ ៨ នាក់ បំពេញ​បេស​ក​ក​ម្ម​រ​យៈពេល​មួយ​ឆ្នាំ ។ ឯកឧត្ត​ម លី សុវ​ណ្ណ ប​ន្ត​ថាឆ្នាំ២០១៥ នេះម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលាមាន​មោទ​ន​ភាព​ដ៏ធំធេង​ដែល​បាន​ទ​ទួល​ស​ម្ភារៈឧប​ក​រ​ណ៍ប​រិក្ខារ ដ៏ទំនើប​នឹង មាន​ត​ម្លៃប្រ​មាណ២លាន៥សែន​ដុល្លារ ដូច​ជា ម៉ាស៊ីន​ឆ្លុះ ម៉ាស៊ីន​វះកាត់សែរី យ៉ូម ម៉ាស៊ីន​វះកាត់តំរ​ង​នោម ម៉ាស៊ីន​ឆ្លុះក្រ​ពះ ម៉ាស៊ីន​ម៉ាក្រូស្តូប​វះកាត់ ស​ម្ភារៈវះកាត់ឆ្នឹង​ក​ង ខួរ ក្បាល​មួយ​កំផ្លេរ ម៉ាស៊ីន​វាស់សំពាធ​ឈាម ម៉ាស៊ីនDSA និង LI ម៉ាស៊ីន​ដាំបាយ ព្រ​ម​ទាំង ស​ម្ភារៈសំខាន់ៗ មួយ​ចំនួន​ទៀត ។
    ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក លី សុវ​ណ្ណ ប​ន្ត​ថា ដើម្បីឆ្លើយ​ត​ប​ចំពោះគុណ​បំណាច់ដ៏ធំធេង​នេះ ឯកឧត្ត​ម និង​ស​ហ​ការីខិត​ខំស​ហ​ការ​ជាមួយ​ក្រុម​វេជ្ជ​ប​ណ្ឌិត ប​ច្ចេក​ទេស​ចិន រៀន​សូត្រ ​ដ​ក​ប​ទ​ពិសោធ​ន៍ដើម្បីលើក​កំព​ស់ស​ម​ត្ថ​ភាព​លើជំនាញ​ក្នុង​ការ​ថែរ​ក្សារាល់ស​ម្ភារៈ ឧប​ក​រ​ណ៍ទាំងអស់នេះឲ្យ​បាន​ស្ថិត​ស្ថេរ​គ​ង់វ​ង្ស ។
    លោក​ជំទាវ ប៊ូ ជៀន​គ័រ មាន​ប្រ​សាស​ន៍ថា តាង​នាម​ស្ថាន​ទូត​ចិន​មាន​សេច​ក្តីរីក​រាយ យ៉ាង​ក្រៃលែង​ដើម្បីព​ង្រឹង​ចំណ​ង​មិត្ត​ភាព កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក​ម្ពុជា- ចិន ដែល​មាន​ជាយូរ      ល​ង់ណាស់ម​ក​ហើយ ទំនាក់ទំន​ង​ជាប្រ​ពៃណីរ​វាង​ប្រ​ជាជ​ន និង​ក​ង​ទ័ព​យើង​ទាំង​ពីរ​ស្តែង ចេញ​ជាល​ទ្ធ​ផ​ល​ក្នុង​ការ​ត្រួស​ត្រាយ​ផ្លូវឲ្យ​កាន់តែរីក​ច​ម្រើន​ពិសេស​ក្នុង​ផ្នែក​សុខាភិបាល​ក្នុង  ក​ង​ទ័ព។ លោក​ជំទាវ​ប​ន្ត​ថាការ​ផ្លាស់ប្តូរ​ទ​ស្ស​ន​កិច្ច​ទៅវិញ​ទៅម​ក​កាន់តែទ​ទួល​បាន​ល​ទ្ធ​ផ​ល ជាច្រើន គឺចាប់ពីឆ្នាំ២០០១ម​ក ភាគីចិន​បាន​ជួយ​ដ​ល់ម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលាទាំង​ស​ម្ភារៈ ប​រិក្ខារឧប​ក​រ​ណ៍ និង​ក្រុម​វេជ្ជ​ប​ណ្ឌិត ក្រុម​ប​ច្ចេក​ទេស​វេជ្ជ​សាស្រ្ត​ម​ក​ជួយ​ដ​ល់ក្រុម​វេជ្ជ​ប​ណ្ឌិត ក​ម្ពុជាឲ្យ​មាន​ប​ទ​ពិសោធ​ន៍ប​ច្ចេក​ទេស​គ្រ​ប់គ្រាន់ដើម្បីអភិវ​ឌ្ឍ​ន៍វិស័យ​សុខាភិបាល​ខាង​យោ ធាកាន់តែរីក​ច​ម្រើន​ថែម​ទៀត ។  លោក​ជំទាវ ប៊ូ ជៀន​គ័រ ស​ង្ឃឹម​ថាក្រោម​ការ​ដឹក​នាំរ​ប​ស់ ស្ថាន​ទូត​ចិន ក្រុម​វេជ្ជ​ប​ណ្ឌ​តិចិន​នឹង​យ​ក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​ស​ហ​ការ​ផ្ដ​ល់ប​ទ ពិសោធ​ន៍ដ​ល់វេជ្ជ​ប​ណ្ឌិត​ក​ង​ទ័ព​ក​ម្ពុជាឲ្យ​មាន​ស​ម​ត្ថ​ភាព​ល្អប្រ​សើរ​ឡើង ហើយ​ភាគីចិន​នឹង​ប​ន្ត​ផ្ត​ល់នូវ​ស​ម្ភារៈទំនើបៗឲ្យ​ដ​ល់ម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលាមាន​ស្ត​ង់ដាខ្ព​ស់ប្រ​កួត​ប្រ​ជែង​ផ​ង ដែរ ។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែងអំណ​រ​គុណ​ចំពោះរ​ដ្ឋាភិបាល​និង​ក្រ​សួង​ការ​ពារ​ជាតិចិន ពិសេស​លោក​ជំទាវ ប៊ូ ជៀន​គ័រ ដែល​តែង​តែខិត​ខំស​ម្រ​ប​ស​ម្រួល​ដើម្បី        ប​ញ្ជូនឧប​ក​រ​ណ៍ស​ម្ភារៈប​រិក្ខារ​ពេទ្យ​ដើម្បីយ​ក​ម​ក​បំពាក់ក្នុង​ម​ន្ទីរ​ពេទ្យ​ព្រះកេតុមាលាឲ្យ​បាន ទាន់ពេល​វេលា ។ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិ ចិន ដែល​បាន​ផ្ត​ល់ឲ្យ​សុទ្ធ​តែស​ម្ភារៈឧប​ក​រ​ណ៍ ប​រិក្ខារ​ទំនើបៗស​ម្រាប់បំពាក់ឲ្យ​ដើម្បីព​ង្រឹង ប្រ​ព័ន្ធ​ព័ត៌មាន​វិទ្យាសុខាភិបាល​ក្នុង ខ.ភ.ម កាន់តែមាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ផ្តាំផ្ញើរ​ដ​ល់ថ្នាក់ដឹក​នាំម​ន្ទីរ​ពេទ្យ​ទាំងអស់ ត្រូវ​ចេះសាម​គ្គីភាព ស​ហ​ការ​ថែរ​ក្សាស​ម្ភារៈឧប​ក​រ​ណ៍ប​រិក្ខារ​ពេទ្យ​ទាំងអស់នេះឲ្យ​បាន​គ​ង់វ​ង្ស យូរអង្វែង និង​ត្រូវ​ចេះផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍គ្នាទៅវិញ​ទៅម​ក​ជាក្រុម​វេជ្ជ​ប​ណ្ឌិត​ចិន​ក្នុង​ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព ប​ច្ចេក​ទេស​ព្យាបាលឲ្យ​កាន់តែប្រ​សើរ​ថែម​ទៀត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ