ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ឯកឧត្តម ទៀ បាញ់ ជួបជាមួយសិក្ខាកាមយោធាកម្ពុជា រៀននៅទីក្រុងហាណូយវៀតណាម
នាយកដ្ឋានព័ត៌មាន(១)
617
facebook
twitter
email
ក្នុងឪកាសបញ្ចប់ដំណើរទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គម និយមវៀតណាម នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ គណប្រតិភូក្រសួងការពារជាតិកម្ពុជាដឹកនាំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិកាក្រសួងការពារជាតិ ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ជាមេបញ្ជាការ កងទ័ពជើងគោក ជើងទឹក កងរាជអាវុធ ហត្ថ អគ្គនាយក អគ្គនាយករង និងនាយកបានអមដំណើរទាំងអស់ បានអញ្ជើញទៅសាកសួរ សុខទុក្ខ ជួបសំណេះសំណាលជាមួយសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅទីក្រុង ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៥ នេះមានសិក្ខាកាមយោធាកម្ពុជាចំនួន៧១០នាក់ ដែល បាននឹងកំពុងសិក្សានៅរដ្ឋធានីហាណូយ ភាគខាងជើងនៃប្រទេសវៀតណាម ក្នុងនោះមាន សិក្សានៅវិទ្យាស្ថានការពារជាតិ វិទ្យាស្ថាននយោបាយយោធា វិទ្យាស្ថានបច្ចេកទេសយោធា វិទ្យាស្ថានពេទ្យយោធា១០៣ វិទ្យាស្ថានវិទ្យសាស្រ្តយោធា វិទ្យាស្ថានភស្ភុភា ការពារព្រំដែន យោធា វិទ្យាស្ថានយុទ្ធសាស្រ្តការពារប្រទេស ការពារអាកាស ទ័ពអាកាស សាលាទ័ព ពិសេស សាលានាយទាហានកាំភ្លើងធំ សាលានាយទាហានរថក្រោះ រថពាសដែក សាលា នាយទាហានគីមីសាស្រ្ត និងមហាវិទ្យាល័យនយោបាយ យោធា ។
ក្នុងពិធីសំណេះសំណាលជាមួយសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅរដ្ឋ ធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាឪកាសនោះ ឯកឧត្តម ទៀ បាញ់ បានជម្រាបជូនដល់សិក្ខាកាមទាំងអស់អំពីសភាពការណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានា ពេលបច្ចុប្បន្ន ព្រមទាំងការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិរបស់យើងទទួល បាននូវសុខសន្តិភាព ស្ថេរភាពល្អប្រសើរទូទាំងប្រទេស និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ថា ឆ្លងតាមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការពារប្រ ទេសទាំងពីរ កម្ពុជា និង វៀតណាម ដែលបានអនុវត្តកន្លងមកនៅក្នុងឆ្នាំ២០១៦ខាងមុខ សិក្ខា កាម ខ.ភ.ម ដែលត្រូវបញ្ជូនទៅសិក្សានៅប្រទេសវៀតណាម និងមានការកើនឡើងជាង បណ្តាឆ្នាំមុនៗទៀត ។ ឆ្លៀតនៅក្នុងពិធីសំណេះសំណាលនាឪកាសនោះ ឯកឧត្តម ទៀ បាញ់ បានផ្តាំផ្ញើរដល់សិក្ខាកាមយោធាកម្ពុជាទាំងអស់ត្រួវខិតខំរៀនសូត្រគ្រប់មុខជំនាញ ដើម្បីយក ចំណេះដឹងទៅបម្រើដល់កិច្ចការពារប្រទេសជាតិ និងកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមាន ការរីកចំរើន ។
- ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ញត្តិ និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ពិសេស បទបញ្ជាផ្ទៃក្នុងរបស់សាលាដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ។
- ត្រូវខិតខំប្រឹងប្រែងរៀនសូត្រទៅតាមកម្មវិធីរបស់សាលាដែលបានរៀបចំ ដើម្បី លើកកម្ពស់សមត្ថភាពយល់ដឹងគ្រប់ផ្នែក គ្រប់វិស័យ ដើម្បីទទួលបានជោគជ័យក្នុងការហ្វឹក ហ្វឺនបណ្តុះបណ្តាលនេះសម្រាប់កសាងខ្លួនឲ្យក្លាយជានាយទាហានគំរូ ជានាយទាហានបន្ត វេនដែលមានសមត្ថភាពខ្ពស់សម្រាប់ទៅបំពេញភារកិច្ចការពារជាតិមាតុភូមិនាពេលអនាគត។
- ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយសហការជាមួយគ្នាឲ្យមានភាព ជិតស្និត និងត្រូវចេះជួយគ្នាទៅវិញទៅមកក្នុងការសិក្សា តាមពាក្យស្លោក អ្នកចេះបង្រៀនអ្នក មិនចេះ ។
- ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់ពីសភាពការណ៍ជាតិ និងការប្រែ ប្រួលសភាពការណ៍អន្តរជាតិ ដើម្បីពង្រឹងពង្រីកទស្សនវិស័យលើកិច្ចការពារជាតិ ឲ្យបានទូលំ ទូលាយបន្ថែមទៀត ។
- ត្រូវខិតខំបំប៉នភាសាបរទេសឲ្យបានជាប្រចាំព្រមទាំងក្តាប់ឲ្យបាននូវបច្ចេក ទេសគន្លឹះផ្សេងៗសំដៅបង្កភាពងាយស្រួលដល់ការទំនាក់ទំនងជាតិអន្តរជាតិឲ្យបានល្អប្រពៃ និងគ្មានឧបសគ្គក្នុងពេលបំពេញបេសកកម្មឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នៅតាមកង ឯកភាពពេលបញ្ចប់វគ្គសិក្សា ។
នៅក្នុងឪកាសនោះ ឯកឧត្តម ទៀ បាញ់ ក៏បានឧបត្ថម្ភថវិការដល់សិក្ខាកាមយោធា កម្ពុជា ដែលកំពុងសិក្សានៅរដ្ឋធានីហាណូយទាំងអស់ចំនួន៧១០នាក់ ក្នុងម្នាក់ៗទទួលបាន ១០០ដុល្លា ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ប៊ុន លើត បំពាក់ឋានន្តរស័ក្ត ជូនប័ណ្ណសរសើរ ដល់នាយទាហាននាយកដ្ឋានបញ្ជូនសារ
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ចុះត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយត្រៀមចូលរួមក្នុងលំហាត់ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា រវាងកងទ័ព ៣ប្រទេស កម្ពុជា វៀណាម ឡាវ
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន
យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២
លោកជំទាវ ដាំ ដារីនី ប្រជុំក្រុមការងារបច្ចេកទេសច្បាប់ក្រសួងការពារជាតិ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯ...
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦